ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមស្វាគមន៍សហគ្រិនគ្រប់រូបចូលរួមក្នុងព្រឹត្តិការណ៍ប្រលងប្រជែងសមត្ថភាពរៀបចំផែនការអាជីវកម្មតាមបែបនវានុវត្តន៍ថ្មី “ECOTHON 2020”

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមស្វាគមន៍សហគ្រិនគ្រប់រូបចូលរួមក្នុងព្រឹត្តិការណ៍ប្រលងប្រជែងសមត្ថភាពរៀបចំផែនការអាជីវកម្មតាមបែបនវានុវត្តន៍ថ្មី “ECOTHON 2020”

អេកូតុង ជាកម្មវិធីប្រលងសមត្ថភាពរៀបចំគំរូអាជីវកម្មពិសេសសម្រាប់ សហគ្រិន MSMEs សក្តានុពលដែលពោរពេញដោយភាពវាងវៃផ្នែកនវានុវត្តន៍ធុរកិច្ច ផ្សារភ្ជាប់ទៅនឹងគោលដៅនៃការផលិត និងការប្រើប្រាស់ដោយនិរន្តរភាព (SCP)។ ក្នុងរយៈពេលសរុប ៣៦ម៉ោង កូនក្រុមចូលរួមប្រកួតនីមួយៗនឹងបានជួបប្រឹក្សាជាមួយ               សាស្ត្រាចារ្យ និងអ្នកជំនាញនានាផ្នែករៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្ម ការជំរុញផលិតភាព ការរៀបចំSCP ជាមួយអ្នកជំនាញបច្ចេកទេស ដើម្បីជួយរៀបចំអភិវឌ្ឍផែនការអាជីវកម្មឱ្យកាន់តែមានភាពនវានុវត្តន៍ខ្ពស់ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព SDGs: Sustainable Consumption & Production!
                    កម្មវិធីនេះ នឹងជួយជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គម        បរិស្ថាន ក៏ដូចជាការច្នៃប្រឌិតស្វែងរកដំណោះស្រាយសមស្របដើម្បីជំរុញខឿនសេដ្ឋកិច្ចកម្ពុជា។ សូមពិនិត្យព័ត៌មានអំពីល័ក្ខខ័ណ្ឌ និងដំណើរការកម្មវិធី តាមរយៈ៖

Facebook: https://www.facebook.com/EcothoninCambodia/

Official Email: aseic.ecothon@gmail.com

សម្រាប់ព័ត៌មានបន្ថែម Video: [link] and Files: [brochure]