ឯកឧត្តម​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទខ្សែក្រវ៉ាត់និងផ្លូវ​​ ស្តីពីការផ្លូាស់ប្តូរផ្នែកវិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា​ នៅទីក្រុងឆុងឈីង

ឯកឧត្តម​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទខ្សែក្រវ៉ាត់និងផ្លូវ​​ ស្តីពីការផ្លូាស់ប្តូរផ្នែកវិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា​ នៅទីក្រុងឆុងឈីង​។ សន្និសីទក៏មានការចូលរួមពីថ្នាក់ដឹកនាំវិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យាមកពីបណ្តាប្រទេសដែលគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់​និងផ្លូវ។ ឯកឧត្តមបានបង្ហាញការគាំទ្រចំពោះការដឹកនាំរបស់ប្រទេសចិន លើគំនិតផ្តួចផ្តើមនេះក្នុងរយៈពេល ១០ឆ្នាំកន្លងមក។

សន្និសីទបានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហការ​ និងគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង​ និងបទពិសោធន៍រវាងបណ្តាប្រទេសដៃគូ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ និងជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Yin Hejun រដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសចិន ដែលជាប្រធានសន្និសីទ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។