សាររបស់រដ្ឋមន្ត្រី
  • Home
  • សាររបស់រដ្ឋមន្ត្រី

សាររបស់រដ្ឋមន្ត្រី

សូមស្វាគមន៍ និងថ្លែងអំណរគុណការចូលមកកាន់គេហទំព័ររបស់​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

គោលបំណងរបស់យើងខ្ញុំ ​ គឺផ្ដល់ជូននូវសេវាគ្រប់យ៉ាង ​ ដើម្បីបំពេញរាល់តម្រូវការ​   នៅ​ក្នុង​​ការ​ប្រកបរបរ​​អាជីវកម្ម​ ​និង​វិនិយោគនៅកម្ពុជា ជូនដល់សាធារណជន។ លើសពីនេះ​ទៅ​​ទៀត​ យើង​ខ្ញុំ​នឹង​បន្ត​ការ​អនុវត្ត​គោល​​នយោបាយ​​ពាណិជ្ជ​កម្ម ដើម្បី​​ជា​​ផល​ចំណេញ​ជូន​​ដល់​​ប្រជាពល​រដ្ឋ​​កម្ពុជា​​ទាំង​មូល ។

ដែលយើងខ្ញុំអាចជួយលោកអ្នកក្នុងបង្កើន​ទំហំពាណិជ្ជកម្ម និងការវិនិយោគរបស់លោកអ្នក។ប្រសិនបើលោកអ្នក ​មិនអាចស្វែងរកនូវ​ព័ត៌មាននៅលើគេហ​ទំព័រ​​ថ្មីរបស់យើងខ្ញុំទេ យើងខ្ញុំ​សូម​អញ្ជើញ​លោ​ក​អ្នក​ទាក់ទង​ដោយ​ផ្ទាល់​តាម​រយៈអ៊ីម៉ែល ដើម្បីយើងខ្ញុំអាចជួយលោកអ្នកបាន។ យើងខ្ញុំផ្ទាល់ក៏​សូមអញ្ជើញ​លោកអ្នកតាមដានសកម្មភាពប្រចាំថ្ងៃរបស់យើងខ្ញុំ នៅលើទំព័រហ្វេសប៊ុក ​និង​ទំព័រយូធូប​ តាម​រយៈ​តំណរភ្ជាប់ នៅលើទំព័រដើមនៃគេហទំព័ររបស់យើងខ្ញុំ។

យើងខ្ញុំសូមស្វាគមន៍មតិយោបល់ដ៏មានតម្លៃរបស់លោកអ្នក ក្នុងការកែលម្អគេហទំព័រ និង សេវារបស់យើងខ្ញុំ ដើម្បីបម្រើលោកអ្នកនិងប្រទេសកម្ពុជាបានកាន់តែប្រសើរឡើង។