ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបឯកឧត្ដម អតីតអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី (ADB)
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបឯកឧត្ដម អតីតអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី (ADB)
នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ឯកឧត្ដម Rajat Nag អតីតជាអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី (ADB) នៅទីស្តីការក្រសួង ។ នៅក្នុងជំនួបនោះ ដៃគូសន្ទនាបានរំលឹកពីប្រវត្តិការងារ និងការបំេពញភារកិច្ចក្នុងកិច្ចសហប្រតិបត្តិការដ៏ប្រសេីរ រវាងកម្ពុជា និងធនាគារអភិវឌ្ឍអាសុី (ADB) រហូតដល់ឆ្នាំ២០១៣ ដែលឯកឧត្តម Rajat Nag ត្រូវបានបញ្ចប់អណត្តិជាអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី ហេីយកិច្ចសហប្រតិបត្តិការដ៏ល្អក៏នៅតែបន្តរហូតដល់បច្ចុប្បន្ននេះ ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះអណត្តិរបស់ឯកឧត្តម Rajat Nag ជាអគ្គនាយកធនាគារADB នាពេលកន្លងមក ដែលបានបំពេញការងារបានយ៉ាងល្អប្រសេីរដល់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈកម្ចីឥណទានសម្បទាននានា ជាពិសេសកម្មវិធីក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ(GMS) និងមេគង្គឡានឆាង ជាដេីម។ ដោយឡែកលេីវិស័យទឹកស្អាត និងអនាម័យខេត្ត ធនាគារADB ក៏បានដេីរតួយ៉ាងសំខាន់ផងដែរ ។ រហូតមកដល់ពេលនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងអនុវត្តគម្រោងហិរញ្ញប្បទានឥណទានសម្បទានរបស់ធនាគារADB ចំនួន ០២គម្រោង លេីវិស័យទឹកស្អាត រួមមាន:១៖គម្រោងផ្គត់ផ្គង់ទឹកស្អាតលេខ៣២៣២ ក្នុងគោលដៅដូចជា៖កែលំអរប្រព័ន្ធទឹកស្អាតតំបន់ទីប្រជុំជន និងពង្រីកបណ្ដាញទឹកស្អាតនៅបណ្ដាអង្គភាពរដ្ឋាករទឹកសាធារណ:ជាដេីម ។ ទី២៖គម្រោងទឹកស្អាត និងអនម័យខេត្ត លេខ:៣៦៣០ ក្នុងគោលដៅអនុវត្តគម្រោងទៅលេីរោងចក្រប្រព្រឹត្តិកម្មសំអាតទឹកថ្មី នៅខេត្ត បាត់ដំបង និងខេត្តកំពង់ចាម ។
ឯកឧត្ដម Rajat Nag អតីតអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី ADB បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រេីនគ្រប់វិស័យរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការដ៏ល្អជាដរាបមករវាងកម្ពុជា និងធនាគារអភិវឌ្ឍអាសុីADB ។ ជាមួយគ្នានេះ ឯកឧត្ដម Rajat Nag ក៏បានគាំទ្រ និងមេីលឃេីញពីសារ:សំខាន់ នៃការប្តូឈ្មោះអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានបន្ថែមនូវមុខងារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏មានសារ:សំខាន់នេះ ដេីម្បីរួមចំណែកជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ហេីយឯកឧត្តម ក៏សូមគាំទ្រនូវអនុស្សារណ:យោគយល់គ្នារបស់កម្ពុជា ផ្នែកបម្រែបម្រួលឌីជីថលផងដែរ (Digital Transformation) ។
នៅទីបញ្ចប់ឯកឧត្តម អតីតអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី បង្ហាញនូវជំនឿនៃការងេីបឡេីងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលប្រទេសកំពុងបេីកដំណេីរការជាប្រក្រតីឡេីងវិញផ្នែកសេដ្ឋកិច្ច និងសង្គម ហេីយឯកឧត្តម សូមកោតសរសេីរចំពោះការដឹកនាំរបស់កម្ពុជា ដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី បានស្រោចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់អាយុទូទាំងប្រទេសបានរហូតដល់ជាង៩០%។