ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួប​ប្រតិភូសមាគមរោងចក្រផលិត​ស្បែកជេីង​ និងសមាគម​​ផលិតផលធ្វេីដំណេី​រ​ និងស្បែក​ នៅកម្ពុជា​

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួប​ប្រតិភូសមាគមរោងចក្រផលិត​ស្បែកជេីង​ និងសមាគម​​ផលិតផលធ្វេីដំណេី​រ​ និងស្បែក​ នៅកម្ពុជា​

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួប​ប្រតិភូសមាគមរោងចក្រផលិត​ស្បែកជេីង​ និងសមាគម​​ផលិតផលធ្វេីដំណេី​រ​ និងស្បែក​ នៅកម្ពុជា​

នៅរសៀលថ្ងៃទី​ ០១​ ខែ​មេសា​ ឆ្នាំ​២០២២​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូសមាគមរោងចក្រផលិត​ស្បែកជេីង​នៅកម្ពុជា​ ដឹកនាំ​ដោយ​លោក​ឧកញ៉ា​ លី​ ឃុនថៃ​ ជាប្រធានសមាគមនិងសមាគម​​ផលិតផលធ្វេីដំណេីរ​និងស្បែក​ នៅកម្ពុជា​ ដឹកនាំ​ដោយ​លោកប្រធាន​សមាគម​ លឹម​ តុង​ នៅទីស្តីការក្រសួង​ ។

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​សម្តែង​ការស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រេីនរបស់សមាគមទាំងពីរ​ ដែល​បានដេីរតួ​យ៉ាងសំខាន់​ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច​ និងការងារនៅកម្ពុជា​ ។

លោកឧកញ៉ា​ លី​ ឃុនថៃ​ ប្រធានសមាគមរោងចក្រផលិតស្បែកជេីងនៅកម្ពុជា​ បានជម្រាបថា៖​សមាគម​ផលិតស្បែកជេីងនៅកម្ពុជា​ បានបង្កេីតឡេីងរយ:​ពេល​ ​ជាង១០​ឆ្នាំមកហើយ​ ដោយបែកចេញពីសមា​គមរោងចក្រកាត់ដេរនៅកម្ពុជា​ បច្ចុប្បន្ន​មានសមាជិក​១០៥​ ក្រុមហ៊ុន​ ។ នៅឆ្នាំ​២០២១​ ទឹកប្រាក់​នៃការនាំ​ចេញ​មានប្រមាណ​ ១ពាន់បីរយលានដុល្លារអាមេរិក​ ហេីយនៅដេីមឆ្នាំ២០២២​នេះ​ កំពុង​មានការឡេីង​ខ្ពស់​ជាងមុន​ បេីប្រៀបនឹងរយ:ពេល​ដូចគ្នានៅឆ្នាំ២០២១​ ។

ភាពរីក​ចម្រេីន​របស់​សមាគម​នេះ​ លោកឧកញ៉ា​ លី​ ឃុនថៃ​ បានសង្កត់ធ្ងន់ថា​ គឺដោយសារមានម្លប់សន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ​ ប្រកបដោយ​កិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ នៃព្រះរាជា​ណាចក្រ​កម្ពុជា​ ធ្វើ​ឲ្យប្រទេសជាតិមានស្ថិរភាពនយោបាយ​ ដែលជាទំនុកចិត្តដ៏ខ្លាំងសម្រាប់អ្នកវិនិ​យោគទាំងក្នុងនិងក្រៅប្រទេស​ ។ ជាមួយ​គ្នានេះ​ លោកឧកញ៉ា​ លី​ ឃុនថៃ​ តំណាងឲ្យសមាជិកទាំងអស់បានបង្ហាញនូវទឹកចិត្តមិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ធំធេងរបស់រាជរដ្ឋាភិបាល​ ដែលជាមិត្តដែក​ថែបជាមួយមហាមិត្តចិន​ ខិតខំ​ពុះពារ​ សម្របសម្រួល​ទាំងយប់ទាំងថ្ងៃ​ ដេីម្បីធ្វេីយ៉ាងណា​ អោយរោងចក្រនៅកម្ពុជាមានអាទិភាពទទួលបានវត្ថុធាតុដេីមយកមកផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ​ ក្នុងកំឡុងពេលកំពុងមានវិបត្តិកូវីដ១៩​ នៅប្រទេស​ចិន​ និងពិភពលោក​ ។ ពិតណាស់ការងារនេះ​ គឺត្រូវបានដេីរតួយ៉ាងសំខាន់របស់ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ក្នុងការពិភាក្សាចរចារ​ សម្រេចបានដោយជោគជ័យ​ និងគួរជាទីមោទន:​ ។ និយាយជារួម​ នៅ​ពេល​ដែល​រោងចក្រនានា​ ជួបប្រទះ​នូវបញ្ហា​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ គឺជាតួអង្គដ៏សំខាន់​ យកចិត្តទុកដាក់​ សម្របសម្រួល​ ផ្តល់គំនិត​ល្អៗ​ និងដោះស្រាយជាដ៏រាប​និងទាន់ពេលវេលា​ មិនដែលអាក់ខានឡេីយ​ ដែល​សមាគមសូមគោរពវាយតម្លៃខ្ពស់និងចងចាំមិនអាចភ្លេចនូវគំរូវីរ:ភាពនេះ​ ។

លោក​ លឹម​ តុង​ ប្រធានសមាគមផលិតផល​ធ្វើ​ដំណេីរ​ និងស្បែកនៅកម្ពុជា​ បានបញ្ជាក់ថា​ថ្វី​ត្បិត​សមាគមទេីបបង្កេីតនៅថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ​២០២១​ និងទេីបដំណេីរការនៅខែធ្នូ​ ឆ្នាំ​២០២១​ក៏ពិត​មែន​ តែ​បច្ចុប្បន្ន​សមាជិក​ក្រុមហ៊ុនជាង​ ៤០ក្រុមហ៊ុន​ ។ សមាគម​បាន​ខិតខំ​ផ្សព្វផ្សាយ​ពីវឌ្ឍនភាព​ និងបច្ចុប្បន្នភាព​ នៃស្ថានភាពសេដ្ឋកិច្ច​ សង្គម​ ក៏ដូចជា​ស្ថានភាព​ពាណិជ្ចកម្ម​ និងសក្តានុពលនៅកម្ពុជាក្នុងការជួយទាក់ទាញការវិនិយោគឲ្យបានកាន់តែច្រេីន​ ដេីម្បី​ជម្រុញ​កំណើន​សេដ្ឋកិច្ច​ និងបង្កេីតការងារថ្មីៗនៅកម្ពុជា​ ។ សមាគម​នឹង​ខិតខំ​សហការជាមួយក្រសួង​ និងស្ថាប័ន​ពាក់ព័ន្ធ​ដ៏ទៃទៀត​ ដេីម្បីជម្រុញវឌ្ឍនភាពក្នុងវិស័យរោងចក្រនៅកម្ពុជា​ ។

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានបញ្ជាក់​បន្ថែម​ថា​ដោយកិច្ចសហការល្អ​យេីងបានជំនះ​ការលំបាកជាច្រេីន​ ជាពិសេស​ក្នុងដំណាក់កាល​នៃវិបត្តិកូវីដ១៩​ ។ បរិស្ថាន​វិនិយោគ​នៅកម្ពុជា​មានចំណុចទាក់ទាញច្រេីនយ៉ាង​ គឺកម្ពុជាមានស្ថិរភាព​នយោបាយ​ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ ប្រព័ន្ធច្បាប់វិនិយោគមានតម្លាភាព​ និងការលេីកទឹក​ចិត្ត​ ជាពិសេស​គឺភាពអនុគ្រោះពាណិជ្ជកម្ម​ ។ ប៉ុន្តែ​អ្វី​ដែល​ឯកឧត្តម ចង់រំលឹកផងដែរនោះគឺសមាគម​រោងចក្រទាំងអស់ត្រូវយកចិត្តទុកដាក់​ ចូលរួមក្នុងកម្មវិធីរោងចក្រកាន់តែប្រសេីរនៅកម្ពុជា​(BFC) របស់​អង្គការ​ ILO ពីព្រោះ​ជាកម្មវិធី​ដែលផ្តួចផ្តេីមឡេីងដោយឯកឧត្តមផ្ទាល់តាំងពីឆ្នាំ១៩៩៨​ គឺសម្រាប់​ការកែលំអរស្ថា​ន​ភាពការងារនៅកម្ពុជា​ និងគោរពសិទ្ធិកម្មករ​ ដែលមាន​ទស្សន:វិស័យ​វែងឆ្ងាយ​ទៅមុខ​ សម្រាប់​កេរ្តិ៍ឈ្មោះ​ និងអនាគត​ក្នុងវិស័យកាត់ដេរ​នៅកម្ពុជា​ សម្រាប់ទាញ ទំនុកចិត្តពីអ្នកបញ្ជាទិញ​ ។ រោងចក្រ​នីមួយៗ​ត្រូវចាត់​ទុកកម្មវិធីនេះ​ ជាទុនខ្លួនឯង​ និងជាចំណុចសំខាន់សម្រាប់ការងារទីផ្សាររបស់ខ្លួន​ ។

ក្នុងឱកាសនោះដែរ​ ក៏មានពិធីប្រគល់ទទួល​សម្លៀកបំពាក់​ប្រភេទPPE ចំនួន​៦០​កេស​ដល់ក្រសួង​ផងដែរ​។

រូបភាពច្រើនទៀត