ទំព័រដើម - អាជីវកម្មបរិយាប័ន្ននៅកម្ពុជា

ទំព័រដើម - អាជីវកម្មបរិយាប័ន្ននៅកម្ពុជា

  1. ទំព័រដើម

សូមស្វាមគមន៍មកកាន់គេហទំព័រអាជីវកម្មបរិយាប័ន្នកម្ពុជា!

គេហទំព័រនេះគ្រប់គ្រងដោយលេខាធិការដ្ឋានអាជីវកម្មបរិយាប័ន្ននៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការជំរុញ និងការអភិវឌ្ឍដល់អាជីវកម្មបរិយាប័ន្ននៅកម្ពុជា។

គេហទំព័រអាជីវកម្មបរិយាប័ន្ន ផ្តល់នូវព័ត៌មានពីប្រភពជាច្រើន៖ គេហទំព័រនេះនឹងនាំលោក​អ្នកស្វែងយល់ អំពីអ្វីជា អាជីវកម្មបរិយាប័ន្ននិងបណ្តាស្ថាប័នពាក់ព័ន្ធទៅនឹងការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា។ ព័ត៌មានថ្មីៗ​អំពីអាជីវកម្ម បរិយាប័ន្នកម្ពុជា ព្រមទាំងដៃគូនានានឹងត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រអាជីវកម្មបរិយាប័ន្នដំបូងគេនៅអាស៊ីនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំដោយលេខាធិការដ្ឋានអាជីវកម្មបរិយាប័ន្ន។

 

ព័ត៌មានសំខាន់ៗរួមមាន៖

. គោលគំនិតស្តីអំពីអាជីវកម្មបរិយាប័ន្ន

. ចំណេះដឹង និងព្រឹត្តិការណ៍

.យុទ្ធសាស្ត្រស្តីពីការជំរុញអាជីវកម្មបរិយាប័ន្នកម្ពុជា (IBEEC)

. ហិរញ្ញប្បទាន និងការវិនិយោគលើអាជីវកម្មបរិយាប័ន្ន

. កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញ និងគាំទ្រអាជីវកម្មបរិយាប័ន្ន ដោយបណ្តាដៃគូផ្សេងៗ ដូចជាសមាគម អាជីវកម្ម ស្ថាប័​នសម្របសម្រួលគាំទ្រ និងដៃគូអភិវឌ្ឍន៍

. អាជីវកម្មបរិយាប័ន្នក្នុងសហគមន៍អាស៊ាន

. ទំព័រទំនាក់ទំនង សម្រាប់ផ្តល់ព័ត៌មាន និងពិគ្រោះយោបល់

 

រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមនូវយុទ្ធសាស្ត្រស្តីពីការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា (IBEEC)។ យុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំចងក្រង ក្រោមការដឹកនាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយក្នុង នោះរួមមានអនុសាសន៍គោលចំនួន ៨ ចំណុច ដែលគាំទ្រដល់ការជំរុញឱ្យមានការវិនិយោគទៅលើប្រភេទអាជីវកម្ម បរិយាប័ន្នបន្ថែមទៀត និងកាន់តែស៊ីជម្រៅ៖

. ការរៀបចំនូវសមាសភាពជនបង្គោលក្នុងក្រសួងពាក់ព័ន្ធ គណៈកម្មាធិការតម្រង់ទិសអាជីវកម្មបរិយាប័ន្ន និង សេចក្តីអនុម័តផ្លូវការ នៃយុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នតាមរយៈឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC)

. ផែនការសកម្មភាពផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់របស់អាជីវកម្មបរិយាប័ន្ន តាមរយៈ សមាគមអាជីវកម្មឯកជន

. ការបង្កើតប្រព័ន្ធវាយតម្លៃទទួលស្គាល់អាជីវកម្មបរិយាប័ន្ន ដែលមានសុក្រឹតភាពនិងការស្ម័គ្រចិត្ត និងកម្មវិធី ពានរង្វាន់អាជីវកម្មបរិយាប័ន្ន ដោយសហការជាមួយក្រសួង-ស្ថាប័នរដ្ឋ និងសមាគម​អាជីវកម្មឯកជន​

. ការរៀបចំជាជំនួយបច្ចេកទេស សម្រាប់ផ្តល់ការបណ្តុះបណ្តាលជូនដល់បណ្តាអាជីវកម្មទូទៅ និងទ្រទ្រង់​ដល់ ការរៀបចំគោលនយោបាយអាជីវកម្មបរិយាប័ន្ន 

.     សិក្សាលទ្ធភាពក្នុងការផ្តល់ការលើកទឹកចិត្តលើផ្នែកពន្ធដារ ដល់អាជីវកម្មបរិយាប័ន្ន តាមរយៈច្បាប់ វិនិយោគថ្មី

. ការរៀបចំនូវមធ្យោបាយកាត់បន្ថយហានិភ័យ សម្រាប់វិនិយោគិនទៅលើអាជីវកម្មបរិយាប័ន្ន ដើម្បីពន្លឿនសក្តានុពល នៃការវិនិយោគ ក្នុងក្រុមហ៊ុនដែលមានប្រភេទអាជីវកម្មបរិយាប័ន្ន

. ការគិតគូរលើការផ្តល់អាទិភាពផ្នែកលទ្ធកម្មសាធារណៈ ដល់បណ្តាអាជីវកម្មបរិយាប័ន្ន និងសហគ្រាសសង្គម

. បង្កើតប្រព័ន្ធតាមដាន ដែលរាយការណ៍អំពីការចូលរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍសម្រាប់ B40 និង វិមាត្រសង្គម នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

 

សេចក្តីសង្ខេបនៃយុទ្ធសាស្ត្រស្តីពីការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា អាចពិនិត្យមើលនៅទីនេះ។

សុន្ទរកថាបើករបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ក្នុងកម្មវិធីប្រកាសជាផ្លូវការនូវរបាយការណ៍ ស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្នកម្ពុជា និងកិច្ចប្រជុំលើកទី១ គណៈកម្មាធិការតម្រង់ទិសអាជីវកម្មបរិយាប័ន្ន។

 

ទិសដៅបន្ត៖

  • ក្នុងឆ្នាំ២០២០ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុម័តយុទ្ធសាស្ត្រស្តីពី ការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា និងកំពុងរៀបចំដាក់ឆ្លង ការសម្រេចរបស់រាជរដ្ឋាភិបាល។

 

អាជីវកម្មបរិយាប័ន្ន (Inclusive Business – IB) គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលផ្តល់ ភាពច្នៃប្រឌិត និងដំណោះស្រាយជាប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចាំបាច់របស់ ប្រជាជនក្រីក្រ និងប្រជាជនដែល មានចំណូលទាប។ ក្រុមហ៊ុនមួយចំនួនបានបង្កើនឱកាសបង្កើតប្រាក់ចំណូល និងស្តង់ដាររស់នៅរបស់ប្រជាជន ដែលនៅកម្រិត របារពីរ៉ាមីត “BoP” ក្រុមមនុស្សដែលមានចំណូលទាប នៅបាតពីរ៉ាមីតដែលមានអត្រា ប្រមាណ ៤០% “B40” ។ អាជីវកម្មបរិយាប័ន្នជាប្រភេទអាជីវកម្ម ដែលផ្តល់ប្រយោជន៍ដល់ ប្រជាជនក្រីក្រ និងម្ចាស់អាជីវកម្ម ក៏ដូចជាគុណតម្លៃនៃការអភិវឌ្ឍចំពោះរដ្ឋាភិបាល និងសង្គម (ឈ្នះ-ឈ្នះ-ឈ្នះ)។  ចំពោះព័ត៌មានបន្ថែមសូមចូលទៅ កាន់អត្ថបទដែលមានជាបន្តបន្ទាប់។