កម្មវិធីវាយតម្លៃអាជីវកម្មបរិយាប័ន្ននៅកម្ពុជាលើកទី ១

កម្មវិធីវាយតម្លៃអាជីវកម្មបរិយាប័ន្ននៅកម្ពុជាលើកទី ១

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវាយតម្លៃអាជីវកម្មបរិយាប័ន្ននៅកម្ពុជាលើកទី១ តាមប្រព័ន្ធវីដេអូ ដោយមាន ការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ និងសមាគមអាជីវកម្មបរិយាប័ន្ន​ ដើម្បីវាយតម្លៃក្រុមហ៊ុនទាំង១៨។

គណៈកម្មការវាយតម្លៃបានទទួលស្គាល់ថាក្រុមហ៊ុនទាំង១៨​ ជាប្រភេទអាជីវកម្មបរិយាប័ន្ន។ លទ្ធផលនៃការវាយតម្លៃ បានពិនិត្យឃើញថា៖

  • - ក្រុមហ៊ុនចំនួន ១២ ជាប្រភេទគំរូអាជីវកម្មបរិយាប័ន្ន (IB Model) ចំនួន ១ ជាប្រភេទសកម្មភាពអាជីវកម្ម (IB Activity) និងចំនួន ៥ ជាប្រភេទគំនិតផ្តួចផ្តើមអាជីវកម្មបរិយាប័ន្ន (IB Initiative)
  • - ក្រុមហ៊ុនចំនួន ៦ ជាក្រុមហ៊ុនខ្នាតធំ ចំនួន ៤ ជាក្រុមហ៊ុនខ្នាតមធ្យម និងចំនួន ៩ ជាក្រុមហ៊ុនខា្នតតូច
  • - ក្នុងឆ្នាំ២០២១ ប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ក្រុមហ៊ុនទាំង១៨ ដែលបានរំពឹងទុក មានចំនួន ១២៣,១ លានដុល្លារអាមេរិក ហើយប៉ាន់ស្មានថានឹងកើនឡើងដល់ ២៧០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។
  •  

កម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នលើកទី១ គ្រោងនឹងរៀបចំឡើងនៅខែតុលា ឆ្នាំ២០២១ ដើម្បីផ្តល់វិញ្ញាបនបត្រដល់ ក្រុមហ៊ុនទាំង១៨។