ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាសផ្ទេរ​ ​តែងតាំង​មុខតំណែង​ថ្នាក់​ដឹកនាំ​ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ​ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ នៅព្រឹក​ថ្ងៃទី​១៤​ ខែតុលា​ឆ្នាំ​២០២២​ បានអញ្ជេីញ​ជាអធិបតី​ ក្នុង​ពិធី​ប្រកាស​តែង​តាំង​មុខតំណែងថ្នាក់ដឹកនាំ​ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និងនវានុវត្តន៍​ សរុបចំនួន​២១ រូប​ ។ កម្មវិធី​នេះត្រូវបាន​ប្រារព្វ​ធ្វើ​នៅទីស្តីការក្រសួង​ ដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ​ ផងដែរ ។

បន្ទាប់ពីឯកឧត្តម​ ជួរ​ ជេតទីវន្ត​ ទីប្រឹក្សាក្រសួង​ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការទូទៅអានព្រះ​រាជក្រឹត្យ​ និងអនុក្រឹត្យតែងតាំងរួចមក​មាន​ ប្រសាស​ន៍សំណេះសំណាលក្នុងអង្គពិធី​នាឱកាស​នោះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានអបអរសាទរចំពោះថ្នាក់ដឹកនាំ​ និងមន្ត្រីជាន់ខ្ពស់ទាំងអស់ដែលត្រូវបានតែងតាំងដោយ​ព្រះរាជក្រឹត្យ​ និងអនុក្រឹត​ ។ ក្នុងនោះ​ មានថ្នាក់រដ្ឋលេខាធិការចំនួន០២​រូប​ ថ្នាក់​អនុរដ្ឋលេខធិការចំនួន០៣​រូប​ ថ្នាក់អគ្គនាយក​ចំនួន០២រូប អគ្គាធិការចំនួន០១រូប​ អគ្គនាយរងចំនួន​ ០១រូប​ ប្រធាននាយកដ្ឋានចំនួន០៣​រូប​ និងទីប្រឹក្សាឋានៈស្មេីអគ្គនាយកចំនួន០៩​រូប​ ។

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានបញ្ជាក់ថា​ការតែងតាំងនេះ​ គឺផ្អែក​លេីសមិទ្ធផលការងារ​ អត្តចរិក​ ចំណេះជំនាញ​ និងបទពិសោធន៍ការងារ​របស់បុគ្គលម្នាក់ៗ​សុទ្ធសាធ​ ហេីយយេីងក៏ផ្អែកទៅលេី​ការបោះឆ្នោត​ស្ទង់មតិ​ភ្នែក​មហាជន​ ដែល​ក្រសួងបានធ្វេីក្នុងមួយឆ្នាំ២ដងផងដែរ​ ។

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ សូមណែនាំ​ជាឱឡារិកថា​ មុខតំណែង​ តួនាទី​ ភារកិច្ច​ ដែលបានផ្តល់ឲ្យយេីងនេះ​ គឺជាទំនុកចិត្តរបស់រាជរដ្ឋាភិបាល​ ដែលគ្រប់គ្នាមានភារកិច្ចធ្វេីការ​បម្រេីជាតិ​មាតុ​ភូមិ​ ដោយភាពស្មោះត្រង់​និងការទទួលខុសត្រូវខ្ពស់​ ដោយប្រេី​ប្រាស់ចំណេះជំនាញរបស់ខ្លួនឲ្យអស់លទ្ធភាព ក្នុងស្មារតីសាមគ្គីភាពខ្ពស់​ ដេីម្បីឈានទៅ​សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួង​ និងរាជរដ្ឋាភិបាល។

បន្ទាប់​មក​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានអញ្ជេីញ​ប្រគល់​ព្រះរាជក្រឹត្យ​ និងអនុក្រឹត​តែងតាំង​ដល់ថ្នាក់ដឹកនាំ​ និងមន្ត្រីជាន់ខ្ពស់​ទាំងអស់​ និងថតរូបរួមគ្នាក្នុងភាពស្និទ្ធស្នាល​ និងរីករាយបំផុត​ ។

រូបភាពច្រើនទៀត