ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប តំណាងក្រុមហ៊ុន កូកាកូឡាកម្ពុជា

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប តំណាងក្រុមហ៊ុន កូកាកូឡាកម្ពុជា

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប តំណាងក្រុមហ៊ុន កូកាកូឡាកម្ពុជា

នៅរសៀលថ្ងៃទី ០៨ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា នុវត្តន៍ បានទទួលជួប ថ្នាក់ដឹកនាំ ក្រុមហ៊ុន Cambodia Beverage Co,Ltd ឬហៅថា ក្រុមហ៊ុនកូកាកូឡា កម្ពុជា ដេីម្បីសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល លោក David Wiggles worth អតីត អគ្គនាយក្រុមហ៊ុនចាស់ត្រូវចូលនិវត្តន៍ និងជំនួសដោយអគ្គនាយកថ្មី ដោយលោក Joseph Ho ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បាន សម្តែង ការស្វាគមន៍ និងវាយតម្លៃ ខ្ពស់ ចំពោះ ភាព រីកចម្រេីនរបស់ក្រុមហ៊ុន ភេសជ្ជៈ កូកាកូឡា កម្ពុជា ដែលដឹកនាំដោយលោក David Wiggles worth ក្នុង រយៈពេលកន្លងមក និងអបអរសាទរ ចំពោះអគ្គនាយក ក្រុមហ៊ុន ថ្មី គឺលោក Joseph Ho ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី មានជំនឿថា អគ្គនាយក ក្រុមហ៊ុនថ្មី នឹងបន្តស្នាដៃពីអគ្គនាយកក្រុមហ៊ុនចាស់ និងអភិវឌ្ឍ គំនិតច្នៃប្រឌិត ថ្មីៗ បន្ថែមទៀត ជាពិេសសគឺការពិនិត្យលទ្ធភាពផលិតធ្វេីការនាំចេញផលិតផល របស់ខ្លួនទៅកាន់ទីផ្សារនៃប្រទេសជិតខាងកម្ពុជា ក៏ដូចជា ទីផ្សារអឺរ៉ុប ឬអូស្ត្រាលីជាដេីម ដោយប្រេីប្រាស់ភាពអនុគ្រោះពាណិជ្ជកម្មរបស់កម្ពុជា ។ ដូច្នេះ ផលិតផលកូកាកូឡា ក៏មានគុណភាពខ្ពស់សម្រាប់ធ្វេីការនាំចេញផងដែរ ។ លោក David Wiggles worth តាងនាមឲ្យក្រុមហ៊ុនកូកាកូឡា កម្ពុជា បានថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ បំផុត ដល់ ក្រសួង ឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលតែងតែផ្តល់ជូននូសេវា នានា ដេីម្បីបំពេញតម្រូវការនៃការប្រកបអាជីវកម្ម និងវិនិយោគនៅកម្ពុជា តាមគន្លងនៃការដឹកនាំវៀងវៃនិងប្រាកដនិយមរបស់រាជរដ្ឋាភិបាល និងក្រសួង ។ ក្នុងនាមជាក្រុមហ៊ុនផលិត និងចែកចាយ ភេសជ្ជៈ មួយ ដែលឈរជេីងនៅកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំ កន្លងមកនេះ យេីងខ្ញុំ តំណាងឲ្យក្រុមហ៊ុនពិតជាមានសេចក្តីសោមនស្សរីករាយ ដែល តែងតែ ទទួល បាន ការ ជួយ ជ្រោមជ្រែង ពីក្រសួង ដេីម្បីឲ្យក្រុមហ៊ុនអាច បន្តដេីរតួរជាផ្នែកមួយរួមចំណែកអភិវឌ្ឍវិស័យឧស្សា ហកម្មចំណីអាហារក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា ។

លោក Joseph Ho ដែលនឹងទទួលតំណែងជាអគ្គនាយកថ្មី នៅដេីមឆ្នាំ ២០២៣ ខាងមុខនេះ បានបង្ហាញ នូវ ការប្តេជ្ញា ចិត្ត ក្នុងការពង្រីកអាជីវកម្ម ពង្រឹងកិច្ចសហការ និងការចូលរួមចំណែកទទួលខុសត្រូវក្នុងសង្គមកម្ពុជា ដោយឈរលេីការទទួលខុសត្រូវខ្ពស់។