ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូ ក្រុមហ៊ុន រោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូ ក្រុមហ៊ុន រោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូ ក្រុមហ៊ុន រោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា

នៅរសៀលថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៣ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ប្រតិភូ ក្រុម ហ៊ុន រោងចក្រ YURA Harness(Cambodia) Co,Ltd ដឹកនាំ ដោយ លោក Ohm Dae Yoel ជាអគ្គនាយក ក្រុមហ៊ុន និងសហការី ដេីម្បី សម្ដែង ការគួរសម និងពិភាក្សាការងារ ទាក់ទង នឹង ឱកាសវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ត និងការបង្កេីតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍនៅកម្ពុជា ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បាន សម្តែង ការស្វាគមន៍ និងអបអរសាទរ ចំពោះគោលគំនិតខាងលេី ដែលជាវិស័យមានសារ:សំខាន់ ហេីយរាជរដ្ឋាភិបាលក៏មានការលេីកទឹកចិត្តផងដែរ ។ ទាក់ទង នឹង បង្កេីត មជ្ឈមណ្ឌល ស្រាវជ្រាវ និង អភិវឌ្ឍន៍ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី សូមគាំទ្រ និងលេីកទឹកចិត្ត ពីព្រោះ ជាយន្តការសហការដ៏ល្អ ជាមួយរាជរដ្ឋាភិបាល ដែលកំពុងដំណេីរការឆ្លងអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍ នេះ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី សូមស្នេីឲ្យភាគីកូរ៉េ ដែលជាប្រទេសមានបទពិសោធន៍លេីការងារនេះ ធ្វើ ការ សហការជាមួយមន្ត្រីជំនាញរបស់ក្រសួងដេីម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ដេីម្បី ជុំរុញ ឲ្យយន្តការនៃការបង្កេីតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ ទាំងវិស័យ សាធារណៈ និងឯកជន មានដំណេីរការ ទៅមុខជាមួយគ្នា ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយជុំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹង សមត្ថភាព ស្ថាប័ន នៅកម្ពុជា ។

លោក Ohm Dae Yoel អគ្គនាយកក្រុមហ៊ុនYURA Harness(Cambodia) Co,Ltd កូរ៉េ បានជម្រាបជូនថា៖ដោយមេីលឃេីញពីស្ថានភាពអំណោយផល សក្តានុពលសេដ្ឋកិច្ច ធនធាន និងទឹកចិត្តការងាររបស់ប្រជាជនកម្ពុជា ក្រុមហ៊ុន របស់លោកបានសម្រេចចិត្តបង្កេីតរោងចក្រផលិតគ្រឿងបង្គុំផ្នែកខ្សែអគ្គិសនីរថយន្តនៅកម្ពុជា ដែល មានទីតាំង នៅភូមិ ទួលធ្នង់ សង្កាត់ រការធំ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ ជាសាខារោងចក្រទីមួយនៅកម្ពុជា ក្នុងចំណោម រោងចក្រ ទាំង៧១ របស់ YURA Group ជុំវិញ ពិភពលោក ។ ក្នុងនោះ នៅតំបន់ អាស៊ី អាគ្នេយ៍ មានសាខាចំនួន១៤ រោងចក្រ ។ វៀតណាម មានចំនួន ១២ នៅឥណ្ឌូនេស៊ី ចំនួន ១ និង នៅកម្ពុជាចំនួន១ ជាលេីក ដំបូង ។ ទន្ទឹម នឹង នេះ ក្រុម ហ៊ុន មានបំណងបង្កើត មជ្ឈមណ្ឌល ស្រាវជ្រាវ និង អភិវឌ្ឍន៍ ដេីម្បី រួមចំណែក ជាមួយ រាជរដ្ឋាភិបាល កម្ពុជា ក្នុងការ អភិវឌ្ឍវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដោយប្រេីប្រាស់ធនធាននិស្សិតកម្ពុជា ដែលត្រូវបានចាត់ថ្នាក់ជាធនធានមានសក្តានុពល ។ ដោយឡែក នៅ ចំពោះ មុខនេះ ក្រុមហ៊ុន ក៏ មានតម្រូវការធនធានមនុស្សកម្ពុជាផ្នែកវិស្វកម្ម ដេីម្បី បំពេញ តម្រូវការ ក្នុងចក្រ ដែលលោកអគ្គនាយកស្នេីសុំអនុសាសន៍ណែនាំមួយចំនួនពីឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ផងដែរ ។

ជាការឆ្លេីយតប ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ស្នេីឲ្យក្រុមហ៊ុន ធ្វេីបញ្ជីពីតម្រូវការជាក់ស្តែង នូវជំនាញវិស្វកម្ម និងបច្ចេកទេសអ្វីខ្លះ? ដេីម្បី ក្រសួងសហការសម្របសម្រួលជូន ពីព្រោះ ក្រសួង មានអគ្គនាយក និងវិទ្យាស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសេនាធិការ ព្រមទាំងដៃគូសហការ តាមរយ:អនុស្សរណៈ យោគយល់គ្នាជាច្រេីន ដែលយេីងអាចស្វែងរកបាននូវធនធានមនុស្ស មកបម្រេីការក្នុងក្រុមហ៊ុនតាមលក្ខណ:បានភ្លាមៗ ឬក៏យេីងជ្រេីសរេីសធនធានមនុស្ស ដែលមានសក្តានុ ពលស្រាប់ រួចយកមកបណ្តុះបណ្តាលបន្ថែម រយ: ពេលខ្លី និងមធ្យម ទាំងក្នុង និងក្រៅប្រទេសដេីម្បីឲ្យត្រូវមុខជំនាញរបស់ក្រុមហ៊ុនតែម្តង ដូចដែល ក្រុមហ៊ុន អេឡិចត្រូនិក ជប៉ុន ធ្លាប់បានធ្វេីជោគជ័យរួចមកហេីយ នៅកម្ពុជា ។