ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ​រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច​ ខេត្តកំពត

ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ​រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច​ ខេត្តកំពត

ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ​រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច​ ខេត្តកំពត

យោងតាមការចង្អុលបង្ហាញក្នុងទស្សនៈវិស័យគិតគូវែង​ឆ្ងាយ​និងប្រកបដោយគតិបណ្ឌិត​របស់​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ ក្នុងពិធីចុះសួរសុខទុក្ខ​ និង​សំណេះ​សំណាល​ជាមួយ​នាយទាហាន​ នាយទាហាន​រង​ ពលទាហាន​ ក្នុងកងពលតូចអន្តរាគមន៍​លេខ១១​ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ កាលពីថ្ងៃទី​ ០៩​ ខែ​មេសា​ ឆ្នាំ​២០១៦​ កន្លងទៅ​ បានជំរុញឲ្យរដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំពេញ​ចុះ​ធ្វេីការសិក្សាសមិទ្ធិលទ្ធភាព​ រៀបចំគម្រោងស្នេីសុំការអនុម័តពីក្រុមប្រឹក្សាភិបាលដេីម្បីត្រួសត្រាយផ្លូវឆ្ពោះទៅធ្វេីការសាងសង់​រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត​ នៅក្រៅក្របខណ្ឌរាជធានីភ្នំពេញជាលេីកទី១​ ដែលមានទីតាំងស្ថិតនៅ​ ភូមិ​បាក់​នឹម​ ឃុំច្រេស​ ស្រុកជុំគីរី​ ខេត្ត​កំពត​សំដៅ​រួមចំណែក​ពង្រីក​វិស័យផ្គត់ផ្គង់ទឹកស្អាត​ជូនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញ​ ជាពិសេស​កងពល​តូច​អន្តរាគមន៍​លេខ​១១​ ។

ដេីម្បីបានប្រេីប្រាស់ជាផ្លូវការ​ នៅព្រឹកថ្ងៃទី​១០​ ខែ​ឧសភា​ ឆ្នាំ​២០២២​ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ​ ត្រូវ​បានប្រារព្វពិធីសម្ពោធក្រោម​អធិបតី​ភាព​ឯកឧត្ដម​ សុឹម​ សុីថា​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ។

តាមប្រសាសន៍​ឯកឧត្តម​អនុបណ្ឌិត​ ឡុង​ ណារ៉ូ​ អគ្គនាយក​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ បានបញ្ជាក់ថា​ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត​ "​ ម្លេច​"​ និងប្រព័ន្ធចែកចាយទឹក​ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ​ ចាប់ផ្តើម​សាងសង់​ នៅថ្ងៃទី​ ២៤​ ខែធ្នូ​ ឆ្នាំ​២០១៨ និងបញ្ចប់ដំណេីរការសាកល្បងផលិតទឹកស្អាត​នៅថ្ងៃទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០២០​ ដោយចំណយថវិកាប្រមាណ​១០​ពាន់៦៦០លានរៀល​ មានសមត្ថភាពផលិតទឹកស្អាត​បាន​ ២ពាន់ម៉ែតត្រីគុណ​ ក្នុងមួយថ្ងៃ​ ។

ឯកឧត្តម​ អុឹង​ ឆាយ​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​កំពត​ ក្នុងនាមអាជ្ញាធរដែនដី​ និងក្នុងនាមឯកឧត្តមផ្ទាល់​ បានសម្តែងការស្វាគមន៍​ ចំពោះវត្តមានជាអធិបតីភាពរបស់ឯកឧត្តម​ រដ្ឋលេខាធិការ​ សុឹម​ សុីថា​ និងគោរពថ្លែងអំណរ​គុណ​ ដល់ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ក្នុងនាមជាប្រធានស្ថាប័ន​ បានដឹកនាំ​ តម្រែតម្រង់ទិស​ ដោយបានខិតខំប្រឹង​ប្រែងគៀងគរធនធាន​ សម្របសម្រួល​ និងសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ដេីម្បីទទួលបាន​នូវ​ជំនួយ​នានា​ យកមកធ្វេីការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា​ ជាពិសេសនៅខេត្តកំពតជាបន្តបន្ទាប់មកនេះ​ ។

ឯកឧត្តម​ សុឹម​ សុីថា​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានបញ្ជាក់ថា​៖នេះជាសមិទ្ធិផលមួយទៀត​របស់រាជរដ្ឋាភិបាល​ ក៏ដូចជា​រដ្ឋបាល​ខេត្ត​កំពត​ ដែលបានកេីតឡេីងក្រោមគំនិតផ្តួចផ្តេីមរបស់ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ផ្អែក​លើ​គោលការណ៍​ដឹកនាំ​ដ៏ខ្ពង់ខ្ពស់​ប្រកបដោយ​គតិបណ្ឌិត​ និងចក្ខុវិស័យមុតស្រួចរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហេីយត្រូវ​បាន

ចាត់​ចែង​អនុវត្ត​សាងសង់ដោយអង្គភាព​រដ្ឋាករទឹក

ស្វយ័តក្រុងភ្នំពេញ​សំដៅ​ឆ្លេីយតប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ រាប់ទាំងប្រជាពលរដ្ឋ​ដែលនៅទីប្រជុំជនក្បែរនោះ​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​តាកែវ​ផងដែរ​ ។ លេីសពីនេះក៏បានជួយបំពេញ​នូវសេចក្តីត្រូវការទឹកស្អាតជូនដល់មជ្ឈមណ្ឌលព្យាបាល​ និងស្តារនីតិសម្បទា​ និងកងទ័ពរបស់យេីងក្នុងកងពលតូចថ្មេីជេីងលេខ៣១​ (អតីត​កងពល​តូច​អន្តរាគមន៍​លេខ​១១)​ ដែលកំពុងឈរជេីងការពារ​ ថែរក្សា​សុខ​សន្តិភាពជាមួយនឹងការអភិវឌ្ឍនៅតំបន់នេះថែមទៀត​ ។

រូបភាពច្រើនទៀត