ការពង្រឹងសមត្ថភាពមន្រ្តីតាមរយៈគម្រោង 'ការរៀបចំប្រព័ន្ធឌីជីថលសម្រាប់ការការស្រាវជ្រាវ និងអភិវឌ្ឍន៍' រៀបចំដោយវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណៈរដ្ឋកូរ៉េ

ការពង្រឹងសមត្ថភាពមន្រ្តីតាមរយៈគម្រោង 'ការរៀបចំប្រព័ន្ធឌីជីថលសម្រាប់ការការស្រាវជ្រាវ និងអភិវឌ្ឍន៍' រៀបចំដោយវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណៈរដ្ឋកូរ៉េ

ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាមូលដ្ឋានចម្បងមួយដេីម្បីសង្គមពុទ្ធិកមួយ ក៏ដូចជាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាព។ អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋាន វ.ប.ន. សូមថ្លែងអំណរគុណដល់វិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណៈរដ្ឋកូរ៉េតាមរយៈគម្រោង «ការរៀបចំប្រព័ន្ធឌីជីថលសម្រាប់ការការស្រាវជ្រាវ និងអភិវឌ្ឍន៍» ដែលបានពង្រឹងសមត្ថភាពមន្រ្តីលេីកិច្ចការនេះ នៅថ្ងៃទី ២២-២៧ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង សេអ៊ូល។