ចំណេះដឹងអំពីអាជីវកម្មបរិយាប័ន្ន

ចំណេះដឹងអំពីអាជីវកម្មបរិយាប័ន្ន

អាជីវកម្មបរិយាប័ន្ន (Inclusive Business – IB)  គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើត ដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធ របស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ សម្រាប់ព័ត៌មានបន្ថែមស្តីអំពីអ្វីជា អាជីវកម្ម បរិយាប័ន្ន និងតើអាជីវកម្មបរិយាប័ន្នមានលក្ខណៈខុសប្លែកពីអាជីវកម្មគោល សហគ្រាសសង្គម និងសាជីវកម្មមាន ទំនួលខុសត្រូវសង្គមដូចម្តេចខ្លះ សូម ចុចទីនេះ

របាយការណ៍ស្តីអំពីស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្នកម្ពុជា ត្រូវបានរៀ​បចំឡើងក្រោមការគាំទ្រពីសំណាក់ ESCAP និង IBAN ក្នុងឆ្នាំ២០១៩-២០២០ និងបានប្រកាសនៅខែមីនា ឆ្នាំ២០២១។

រាជរដ្ឋាភិបាល និងដៃគូសហការ បានរៀបចំ កម្មវិធីអាជីវកម្មបរិយាប័ន្ មួយចំនួន និងគ្រោងនឹងបន្តទៀត។ សូម ចុចទីនេះ ដើម្បីស្វែងយល់អំពីកម្មវិធីប្រកាសជាផ្លូវការនូវរបាយការណ៍ស្ថានភាពទីផ្សារអាជីវកម្ម​បរិយាប័ន្ននៅកម្ពុជា និង​កិច្ចប្រជុំ​ លើកទី១ នៃគណៈកម្មាធិការតម្រង់ទិសអាជីវកម្មបរិយាប័ន្ន។

គោលគំនិតអាជីវកម្មបរិយាប័ន្ន យុទ្ធសាស្ត្រក្នុងការជំរុញការអនុវត្ត ការវិនិយោគបណ្តាក់ទុនទៅលើអាជីវកម្មបរិយាប័ន្ន និងបណ្តាក្រុមហ៊ុនដែលមានគំរូអាជីវកម្មបរិយាប័ន្ន​ ត្រូវបានយកមកពិភាក្សាយ៉ាងទូលំទូលាយនៅកម្ពុជា។ សម្រាប់ការ ស្វែង​យល់បន្ថែម សូម ចុចទីនេះ

សេចក្តីសង្ខេបដូចមានភ្ជាប់មកជាមួយនេះ ក៏មាននូវតំណភ្ជាប់ទៅកាន់ សេចក្តីប្រកាសព័ត៌មាន និងព័ត៌មានសំខាន់ៗ ផ្សេងទៀត។