អូស្ត្រាលី​ និងកម្ពុជា រួមគ្នាជំរុញសមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម

អូស្ត្រាលី​ និងកម្ពុជា រួមគ្នាជំរុញសមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម

អូស្ត្រាលី​ និងកម្ពុជា រួមគ្នាជំរុញសមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតអូស្រា្តលី នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ បានរៀបចំ​សិក្ខាសាលា​ពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍សម្រាប់​ឆ្នាំ ២០២៣-២០២៨ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ ផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជា​ផែន​ទី​បង្ហាញ​ផ្លូវសម្រាប់ក្រសួងក្នុងការដាក់បញ្ចូលការបញ្ជ្រាបយេនឌ័រទៅក្នុងការងារនានា សំដៅសម្រេចបាន​នូវគោលដៅសមភាព​យេនឌ័ររបស់ក្រសួង។