ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានអញ្ជើញចូលរួមបើកកម្មវិធីវគ្គបណ្តុះបណ្តាល​ ស្តីពី “ការជំរុញប្រព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ប្រកបដោយបរិយាបន្ន“ របស់គម្រោងហ្គោស្ពីន (GO-SPIN)

ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានអញ្ជើញចូលរួមបើកកម្មវិធីវគ្គបណ្តុះបណ្តាល​ ស្តីពី “ការជំរុញប្រព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ប្រកបដោយបរិយាបន្ន“ របស់គម្រោងហ្គោស្ពីន (GO-SPIN)

រាជធានីភ្នំពេញ, ០២ កក្កដា ២០២១ - ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានអញ្ជើញចូលរួមបើកកម្មវិធីវគ្គបណ្តុះបណ្តាល​ ស្តីពី ការជំរុញប្រព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ប្រកបដោយបរិយាបន្ន របស់គម្រោងហ្គោស្ពីន (GO-SPIN)  តាមប្រព័ន្ធអនឡាញ ក្រោមការរៀបចំរបស់ក្រសួង ឧ.វ.ប.ន. និងអង្គការយូណេស្កូ (UNESCO) ដោយមានការចូលរួមពីបណ្តាក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធក្នុងវិស័យវ.ប.ន. ប្រមាណ៦០រូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីវិធីសាស្រ្តលម្អិត និងធាតុសំខាន់ៗសម្រាប់ការអនុវត្តគម្រោងហ្គោស្ពីន។

នៅក្នុងអង្គសិក្ខាសាលានេះ អ្នកជំនាញការអន្តរជាតិនៃអង្គការយូណេស្កូបានធ្វើបទឧទ្ទេសនាមអំពី វិធីសាស្រ្តក្នុងការសិក្សារបស់គម្រោងហ្គោស្ពីន ការណែនាំនានាលើការរៀបចំបញ្ជីសារពើភណ្ឌនិងថ្នាលអនឡាញ សម្រាប់ វ.ប.ន. រួមទាំងបង្ហាញអំពីលិខិតូបករណ៍ ស្ថាប័នអភិបាលកិច្ច ក្របខណ្ឌគោលនយោបាយនិងច្បាប់។