ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៏

សាររបស់រដ្ឋមន្ត្រី

សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍!

ក្នុងនាមជារដ្ឋមន្ត្រី ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះ​ការចូលទស្សនា​គេហទំព័រនេះ។ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានបេសកកម្មអភិវឌ្ឍវិស័យ​ឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) លើកកម្ពស់​សហគ្រិនភាព និងធានាការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ​និរន្តរ​ភាពនៅកម្ពុជា។

យើងក៏ទទួលស្គាល់នូវសារៈសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុង​ការដោះ​​ស្រាយ​បញ្ហាប្រឈមក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ តាមរយៈការវិនិយោគលើ​ការ​ស្រាវ​ជ្រាវ និងអភិវឌ្ឍ ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យសិក្សាធិការ សង្គមស៊ីវិល វិស័យឯកជន និងរដ្ឋាភិបាល យើងនឹងបង្កើតសមិទ្ធផលថ្មីៗ និងជំរុញកំណើនដែលផ្អែក​លើ​នវានុវត្តន៍។

គេហទំព័រនេះជាវេទិកាមួយ​ដែលផ្តល់ព័ត៌មានសំខាន់ៗអំពីគំនិត​ផ្តួចផ្តើម គោល​នយោបាយ កម្មវិធី និងសេវាកម្មរបស់យើង។ យើងនឹងធ្វើបច្ចុប្បន្នភាពគេហទំព័រនេះជាបន្តបន្ទាប់ ដើម្បី​ឱ្យលោកអ្នកងាយស្រួលក្នុងការស្វែងរកព័ត៌មាន និងធនធាននានា លើកកម្ពស់តម្លាភាព និងកៀរគរការចូលរួមពីភាគីពាក់ព័ន្ធរបស់យើង។ សូម​ស្វែង​រកព័ត៌មានពីផ្នែកផ្សេងៗនៃគេហទំព័រនេះ និងឱកាសជាច្រើនដែលកម្ពុជា​អាចផ្តល់ជូនលោក​អ្នក។

ខ្ញុំសូមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងគ្រឹះស្ថានអាជីវកម្ម អ្នកសិក្សាស្រាវជ្រាវ
ប្រតិបត្តិករនវានុវត្តន៍ និងសហគ្រិន ឱ្យសហការជាមួយក្រសួង ​ក្នុងដំណើរ​ការ​កសាង​អនាគតមួយ​​ដ៏រស់រវើក ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។

សូមអរគុណចំពោះការចូលទស្សនាគេហទំព័ររបស់យើង។ ខ្ញុំទន្ទឹងរង់ចាំការចូលរួម និងការគាំទ្រ​របស់​លោកអ្នកក្នុងចក្ខុវិស័យរួមរបស់យើង ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា​ឱ្យកាន់តែមានភាពរុងរឿង មានកំណើនឧស្សាហកម្ម និងសហគ្រិនភាពកាន់តែល្អប្រសើរ៕

 

ហែម វណ្ណឌី
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មាន និងព្រឹត្តិការណ៍

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគម្រោងគំនិតផ្តួចផ្តើមសុវត្ថិភាពជីវិត និងអគារ ពិភាក្សាវិធីប

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២ ខ...

រោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា តម្លៃជិត៣៧ លានដុល្លារត្រូវបានសម្ពោធដាក់ដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

រោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា ត្រូវបានសម្ពោធដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក...