ពិធី​ប្រកាសចូលកាន់តំណែងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង​ និងក្រុមប្រឹក្សាភិបាលដ្ឋាករ​ទឹកស្ទឹង​ត្រែង​

ពិធី​ប្រកាសចូលកាន់តំណែងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង​ និងក្រុមប្រឹក្សាភិបាលដ្ឋាករ​ទឹកស្ទឹង​ត្រែង​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​ក្នុងពិធី​ប្រកាសចូលកាន់តំណែងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង​ និងក្រុមប្រឹក្សាភិបាលដ្ឋាករ​ទឹកស្ទឹង​ត្រែង​

នៅព្រឹកថ្ងៃទី​១២​ខែ​ កក្កដា​ ឆ្នាំ​២០២៣​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រ​ដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានអញ្ជេីញ​ជាអធិបតី​ក្នុងពិធី​​ប្រកាសចូលកាន់តំណែងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង​ និងក្រុមប្រឹក្សាភិបាលដ្ឋាករទឹក ស្ទឹង​ត្រែង​ នៅសាលប្រជុំ​សាលាខេត្តស្ទឹងត្រែង​ ។

តាមរបាយការណ៌​សង្ខេបរបស់​ ឯកឧត្តម​ អ៊ុំ សុថា រដ្ឋលេខាធិការក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ស្តីពីដំណើរការរៀបចំបង្កើតរដ្ឋា

ក​រ​ទឹកស្ទឹងត្រែង​ ដោយបានបញ្ជាក់ថា៖ដោយបាន​ មើលឃើញថា រដ្ឋាករទឹកខេត្តស្ទឹងត្រែងមានការ​ពង្រីក​សមត្ថភាពធំជាងមុន ជាមួយនឹងការដាក់ទុនវិ​និ​យោគ​បង្កើតរោងចក្រថ្មីដ៏ធំមួយមិនធ្លាប់មានពីមុនមក ក្នុងសមត្ថភាព ១២.០០០ម៉ែត្រគូប/ក្នុងមួយថ្ងៃ លើសមត្ថភាពចាស់ដែលមានត្រឹម ៥.៨៨០ម៉ែត្រគូប/ក្នុង១ថ្ងៃ (រាប់បញ្ចូលទាំងប្រព័ន្ធសម្អាតទឹក UFM (Ultra Filtration Membrane) ៣.០០០ម៉ែត្រគូប/ក្នុង១ថ្ងៃផងដែរ) ជាមួយនឹងថវិកាហិរញ្ញប្បទានឥណ​ទានក្នុងគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រមាណ ១៣លានដុល្លា, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានចាត់ទុកថា ដល់ពេលវេលាចាំបាច់មួយ ដែលត្រូវតែកែប្រែអង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង ទៅជានីតិបុគ្គលនៃនីតិសាធារណៈ ដែលមាន​ស្វ័យ​ភាពរដ្ឋបាល និងហិរញ្ញវត្ថុពេញលេញ ក្នុងការដឹកនាំ និងគ្រប់គ្រង​ប្រតិបត្តិការរបស់ខ្លួន ដោយការ​ទទួល​ខុសត្រូវកាន់តែខ្ពស់ ប្រកបដោយគណនេយ្យ​ភាព និងតម្លាភាព ស្របតាមបទប្បញ្ញត្តិជាធរមាន និងជា​សហគ្រាស​សាធារណៈ ដែលមានដើមទុនឬភាគហ៊ុន​១០០% ជារបស់រដ្ឋ។

ភ្ជាប់ជាមួយកិច្ចការនេះ ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានរៀបចំសេចក្តី​ព្រាងអនុក្រឹត្យស្ដីពីការតែងតាំងក្រុមប្រឹក្សា​ភិបាលរដ្ឋាករទឹកស្ទឹងត្រែងអាណត្តិទី១ និងសេចក្ដី​ព្រាង​អនុក្រឹត្យស្ដីពីការតែងតាំងអគ្គនាយករដ្ឋាករទឹ​ក​ស្ទឹងត្រែង​ ។ ក្នុងនោះក្នុងគោលបំណងដេីម្បីពន្លឿនការអនុវត្តបែបបទនិងនីតិវិធី, ក្រសួងបានបញ្ជូនសេចក្ដី​ព្រាង​អនុក្រឹត្យទាំង៣ខាងលើ គោរពជូន​​ សម្តេ​ច​តេជោនាយ​ក​​រដ្ឋ​ម​ន្រ្តី ដើម្បី​ពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់ស្របពេលជាមួយគ្នាតែម្តង។

ជាលទ្ធផល អនុក្រឹត្យចំនួន៣ ត្រូវបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេ​ច​តេជោនាយ​ក​​រដ្ឋ​ម​ន្រ្តី និងដាក់ឱ្យអនុវត្ត រួមមាន៖

១) អនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការបង្កើតរដ្ឋាករទឹកស្ទឹងត្រែងជាសហគ្រាសសាធារណៈ

២)​អនុក្រឹត្យលេខ៧២៣ អនក្រ.តត ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការតែងតាំងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង

៣) អនុក្រឹត្យលេខ៧២៤ អនក្រ.តត ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការតែងតាំងក្រុមប្រឹក្សា​ភិបាលរដ្ឋាករទឹកស្ទឹងត្រែង។

មានប្រសាសន៍​នាឱកាសនោះ​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានសម្តែងនូវទឹក​ចិត្តសោមនស្សរីករាយ​ និងអបអរសាទរចំពោះការរៀបចំពិធីខាងលេី​ ​កេីតចេញកិច្ចខិតខំប្រឹងប្រែង​រួម​ ដែលបានបង្ហាញឱ្យឃើញអំពីរបត់ថ្មីនៃកំណែទម្រង់​ជាប្រវត្តិសាស្ត្រមួយរបស់រដ្ឋាករទឹកស្ទឹងត្រែង ដោយពីមុនមានឈ្មោះថា អង្គភាពរដ្ឋាករទឹកខេត្ត​​ស្ទឹងត្រែង​ ហេីយបានប្រែក្លាយទៅជាសហ​គ្រាស​សាធារណៈពេញលេញតាមផ្លូវច្បាប់​ ។

ការធ្វើកំណែទម្រង់នេះ នឹងជះឥទ្ធិពលជាវិជ្ជមាន​ដល់ការពង្រឹងចីរភាពរបស់អង្គភាព, បង្កើននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែងការងាររបស់អង្គភាពដោយភាពម្ចាស់ការ,កាត់បន្ថយការពឹងផ្អែកជំនួយ​ហិរញ្ញវត្ថុពីថវិកាជាតិ,បង្កើនការទទួលខុសត្រូវកាន់តែ​ខ្ពស់ ប្រកបដោយគណនេយ្យភាព និងតម្លាភាព ក្នុងគ្រប់គ្រងការធ្វើអាជីវកម្ម និងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យធានាបាន គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ស្របតាមគោលដៅ​របស់រាជរដ្ឋា​ភិ​បាល​ ។

កំណែទម្រង់នេះ ក៏មានការចូលរួមអបអរសា​ទរ និងគាំទ្រផងដែរពីដៃគូអភិវឌ្ឍន៍​ ជាពិសេស​ ធនា​គារ​អភិវឌ្ឍន៍​អាស៊ី(ADB) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន ហៅថា JICA​ ។