ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលេីកទិសដៅការងារឆ្នាំ២០២១ តាមប្រព័ន្ធ Online (Zoom Cloud Meeting)
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលេីកទិសដៅការងារឆ្នាំ២០២១ តាមប្រព័ន្ធ Online (Zoom Cloud Meeting)
-----------------------------
ដោយទទួលបាននូវការអនុញ្ញាតពីរាជរដ្ឋាភិបាល និងការសម្រេចរបស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលេីកទិសដៅការងារឆ្នាំ២០២១ តាមប្រព័ន្ធ Online (Zoom Cloud Meeting) រយៈពេលពេល០២ថ្ងៃកន្លះ គឺចាប់ពីព្រឹកថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២១ ពីទីតាំងរៀងៗខ្លួន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីចាប់ពីថ្នាក់ប្រធានការិយាល័យ ដល់អគ្គនាយក ទីប្រឹក្សាក្រសួង តំណាងរដ្ឋាករទឹកស្វយ័ត រួមទាំងតំណាងមន្ទីរជុំវិញ២៥ ខេត្ត រាជធានី និងតំណាងរដ្ឋាករទឹកតាមបណ្តាខេត្តផងដែរ ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ដែលបានអញ្ជេីញជាអធិបតីក្នុងអង្គសន្និបាតខាងលេី បានអញ្ជេីញមានប្រសាសន៍បេីកអង្គសន្និបាត ដែលមានសន្ទរកថាទាំងស្រុងដូចខាងក្រោម៖


















