សិក្ខាសាលាស្ដីពី ទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុន លេីកទី១៥ ឆ្នាំ២០២៣

សិក្ខាសាលាស្ដីពី ទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុន លេីកទី១៥ ឆ្នាំ២០២៣

សិក្ខាសាលាស្ដីពី ទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុន លេីកទី១៥ ឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា មានរៀបចំសិក្ខាសាលាស្ដីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុន លេីកទី១៥ ឆ្នាំ២០២៣ ក្រោមអធិបតី ភាព ឯកឧត្ដម អ៊ុ សុថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់​ខ្ពស់ របស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយឯកឧត្តម TANINAI Ichitomo ភារៈធារី ស្ថានទូត ជប៉ុន ប្រចាំ កម្ពុជា ។

សិក្ខាសាលា ដែលរៀបចំដោយក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ -អង្គភាព ទឹកស្អាត និងប្រព័ន្ធ លូទឹកកខ្វក់ក្រុង គីតាឃ្យុស៊ុ -និងសមាគម អាជីវកម្មទឹកស្អាត ក្រៅប្រទេស ក្រុង គីតាឃ្យុស៊ុ (KOWBA) ព្រមទាំងឧបត្ថម្ភ គាំទ្រដោយក្រសួង សុខាភិបាល ការងារ និងសង្គមកិច្ច ជប៉ុន-ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន (JICA) ធ្វើ ឡេីងក្នុងគោលបំណងដេីម្បី ចែករំលែក នូវបច្ចេកវិទ្យា គំនិតល្អៗ ផលិតផល និងសមិទ្ធផល និងចែករំលែកចំណេះដឹងលេីវិស័យទឹកស្អាតរបស់ជប៉ុន ជូនដល់សិក្ខាកាម និងអ្នកចូលរួមប្រមាណជា២០០នាក់ ។