ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​បំពាក់មេដាយសហមេត្រីដល់ជំនាញការបរទេសមកពីអង្គការPTB អាល្លឺម៉ង់

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​បំពាក់មេដាយសហមេត្រីដល់ជំនាញការបរទេសមកពីអង្គការPTB អាល្លឺម៉ង់

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​បំពាក់មេដាយសហមេត្រីដល់ជំនាញការបរទេសមកពីអង្គការPTB អាល្លឺម៉ង់​

បន្ទាប់ពី​បានមកបំពេញបេសកកម្ម​ក្នុងប្រទេស​កម្ពុជា​ ដេីម្បី​វាយតម្លៃ​ពី​លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោងពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​ (NQI) ក្នុងដំណាក់កាលទី១​ ប្រកបដោយជោគជ័យ​ ហេីយចាប់ផ្តេីមអនុវត្តដំណាក់កាលទី២បន្តទៀតចាប់ពីថ្ងៃទី៤​ ដល់ថ្ងៃទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០២២​ ក្រុមបេសកកម្មមកពីអង្គការPTB ចំនួន០៤​ រូប​ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ចេញអនុក្រឹតស្តីពីការជូនមេដាយសហមេត្រី​ ដែល​មានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈ​មណ្ឌលមាត្រាសាស្ត្រជាតិ​ នៃក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ហេីយត្រូវ​បានរៀបចំពិធីបំពាក់ជូននៅរសៀលថ្ងៃទី​ ០៦​ ខែ​ឧសភា​ ឆ្នាំ​២០២២​ ដោយឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ នៅទីស្តីការក្រសួង​ ។

ចំពោះប្រភេទមេដាយសហមេត្រីដែលត្រូវបំពាក់ជូននាឱកាសនោះ​ រួមមាន៖ក-មេដាយ​សហមេត្រី​ ថ្នាក់​សេនា​ ត្រូវបានបំពាក់ជូន​ ១-លោក​ UWE Miesner ប្រធានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងតំបន់អាសុី​ប៉ាសុីហ្វិច​ ខ-មេដាយ​សហមេត្រី​ ថ្នាក់អស្សឬទ្ធិ ត្រូវបានបំពាក់ជូន​ ១-លោកស្រី​ CORA Roos អ្នក​សម្របសម្រួល​គម្រោង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ក្នុង​ប្រទេស​កម្ពុជា​ ២-លោកបណ្ឌិត​ ULRIKE Lechner អ្នកជំនាញការ​ បច្ចេកទេស​របស់​ PTB ៣-លោកបណ្ឌិត​ CLEMENTS Sanetra អ្នកជំនាញការបច្ចេកទេសជាន់ខ្ពស់របស់PTB ។

មានប្រសាសន៍នាឱកាសនោះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​ថ្លែង​អំណរគុណ​ដល់ក្រុមបេសកកម្ម​ PTB អាល្លឺម៉ង់​ដែលបានសហការគាំទ្រគម្រោងពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាតិនៅក្នុងប្រទេសកម្ពុជា​ (NQI)​ មិនត្រឹម​នៅក្នុងមជ្ឈមណ្ឌលមាត្រា​សាស្រ្តជាតិប៉ុណ្ណោះទេ​ តែក៏បានជួយនៅក្នុងវិទ្យា​ស្ថានស្តង់ដារកម្ពុជា​ និងនាយក​ដ្ឋានវាយតម្លៃទទួលស្គាល់ចំណុះក្រសួងផងដែរ​ ។ ជំនួយ​បច្ចេកទេស​នេះ​ ពិតជាមានសារៈសំខាន់ណាស់ដែលកម្ពុជាត្រូវការនូវ​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​មួយ​រឹងមាំ​ ដេីម្បី​ត្រួតពិនិត្យ​ វាយតម្លៃ​ភាពអនុលោមសម្រាប់ទំនិញ​ទាំង​ការប្រេីប្រាស់ក្នុងស្រុក​ ជាពិសេស​ទំនិញ​ ឬ​ផលិត​ផលនាំចេញឲ្យស្របតាមស្តង់ដារ​ និងបទដ្ឋានបច្ចេកទេស​ និងមានឧត្តមភាពប្រកួតប្រជែង​ ស្របពេលដែលកម្ពុជាមានសេដ្ឋកិច្ចពឹងផ្អែកលេីការនាំចេញ​ ។

តំណាងក្រុមបេសកកម្មមកពីអង្គការ​ PTB បានបង្ហាញនូវ​ទឹកចិត្តរីករាយចំពោះការទទួលបានមេដាយកិត្តិយសពីរារដ្ឋាភិបាលកម្ពុជា​ តាមរយៈ​កិច្ចខិតខំប្រឹងប្រែង​និងស្នាដៃ​របស់ខ្លួន​កន្លងមក​ និងបានបង្ហាញនូវការប្តេជ្ញា​ចិត្តបន្តចូលរួមសហការ​ជាមួយដៃគូកម្ពុជាបន្តទៀត​ក្នុងការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​កម្ពុជា​ឲ្យមានភាពកាន់តែរឹងមាំឡេីង​ ដែលមានគុណតម្លៃសំខាន់សម្រាប់ពង្រឹងខឿនសេដ្ឋកិច្ចជាតិ​ និងសក្តានុពលនាំចេញ​ ។

រូបភាពច្រើនទៀត