ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូ គណៈកម្មការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃទីក្រុង សៀង ហៃ ប្រទេសចិន

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូ គណៈកម្មការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃទីក្រុង សៀង ហៃ ប្រទេសចិន

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូ គណៈកម្មការ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា នៃទីក្រុង សៀង ហៃ ប្រទេស ចិន

នៅក្នុងជំនួប ពិភាក្សាការងារ រវាងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជាមួយប្រតិភូ គណៈកម្មការ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា នៃទីក្រុង សៀង ហៃ ប្រទេស ចិន ដឹកនាំ ដោយ លោក LUO DAJIN ជាប្រធាន គណ:កម្មការ នៅរសៀលថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង ភាគី ទាំងពីរ បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ទៅលេីការអនុវត្តឲ្យបានពេញលេញឡេីងនូវអនុស្សរណ: យោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២០ កន្លងទៅ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលេីវិស័យមួយចំនួនថែមទៀត ដូចជា៖វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) -ឧស្សាហកម្មបៃតង -កសិ-ឧស្សាហកម្ម -ការកែច្នៃម្ហូបអាហារ-វិស័យ រោងចក្រ សម្លៀកបំពាក់ និងវាយនភ័ណ្ឌ-ការបំពាក់ ឧបករណ៍ ពិសោធន៍សម្រាប់ធ្វេីតេស្តរាល់មុខទំនិញ នាំចេញពីកម្ពុជា -ការឈានឆ្ពោះទៅរកអនាគតឧស្សាហកម្មបែបវិទ្យាសាស្ត្រទំនេីប ដូចជា ៖ បច្ចេកវិទ្យា កំណត់ សៀគ្វី រួម( Integrated Circuit)-ការស្រាវជ្រាវ វេជ្ជសាស្ត្រ (Biological Medicine) និង ភាពវៃ ឆ្លាត សិប្បនិមិ្មត (Artificial Intelligence ) ជាដេីម ។ ជាមួយគ្នានេះបានគិតគូបន្ថែមទៀត ទៅលេីការអភិវឌ្ឍវិស័យទឹកស្អាត ដោយផ្តោតទៅលេីការវិនិយោគផលិតអាងប្រព្រឹត្តិកម្មកម្មខ្នាតតូច នៅកម្ពុជា តែម្តង ជំនួសឲ្យការនាំចូល ដេីម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែល រស់នៅតំបន់ឆ្ងាយៗ មានចំនួន តិចគ្រួសារហេីយខ្វះប្រភពស្អាតប្រេីប្រាស់ រួមទាំងប្រជាពលរដ្ឋរស់នៅតំបន់កោះផងដែរ ។ ក្រៅពីនោះ ភាគីទាំងពីរ បានពិភាក្សាសុីជម្រៅ ទាក់ទង នឹង កិច្ចសហប្រតិបត្តិការ លេីយន្ត ការបង្កេីត មជ្ឈមណ្ឌល ស្រាវជ្រាវ និង អភិវឌ្ឍន៍ (R& DCenter ) ដេីម្បី ពង្រឹង សមត្ថភាព ធនធានមនុស្ស និង អភិវឌ្ឍន៍ ស្ថាប័ន ។ ល ។

ឆ្លៀតឱកាស នោះ ដោយមេីលឃេីញ ពីភាព រីកចម្រើន ផ្នែក វិទ្យាសាស្ត្រ របស់ទីក្រុងសៀងហៃ ប្រទេស ចិន តាមរយៈ បទបង្ហាញ នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នេីឲ្យ ភាគី ចិន នៅឆ្នាំ ក្រោយ ដែលជាឆ្នាំទី២ នៃការរៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា រួមជា មួយ ការតាំងពិព័រណ៍ផងដែរនោះ សូមអញ្ជេីញចូលរួមឲ្យបានច្រេីនក្រុមហ៊ុន ដេីម្បី ដាក់តាំងបង្ហាញផលិត ផល វិទ្យាសាស្ត្រ បច្ចេកវិទ្យា របស់ខ្លូន ហេីយ ក៏មានលទ្ធភាពលក់ផលិតផលរបស់ខ្លួននៅកម្ពុជាផងដែរ ។

ជាចុងក្រោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងលោក LUO DAJIN ប្រធាន គណ: កម្មការ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា នៃទីក្រុង សៀង ហៃ ប្រទេស ចិន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលកិច្ចពិភាក្សានាថ្ងៃនេះ បន្ទាប់ ពី ភាគី ទាំងពីរបានអាក់ ខាន ទំនាក់ទំនង ដោយសារ បញ្ហា កូវីដ-១៩ និងការ មមាញឹក របស់ភាគី កម្ពុជា ក្នុងការរៀបចំរចនាសម្ព័ន្ធថ្មី បន្ទាប់ពី ក្រសួង ត្រូវបានប្តូរឈ្មោះ ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម មកក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិញ នៅឆ្នាំ ២០២០ ។ ក្នុង នោះ ភាគី ចិនក៏បានបញ្ជាក់ថា៖នាពេល ខាងមុខ ភាគី ចិន មកពី សៀងហៃ នឹងបញ្ជូនអ្នកជំនាញ មកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីជំនាញកម្ពុជា ដេីម្បី សិក្សា ស្រាវជ្រាវ និងអនុវត្តនូវអ្វី ដែល ភាគី ទាំងពីរបានពិភាក្សាគ្នាខាងលេី ។