ចពិភាក្សាការងាររវាង​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ ឧ វ​​​ ប ន ជាមួយប្រតិភូអង្គការទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់​(​GIZ) ដឹកនាំដោយលោក​ Frank jattke

ចពិភាក្សាការងាររវាង​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ ឧ វ​​​ ប ន ជាមួយប្រតិភូអង្គការទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់​(​GIZ) ដឹកនាំដោយលោក​ Frank jattke

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួប​តំណាងអង្គការ​ GIZ អាល្លឺម៉ង់​

នៅព្រឹកថ្ងៃទី​២១​ខែកក្កដា​ ឆ្នាំ​២០២២​ នៅទីស្តីការក្រ​សួង​ មានរៀបចំកិច្ចពិភាក្សាការងាររវាង​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ជាមួយប្រតិភូអង្គការទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់​(​GIZ) ដឹកនាំដោយលោក​ Frank jattke ប្រធានក្រុម​ការងារអាស៊ាន​នៃអង្គការ​ GIZ អាល្លឺម៉ង់​ ប្រចាំប្រទេសកម្ពុជា​ ។

កិច្ចប្រជុំ​បានផ្តោតជាសំខាន់ទៅលេីការអនុវត្តគម្រោងស្តីអំពី​ “ការពង្រឹង​រចនាសម្ព័ន្ធ​ដេីម្បី​លេីកកំពស់​សហគ្រាស​ធុនតូចនិងមធ្យម​នៅ​អាស៊ាន​(ASEAN-SME)​“ក្នុងគោលដៅជំរុញការជ្រៀតចូលទីផ្សារ និង ការធ្វើអន្តរជា​​​តូប​នីយ​កម្ម របស់SME ក៏​ដូច​​ជា​ការ​លើកកម្ពស់​គោល​នយោបាយ និង​បទប្បញ្ញត្តិ ក្រោម​ការ​​​​ជួយ​ឧបត្តម្ភពីរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ​ក្រសួង​សហព័ន្ធអាល្លឺម៉ង់​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​​​​ អភិវឌ្ឍ​ន៍​ (BMZ) ។

លោក​ ឈា​ ឡាយ​ហ៊ី​ ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធនតូចនិងមធ្យម​ នៃក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្ត​ន៍​ បានមានប្រសាសន៍ស្វាគម​ន៍​និងលេីកឡេីងពីវឌ្ឍនភាពនៃការអនុវត្តគម្រោង​ ASEAN-SME ក្នុងដំណាក់កាលទី១ដែលចាប់ផ្តើម​ពីឆ្នាំ​២០១៩​ នឹងបញ្ជប់នៅខែសីហា​ ឆ្នាំ​២០២២​ខាងមុខ​ និងសុំអនុសាសន៍ណែនាំ​ពី​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ក្នុងការអនុវត្តគម្រោងក្នុងដំណាក់កាលទី២​ ដែលនឹងចាប់ផ្តេីមអនុវត្តពីខែកញ្ញា​ឆ្នាំ​២០២២​ នេះតទៅ​ ។ ដោយឡែកតាម​របាយការណ៌ក៏បានលេីកឡេីងពីការអនុវត្តគម្រោងកម្មវិធី​ ASEAN-SME ដែលលេចចេញនូវគេហទំព័រស្តីពីព័ត៌មានអាជីវកម្ម​នីមួយៗ​ ដែលបានអនុវត្តនៅក្នុងក្របខណ្ឌអាស៊ាន​និងនៅក្នុងប្រទេសកម្ពុជា​ សម្រាប់ជាផលប្រយោជន៍​ដល់​ SME ដូចជា៖- គេហទំព័រ ASEAN Access: គឺជាគេហទំព័រព័ត៌មានអាជីវកម្មកម្រិតអាស៊ានដែល​មានចំណុច​ប្រសព្វ​ (focal point )គ្រប់ប្រទេសជាសមាជិក- គេហទំព័រ ASEAN Access MATCH​: គឺជាគេហទំព័រចំណុះអោយ ASEAN Access ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្គូរផ្គងអាជីវកម្មគ្រប់ផ្នែកក្នុងតំបន់ និងសកល- គេហទំព័រ KhmerSME: គឺជាគេហទំព័រអាជីវកម្មព័ត៌មានជាតិ​កម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ព័ត៌មានអាជីវកម្មគ្រប់ជ្រុងជ្រោយដល់សាធារណជន និងSME ទាំងក្នុងស្រុក និងក្រៅស្រុក។

លោកFrank jattke ប្រធានក្រុម​ការងារអាស៊ាន​នៃអង្គការ​ GIZ អាល្លឺម៉ង់​ ប្រចាំប្រទេសកម្ពុជា​ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះ​កិច្ចសហការល្អ​ និងសមិទ្ធផល​សម្រេចបាន​ ។ លោកបាន​បញ្ជាក់​ថា​៖ក្រោមកិច្ចសហការនិងប្តេជ្ញាចិត្តរួម​រវាងក្រសួង និងអង្គការទីភ្នាក់ងារ​ GIZ អាល្លឺម៉ង់​ គម្រោង​ASEAN-SME ទទួល​បាន​ជោគជ័យ​តាម​គោលដៅ​ រួមមាន៖ទី១-លើកកម្ពស់​មជ្ឈមណ្ឌល​​​ព័ត៌មានសម្រាប់​តំបន់អាស៊ាន​ ២-ពង្រីកមជ្ឈមណ្ឌល​ព័ត៌មានជាតិសម្រាប់ SME និងទី៣-លើកកម្ពស់​សហគ្រាស​ធុនតូច និងមធ្យមក្នុងការធ្វើអន្តរជា​តូប​នីយ​កម្ម។

បន្ទាប់​ពីបទអន្តរាគមន៍​ និងការចូលរួមមតិពីតំណាងមកពីសមាគមសហគ្រិនស្ត្រីកម្ពុជា​ និងសមគមសហគ្រិនវ័យក្មេងកម្ពុជា​ ដែលជាជនបង្គោលជាតិរបស់កម្មវិធី​ ASEAN Access រួចមក​ មានប្រសាសន៍​នា​ឱកាសនោះ​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់​ តាមរយៈអង្គការ​GIZ ចំពោះកិច្ចសហការអនុវត្តគម្រោងកម្មវិធី​ ASEAN-SME​ ដំណាក់កាលទី១​ ប្រកបដោយលទ្ធផលផ្លែផ្កា​ និងបន្តសហការជួយ

ឧបត្ថម្ភ​គាំទ្រ​សម្រាប់​ដំណាក់កាលទី២បន្តទៀត​ ក្នុងគោលបំណង លើកកម្ពស់ និងអភិវឌ្ឍន៍សហគ្រិនភាព សហគ្រាស ឧស្សាហកម្ម អាជីវកម្ម ភាពច្នៃប្រឌិត និង នវានុវត្តន៍​ ក៏ដូចជា​ការយល់ដឹងពីពីច្រវ៉ាក់តម្លៃសាកល​ (Global Value Chain)មូលដ្ឋានគ្រឹះអាជីវកម្ម​ និងព័ត៌មានទីផ្សារជាដេីម​ ឲ្យស្របតាមទិសដៅនៃការ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នក្នុង​ប្រទេស និងក្នុងតំបន់។

ជាសំណូមពរ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ សូមអោយក្រុមការងារបន្តអនុវត្តគម្រោងតាមផែនការសកម្មភាពដែលបានកំណត់អោយមាន​ប្រសិទ្ធភាពខ្ពស់ និងបន្ថែមខេត្តគោលដៅផ្សព្វផ្សាយអំពីគម្រោងលើការអនុវត្តគម្រោងដំណាក់កាលទី២ ឲ្យកាន់តែទូលំទូលាយ​ ២. បន្តសហការជាមួយអន្តរ ក្រសួង ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្នុងការទទួលបាននូវព័ត៌មានថ្មីៗ ដើម្បីដាក់បញ្ចូលក្នុងគេហទំព័រ KhmerSME និង ASEAN Access ជាប្រយោជន៍ ដល់សាធារណជន និងSME ក៍ដូចជាការផ្សព្វផ្សាយអំពីគោលនយោបាយលើកទឹកចិត្តវិនិយោគផ្សេងៗ ដល់អ្នកវិនិយោគទុនក្រៅប្រទេស​។ ជាពិសេសបង្កេីត ឲ្យមាន​ Link តភ្ជាប់គេហទំព័រខាងលេីទៅស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា​ ៣. ស្នើអោយរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ GIZ បន្តគាំទ្រដល់ការអភិវឌ្ឍន៍SME នៅកម្ពុជា រួមទាំងការអភិវឌ្ឍន៍ធនធានមនុស្ស និងហេដ្ឋារចនាសម្ពន្ធ័រូបវន្តផងដែរ​ ។

រូបភាពច្រើនទៀត