ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបនាយកគ្រប់គ្រងគម្រោង នៃវិទ្យាស្ថាន គ្រប់គ្រងម្ហូបអាហារកូរ៉េ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបនាយកគ្រប់គ្រងគម្រោង នៃវិទ្យាស្ថាន គ្រប់គ្រងម្ហូបអាហារកូរ៉េ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបនាយកគ្រប់គ្រងគម្រោង នៃវិទ្យាស្ថាន គ្រប់គ្រងម្ហូបអាហារកូរ៉េ

ដោយសារទំហំនៃទីផ្សារចំណីអាហារ ត្រូវបានគេប៉ាន់ប្រមាណថា៖មានប្រមាណ៨ពាន់លាន ដុល្លារនៅឆ្នាំ២០១៨ ហេីយអត្រាកំណេីន ត្រូវបាន គេរំពឹង ទុកថា នឹងស្ថិតនៅកំរិត៧,១% រហូតដល់ឆ្នាំ ២០២៣ និងបានមេីលឃេីញទៀតថា ក្រុមហ៊ុន ៣៧% គឺ ជា សហគ្រាស ផលិតចំណីអាហារ ដែលជាស្នូលដ៏សំខាន់នៃវិស័យឧស្សាហកម្ម ។ ប៉ុន្តែ ៩៥% ជាសហគ្រាស ធុនតូច និង មធ្យម ដូចនេះ ការប្រកួតប្រជែងរបស់ពួកគេនៅមានកំរិតនៅឡេីយ ។ ដោយសារ កត្តា នេះធ្វេីឲ្យ ក្រុមហ៊ុន ផលិតក្នុងស្រុក ពួកគេពឹងផ្អែកលេីការនាំចូល និងធ្វេីឲ្យក្រុមហ៊ុនធំដែលនាំចេញទៅសកលលោកក្តោបក្តាប់នូវទីផ្សារ ។ ដូច្នេះ កម្ពុជា ត្រូវ ការ កម្មវិធី ជំនួយ ផ្សេងៗ ដេីម្បីពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនក្នុងស្រុក ។ ដោយមូលហេតុនេះ ទេីបមានកិច្ចពិភាក្សាកន្លងមករវាងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ នាយកគ្រប់គ្រងគម្រោង នៃវិទ្យាស្ថាន គ្រប់គ្រងម្ហូបអាហារកូរ៉េ ដេីម្បីពិនិត្យលទ្ធភាព បង្កើត វិទ្យាស្ថាន ស្រាវជ្រាវ ម្ហូបអាហារ (FTC) នៅកម្ពុជា ។

ជាក់ស្តែង នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៣ មានជំនួបជាលេីកទី២ រវាង ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជាមួយលោក Kim Young Chanនាយកគ្រប់គ្រងគម្រោង នៃវិទ្យាស្ថាន គ្រប់គ្រងម្ហូបអាហារកូរ៉េ នៅទីស្តីការក្រសួង ដេីម្បី ស្តាប់របាយការណ៌អំពីវឌ្ឍនភាពគម្រោងបង្កើត វិទ្យាស្ថាន ស្រាវជ្រាវ ម្ហូបអាហារ (FTC) នៅកម្ពុជា ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បាន សម្ដែង នូវ ការស្វាគមន៍ និងបង្ហាញ នូវ ទឹក ចិត្ត រីក រាយ ដែល គម្រោងនេះបានលេចជារូបរាង ហេីយរង់ចាំការសម្រេចពីសភាកូរ៉េ នៅចុងឆ្នាំ២០២២នេះ ។

តាមបទ បង្ហាញ របស់ភាគីកូរ៉េ បានបញ្ជាក់ ពី គោលបំណងនៃគម្រោង គឺ ៖ដេីម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងជាសកលនៃឧស្សាហកម្មចំណីអាហារ និងពង្រឹង សមត្ថភាព ស្រាវជ្រាវ និង អភិវឌ្ឍន៍ (R&D)និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងវិស័យកែច្នៃចំណីអាហារតាមរយៈការសាងសង់មជ្ឈមណ្ឌល កែច្នៃ ចំណីអាហារកម្ពុជា ។ ចំពោះគោលដៅរយៈពេលវែង ៥ឆ្នាំ របស់គម្រោង ដោយអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៣ ដល់ចុងឆ្នាំ២០២៧ គឺដេីម្បីធានាឲ្យបាននូវលទ្ធភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនចំណីអាហារធុនតូច និងមធ្យម ផ្ទាល់ -ធានាឲ្យបានលេីការផលិតចំណីអាហារមានគុណភាព និងសុវត្ថិភាព -បង្កេីតប្រព័ន្ធ គ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពកំរិតអន្តរជាតិរបស់ក្រុមហ៊ុន-និងបង្កេីតច្បាប់មូលដ្ឋាន និងប្រព័ន្ធ ដេីម្បីអភិវឌ្ឍ វិស័យ ឧស្សាហកម្ម ចំណីអាហារ ។ ទាក់ទង នឹង ខ្លឹម សារ នៃគម្រោងគឺទី១៖គឺសាងសង់មជ្ឈមណ្ឌលកែច្នៃម្ហូបអាហារ FTCកម្ពុជា{Food Processing TASK Center (FTC )កម្ពុជា } ,ទី ២៖ការ ផ្តល់ ជំនួយ ឧបករណ៍ និង សម្ភារៈ ទី ៣៖ការ ដំណើរការ មជ្ឈមណ្ឌល វិភាគ ចំណីអាហារ ,ទី ៤៖ដំណើរការ កម្មវិធី ផ្តល់ ជំនួយ ដល់ ក្រុម ហ៊ុន ,ទី៥៖ដំណេីរការ និងអភិវឌ្ឍកម្មវិធី អប់រំ ,និងទី៦៖ពង្រឹង សមត្ថភាព និងបណ្តាញ(Networking) ។

ជាការឆ្លេីយតប ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បាន វាយតម្លៃ ខ្ពស់ ចំពោះរបាយការណ៌ដែលមានលក្ខណៈលំអិត និងមានសារៈសំខាន់ ក៏ប៉ុន្តែ គម្រោងនេះ មិនមានបញ្ចូលការសាងសង់រោងចក្រគំរូ(Pilot Plant) ជាបន្ទុករបស់ភាគីកូរ៉េទេ ។ ដូច្នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ផ្តល់ ជម្រើស ពីរ គឺទី ១៖ប្រេីប្រាស់ អគារ៧ ជាន់ចំនួន២ អគារ របស់អគ្គនាយកដ្ឋាន និងវិទ្យាស្ថាន ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ក្រសួង (អគារ មួយប្រេីប្រាស់ទាំងស្រុង និងអគារមួយទៀតប្រេីប្រាស់មួយចំណែកណាមួយ)សម្រាប់កែច្នៃជារោងចក្រគំរូ ទីតាំង ការិយាល័យ ទីតាំងបំពាក់ ឧបករណ៍ និងថ្នាក់ បណ្តុះបណ្តាល ជាដេីម និងទី ២៖បេីមានថវិកាគម្រោង សាងសង់ រោងចក្រគំរូ ក្រសួងរក្សាការផ្តល់ដីទំនេរនៅទីតាំងអគារខាងលេីជូន ដេីម្បីសាងសង់ និងអាចប្រេីប្រាស់ចំណែកណា មួយនៃអគារ៧ជាន់ទាំង ពីរខាងលេីបានថែមទៀត ធ្វេីយ៉ាងណាឲ្យគម្រោង នេះឆាប់លេចចេញជារូបរាង បាន ឆាប់ រហ័ស ។

ភាគី កូរ៉េ បានសម្តែងនូវទឹកចិត្ត រីករាយ និងអរគុណជាខ្លាំង ចំពោះការផ្តល់ជម្រេីសដ៏ល្អទាំងពីរខាងលេីនេះ ហេីយនឹងខិតខំសម្រេចការងារនេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វេីបាន ។