ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រតិភូក្រុមហ៊ុន​វិនិយោគ​មកពី​សភាពាណិជ្ជិកម្មនិងក្រុមប្រឹក្សា​ ពាណិជ្ជកម្មថៃ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រតិភូក្រុមហ៊ុន​វិនិយោគ​មកពី​សភាពាណិជ្ជិកម្មនិងក្រុមប្រឹក្សា​ ពាណិជ្ជកម្មថៃ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រតិភូក្រុមហ៊ុន​វិនិយោគ​មកពី​សភាពាណិជ្ជិកម្មនិងក្រុមប្រឹក្សា​ ពាណិជ្ជកម្មថៃ

....................................................................

នៅរសៀលថ្ងៃទី​ ០៤​ ខែ​សីហា​ ឆ្នាំ​២០២២​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុម​ហ៊ុន​វិនិយោគ​មកពីសភាពាណិជ្ជិកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ​ប្រមាណ៦០រូប​ ដឹកនាំដោយលោក​ SANAN ANGUBOLKUL ប្រធានសភាពាណិជ្ជកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ​ នៅទីស្តីការក្រសួង​ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានសម្តែងការស្វាគមន៍​ និងចាត់ទុក​ដំណេីរទស្សនកិច្ច​ស្វែងយល់​របស់ប្រតិភូថៃខាងលេី​ មានសារៈសំខាន់សម្រាប់ពង្រឹងទំនាក់ទំនងបន្ថែមទៀត​លេីវិស័យ​ សេដ្ឋកិច្ច​ វិនិយោគ​ និងការផ្លាស់ប្តូរពាណិជ្ជកម្ម​ខណៈពេលដែល​កម្ពុជា​កំពុងបេីកដំណេីរការជាប្រក្រតី​ផ្នែក​សង្គមសេដ្ឋកិច្ចឡេីងវិញ​ បន្ទាប់​ពី​វិបត្តិ​កូវីដ​-១៩​ រយៈពេល​៣ឆ្នាំ​មកនេះ​ ។

លោក​ SANAN ANGUBOLKUL ប្រធានសភាពាណិជ្ជកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ​ បានបង្ហាញ​នូវទឹកចិត្តរីករាយចំពោះជំនួបនាថ្ងៃនេះ​ និងបញ្ជាក់ថា​កម្ពុជា​ជាប្រទេស​ទី១​ ក្នុងដំណេីរទស្សនកិច្ចស្វែងយល់របស់ប្រតិភូថៃ​ ក្នុងក្របខ័ណ្ឌ​ប្រទេស​ CLMV គឺកម្ពុជា​ ឡាវ​ វៀតណាម​ និងភូមា​ ។

ក្នុងឱកាសនោះដែរ​ លោក​ SANAN ក៏បានគោរពអញ្ជេីញ​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​ជាភ្ញៀវកិត្តិយសចូលរួមការប្រារព្វពិធីរំលឹកខួបទី៩០​ឆ្នាំ​ នៃការបង្កេីតសភាពាណិជ្ជកម្មថៃ​នៅឆ្នាំក្រោយនេះ ។ លោកប្រធានបានបញ្ជាក់ថា៖បច្ចុប្បន្ន​ សភាពាណិជ្ជកម្ម​ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ​ មានសមាជិកជាង១០មុឺននាក់​ បានផ្តោតទៅលេីវិស័យសំខាន់ៗរួមមាន៖ពាណិជ្ជកម្ម​ វិនិយោគ​ កសិកម្ម​ ចំណីអាហារ​ សេវាកម្ម​ និងទេសចរណ៍​ ជាដេីម​ ។ ដោយឡែកនៅកម្ពុជា​ អ្នកវិនិយោគថៃ​កំពុងមានការបណ្តាក់​ទុនជាច្រេីន​ ។ ក្នុងនោះក៏មានវិស័យរោងចក្រឧស្សាហកម្ម​ សហគ្រាសផងដែរ​ ដូចជា​៖វិស័យ​សម្លៀកបំពាក់​-ផលិតផលពី​ស្បែក​ -ផលិតផលកៅស៊ូ​ និងប្លាស្ទិក​-ផលិតផលម្ហូបអាហារ-ក្រដាសនិងផលិតផលពី​ក្រដាស-បរិក្ខាអគ្គិសនី -យានយន្ត​និងរឺម៉ក​សណ្តោង​-លោហធាតុ​មូលដ្ឋាន-ផលិតផល​ពី​អលោហៈ-គីមី​និង​ផលិតផល​គីមី​ -និងរោងចក្រផលិតសុីម៉ង់ត៏​ ជាដេីម​ ។

បន្ទាប់​មកអង្គប្រជុំបានពិភាក្សា​ទៅលេីចំណុចលេីកឡេីងទាំងឡាយដែលជាកង្វល់​ និងសំណូមពរពីខាងភាគីថៃ​ មានដូចជា​៖ ការពង្រឹង​ការផ្លាស់ប្តូរពាណិជ្ជកម្មតាមព្រំដែន-ការប្រេីប្រាស់​បច្ចេកវិទ្យា​បៃតងក្នុងរោងចក្រ-ឧស្សាហកម្ម​ ពាណិជ្ចកម្ម​រ៉ែត្បូង-ភាពប្រុង​ប្រយ័ត្នការនាំចូលវត្ថុធាតុដេីមជាសារធាតុគីមី​ និងផលិតផលពីប្លាស្ទិក​ ដែលយេីងចាត់ទុកថាជាទំនិញគ្រោះថ្នាក់​ និងខូចខាតដល់បរិស្ថាន ។

ឆ្លៀតឱកាស​នោះ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានអំពាវនាវឲ្យអ្នកវិនិយោគ​ថៃ​ មកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រេីនថែមទៀត​ ពីព្រោះ​កម្ពុជា​កំពុងមានសុខសន្តិភាពបរិបូរណ៌​ មានស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និងទទួលភាពអនុគ្រោះពាណិជ្ជកម្ម​ ព្រមទាំងណែនាំឲ្យភាគីថៃចាប់អារម្មណ៍​បណ្តាក់ទុន​ នៅខេត្តព្រះសីហនុ​ ដែលរដ្ឋាភិបាលចាត់​ទុកខេត្តទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេស​ពហុបំណង​ និងខេត្តសៀមរាប​ ជាខេត្តដែលមានសក្តានុពលខ្លាំងផ្នែកទេសចរណ៌​ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានសង្កត់ធ្ងន់​ និងទាញអារម្មណ៍ថា​ ក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មិនត្រឹម​តែបានដេីរតួរជាមេទ័ពដ៏ឆ្នេីមប្រយុទ្ធនិងរោគឆ្លងនោះទេ​ តែសម្តេច​ កាន់តែសកម្មឡេីង​ក្នុងការដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធពង្រីក​ ផ្លូវ​ ថ្នល់​ ស្ពាន ។ ជាពិេសសនៅខេត្តព្រះសីហនុ​ និងខេត្តសៀមរាប​ សម្រាប់ទទួលការវិ​និ​យោគ​ថ្មីៗ និងពង្រឹង​វិស័យទេសចរណ៍​ ក្រោយ​វិបត្តិ​កូវីដ​-១៩​ ។ ចំពោះការអញ្ចេីញឯកឧត្តមចូលរួម​ ក្នុងពិធី​រំលឹកខួប​ ការបង្កើត​សភាពាណិជ្ជកម្មថៃ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ រីករាយ​នឹង​ចូលរួម​ ពីព្រោះ​ជាឱកាស​នៃការផ្លាស់ប្តូរបទពិសិធន៍ដ៏សំខាន់​ ។

រូបភាពច្រើនទៀត