ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា

ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ រវាង ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ ឯកឧត្តម Jacques PELLETឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា រួមជាមួយតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍​ (AFD) នារសៀលថ្ងៃទី ០៧​ ខែធ្នូ​ ឆ្នាំ ២០២២ នៅទីស្តីការក្រសួង ដៃគូសន្ទនា បានផ្តោតការយកចិត្តទុកដាក់ ទៅកិច្ចពង្រឹងទំនាក់ទំនងលេី វិស័យមួយចំនួន ដូចជា៖វិស័យ ទឹកស្អាត វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យឧស្សាហកម្ម និងការទាក់ទាញការវិនិយោគ​ ។ ​ល។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងលេីកឡេីងពីទំនាក់ទំនង និងកិច្ចសហការ​ល្អប្រសើរ រវាងកម្ពុជា​-បារាំង​ ជាពិសេសទាក់ទងនឹងជំនួយនិងកម្ចីអភិវឌ្ឍរបស់បារាំង​នៅកម្ពុជា ។ ក្នុងនោះជាមួយក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រទេសបារាំងតាមរយៈទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) បានដេីរតួយ៉ាងសំខាន់លេីវិស័យទឹកស្អាត មានទាំងគម្រោងដែលបានអនុវត្តហេីយ​ គម្រោង​កំពុងអនុវត្ត​ និងគម្រោងកំពុងស្នេីសុំជាដេីម​ ។ តែទោះជាយ៉ាងណាក្រសួងពិតជាត្រូវការជំនួយ និងកម្ចីអភិវឌ្ឍបន្ថែមទៀត ជាពិសេសការផ្គត់ផ្គង់តម្រូវការប្រជា​ពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងមាន​វិសាល ភាពធំធេង ដោយមូលហេតុរាធានីភ្នំពេញត្រូវបាន ពង្រីកផ្ទៃក្រឡាដីរដ្ឋបាលរបស់ខ្លួនកាន់តែធំ ក៏ដូចជា ទីប្រជុំជនដ៏ទៃទៀត ។ កត្តានេះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បានស្នេីឲ្យភាគី​បារាំង​ពិនិត្យលទ្ធភាព​ ផ្តល់​គម្រោង​សាសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣មួយទៀត​ដេីម្បី​បន្ថែម​ការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលកំពុងមានកំណេីនកេីនឡេីង​ ក៏ដូចជាគោល​នយោបាយការផលិតទឹកលក់ដុំបន្តដល់វិស័យឯកជន​ ដេីម្បីឲ្យកម្ពុជាឈានទៅសម្រេចបាននូវគោលនយោបាយអភិវឌ្ឍវិស័យទឹកស្អាតសម្រាប់ឆ្នាំ២០២៥​ និងឆ្នាំ២០៣០ ។ ទាក់ទងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នេីឲ្យប្រទេបារាំង​ ពិនិត្យលទ្ធភាព ជួយពង្រឹងអគ្គនាយកដ្ឋាន​ និងវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការ​បណ្តុះបណ្តាលពង្រឹងសមត្ថភាពធនធាន​មនុស្ស ការផ្ទេរ​បច្ចេកវិទ្យា​ និងបំពាក់ឧបករណ៍ពិសោធន៍ជាដេីម។ ពាក់ព័ន្ធនឹងវិស័យវិនិ​យោគ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានស្នេីអោយភាគីបារាំងចាប់អារម្មណ៍ការវិនិយោគបន្ថែម​ទៀតនៅកម្ពុជា​ ដោយឯកឧត្តម​បានលេីកឡេីងពីកត្តាអំណោយផល​និងភាពនុគ្រោះពាណិជ្ជកម្មរបស់កម្ពុជា ។ ក្នុងនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី​ ទាញអារម្មណ៍ការផលិតយាន​យន្តប្រេីដោយថាមពលអគ្គិសនី​ ដែលជានិន្នកាថ្មីសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន​ ។

ឯកឧត្ដម Jacques PELLET ឯកអគ្គរដ្ឋទូត បារាំង ប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារបារាំង​ AFDបាន បង្ហាញនូវជំហររបស់ប្រទេសបារាំង ក្នុងការសហការគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា ។ ក្នុងនោះភាគីបារាំងក៏បានមេីលឃេីញពីសារៈសំខាន់ ក្នុងការអភិវឌ្ឍវិ​ស័យទឹកស្អាត ដែលកំពុងមានតម្រូវការខ្លាំងនៅកម្ពុជា និងចាប់អារម្មណ៌ខ្ពស់ទៅលេីកិច្ចសហការអភិវឌ្ឍ​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែល​ជាវិស័យចម្បងមួយសម្រាប់ជុំរុញកំណេីនសេដ្ឋកិច្ចសម័យទំនេីប​ ក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤​យេីងនេះ​ ។​ ក្នុងនោះភាគីទាំងពីរក៏នឹងត្រៀមរៀបចំឲ្យមានការចុះអនស្សារណៈយោគយល់គ្នា​នាពេលខាងមុខសម្រាប់សហការពង្រឹងវិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ផងដែរ​ ។