Curriculum Vitae
ជីវប្រវត្តិ
ឯកឧត្តម ហែម វណ្ណឌី
រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត
បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា

Personal Information

  • Date of Birth ថ្ងៃព្រហស្បត្តិ៍ ២៥, តុលា ១៩៧៩
  • Place of Birth ខេត្តកំពង់ចាម ព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌី ជាឥស្សរជនវ័យក្មេងដែលបានទទួលការបណ្តុះបណ្តាល និងបទពិសោធន៍ការងារកម្រិតខ្ពស់ ទាំងក្នុងវិស័យឯកជន ប្រព័ន្ធអង្គការសហប្រជាជាតិ ធនាគារអភិវឌ្ឍន៍ពហុភាគី និងជាពិសេសក្នុងវិស័យសាធារណៈ តាមរយៈស្នាដៃការងារដ៏គួរឱ្យកត់សម្គាល់ និងមនសិការ​ស្នេហាជាតិដ៏ជា្រលជ្រៅ ឯកឧត្តម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា

មុនទទួលតំណែងជារដ្ឋមន្ត្រី ឯកឧត្តមជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលខុសត្រូវលើផ្នែកហិរញ្ញប្បទានអភិវឌ្ឍន៍ ការដឹកនាំសម្របសម្រួលជំនួយអភិវឌ្ឍន៍ផ្លូវការ (ទាំងក្នុងកម្រិតយុទ្ធសាស្ត្រ និងប្រតិបត្តិការ) ការគ្រប់គ្រងបំណុលសាធារណៈ និងការគាំទ្ររបៀបវារៈគោលនយោបាយសំខាន់ៗ។ ឯកឧត្តម បានដឹកនាំសម្របសម្រួលយន្តការអន្តរក្រសួងជាច្រើន ដែលបានដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្មសំខាន់ៗរបស់កម្ពុជា។ បច្ចុប្បន្ន ឯកឧត្តម ជាសមាជិកនៃឧត្តមក្រុម​​ប្រឹក្សាសេដ្ឋកិច្ច​​ជាតិ និងបានធ្វើជាប្រធានគណៈកម្មាធិការ​​សម្របសម្រួលប្រចាំប្រទេសសម្រាប់កម្មវិធីមូលនិធិសកលប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅកម្ពុជាអស់រយៈពេលឆ្នាំ

ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌី ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈពីសាលា Harvard Kennedy School of Government ក្នុងឆ្នាំ២០១៤ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍អន្តរជាតិពីសាកលវិទ្យាល័យអន្តរជាតិជប៉ុន ក្នុងឆ្នាំ២០០២ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីវិទ្យាស្ថានជាតិគ្រប់គ្រង ក្នុងឆ្នាំ១៩៩៩។ ឯកឧត្តម និងភរិយាមានកូនស្រីពីរនាក់​។