ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំកម្ពុជា ដេីម្បីពង្រឹងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំកម្ពុជា ដេីម្បីពង្រឹងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប ជាមួយ ឯកឧត្ដម ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំកម្ពុជា ដេីម្បីពង្រឹងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា

ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម ង្វៀង ហ៊ុយ តាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២២ បានផ្តោតការយក ចិត្ត ទុកដាក់ ទៅលេីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិតបត្តិការលេីវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងកម្ពុជា -វៀតណាម ។ ក្នុងនោះភាគីវៀតណាមក៏បានស្នេី ឲ្យមានការបន្តរក្សានូវយន្តការសហប្រតិបត្តិការ ដែលមានស្រាប់ និងយន្តការថ្មីៗបន្ថែមទៀត ព្រមទាំងបន្តរក្សាការផ្លាស់ប្តូរគណប្រតិភូនៃក្រសួងភាគីទាំងពីរ ដេីម្បី ចែក រំលែក ព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំកម្ពុជា ក៏បាន ថ្លែងការកោតសរសេីរ និងវាយតម្លៃ ខ្ពស់ ចំពោះ ភាពរីកចម្រេីនដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រសិទ្ធភាពនៃ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ។ ការមេីលឃេីញបែបនេះ ពីព្រោះ ឯកឧត្តម ផ្ទាល់បានផ្សារភ្ជាប់ និងធ្លាប់រស់នៅប្រទេសម្ពុជា តាំងពីឆ្នាំ ១៩៨០ ។ ក្នុងបេសកកម្មការទូត របស់ឯកឧត្តម ឯកឧត្តម នឹងខិតខំ ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា -វៀតណាម ឲ្យកាន់តែ ប្រសេី រ ឡេីង ។ ក្នុងនោះ គឺការបង្កេីនទំហំទឹកប្រាក់ពាណិជ្ជកម្ម ទ្វេភាគី នៃប្រទេសទាំងពីរ គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់បន្ថែម ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត វៀតណាម បានចាប់អារម្មណ៍ថា ជញ្ជីង ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ទោះបីមានវិបត្តិកូវីដ១៩ ក៏ដោយ តែនៅរក្សាកំណេីន គួរកត់សម្គាល់ ។ ជាក់ស្តែង នៅឆ្នាំ ២០២០ ទំហំ ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ មានប្រមាណ ៥.៣ពាន់ លាន ដុល្លារ អាមេរិក និងឆ្នាំ ២០២១ មានចំនួន ៩.៥៣ពាន់ លាន ដុល្លារ យេីង សង្ឃឹម ថា នៅឆ្នាំ ២០២២ នេះ នឹងមានការកេីនឡេីងថែមទៀត ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ នៃទំនាក់ ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និងគាំទ្រចំពោះសំណេីរលេីកឡេីងរបស់ភាគីវៀតណាម ខាងលេី ។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ ថា ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា បច្ចុប្បន្ន ត្រូវ ធ្វេីការ ងារជាមួយសមភាគីវៀតណាមចំនួនពីស្ថាប័ន គឺក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម និងក្រសួង វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា វៀតណាម ។ ដូច្នេះ ចាប់ពីពេលនេះតទៅ យេីងកំណត់រយ:ពេលយ៉ាងតិចមួយឆ្នាំម្តង ដេីម្បីចងក្រងឯកសារ និងរៀបចំគោលនយោបាយនានា យកមកដាក់លេីតុពិភាក្សាគ្នា ដេីម្បី ចែក រំលែក ព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកលេីវិស័យដែលមានការពាក់ព័ន្ធ ទាំងតាមរយ:ជួបផ្ទាល់ ឬក៏តាមប្រព័ន្ធ អនឡាញ ។ ទាក់ទង នឹង សំណើ រ រៀន បស់ភាគីវៀតណាមចង់ឲ្យក្រុមហ៊ុនទូរគមនាគមន៍វៀតណាម ឈ្មោះ Metfone ចូលរូម ក្នុងគម្រោងរៀបចំកសាងរដ្ឋាភិបាលDigital របស់កម្ពុជា ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សូមគាំទ្រ ពីព្រោះ រាជរដ្ឋាភិបាល កម្ពុជា កំពុង រៀបចំ គោលនយោបាយ រដ្ឋាភិបាលDigital ឬរដ្ឋាភិបាលអេឡិចត្រូនិក តាមរយៈ ការបង្កេីត សមាសភាព គណៈកម្មាធិការ សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល កាលពីចុងខែមករា ឆ្នាំ ២០២២ រួចហេីយ ។ ចំពោះ ការជូនដំណឹងថា នៅចុងខែមីនា គណ:ប្រតិភូវៀតណាម មកពីទីក្រុង ហូ ជីមិញ ដេីម្បីដំណេីរការរៀបចំពិព័រណ៍ ទំនិញ ផិតផលវៀតណាម នៅកម្ពុជា នោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សូមគាំទ្រ និងចាត់ទុកថា ជាការជួយជម្រុញនូវទំហំជញ្ជីងពាណិជ្ជកម្ម ការផ្លាស់ប្តូរបទពិសោធន៍ក្នុងចំណោមសហគ្រិន និងការស្វែងរកដៃគូអជីវកម្ម កាន់តែប្រសេីរ ឡេីង ។