ជំនួបពិភាក្សា រវាងឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាមួយ ក្រុម ប្រឹក្សា ធុរកិច្ច អាមេរិក -អាស៊ាន (US-ABC)

ជំនួបពិភាក្សា រវាងឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាមួយ ក្រុម ប្រឹក្សា ធុរកិច្ច អាមេរិក -អាស៊ាន (US-ABC)

​​​​​​

នៅរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ នៅទីស្តីការក្រសួង មានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ អនឡាញ រវាងឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយក្រុមប្រឹក្សាធុរកិច្ច អាមេរិក -អាស៊ាន ដឹកនាំដោយ ឯកអគ្គរដ្ឋទូត Ted Osius ជាប្រធាន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិកចំនួន ១៣ក្រុមហ៊ុន រួមមាន៖ក្រុមហ៊ុន Chevron, Amazon, VISA, Facebook, Google, Ford, Bell, Abbott, ConocoPhillips, Jhpiego, PernodRichard, VMware និង Walmart និងដោយមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ ។

កិច្ចប្រជុំ បានផ្តោតការយក ចិត្តទុកដាក់ទៅលើការបន្តពង្រឹងកិច្ចសហប្រត្តិការទ្វេភាគី ដោយពិភាក្សាជាក់ស្តែងលេីបញ្ហាមួយចំនួនដូចជា៖ ការអនុវត្តការប្រេីប្រាស់ស្តង់ដារយានយន្តសហរដ្ឋអាមេរិកលេីទីផ្សារកម្ពុជា ការទទួលបានហិរញ្ញប្បទានលេីវិស័យសហគ្រាសធុនតូចនិងមធ្យម និងធុនធំ ការជួយពង្រឹងសមត្ថភាពធនធានមនុស្ស កិច្ចសហប្រតិបត្តិការលេីវិស័យបច្ចេកវិទ្យា បដិវត្តន៍ឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថល ការដាក់ឱ្យប្រើ ប្រាស់ផែនទីបង្ហាញផ្លូវវិស័យ Digital នៅកម្ពុជា និងពង្រឹង កិច្ចសហប្រតិបត្តិការលេីវិស័យប្រកាសនីយបត្រតក្កកម្ម (Patent)ជាដេីម ។

ក្នុងជំនួបនេះ ភាគីសហរដ្ឋអាមេរិកបានលេីកឡេីងពីទំនាក់ទំនងល្អ និងកោតសរសេីរពីភាគរយដ៏ខ្ពស់របស់កម្ពុជាទៅលេីការស្រោចចាក់វ៉ាក់សាំងទាំងទៅលេីកូនក្មេង និងមនុស្សចាស់ទូទាំងប្រទេស ដែលជាកត្តាល្អសម្រាប់ការបេីកដំណេីរការសេដ្ឋកិច្ចនិងសង្គមឡេីងវិញរបស់កម្ពុជា។ ជាមួយគ្នានេះភាគី សហរដ្ឋអាមេរិកត្រៀមជានិច្ចក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងឱកាសដែលកម្ពុជានឹងធ្វេីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ ព្រមទាំងការចូលរួមស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងលទ្ធផលល្អប្រសេីរ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងសង្ឃឹមថា៖ សហរដ្ឋអាមេរិកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការឧបត្ថម្ភគាំទ្រដល់កម្ពុជា ដែលនឹងធ្វេីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំក្រោយ ព្រមទាំងបង្ហាញនូវទឹកចិត្តរីករាយដែលភាគីសហរដ្ឋអាមេរិក ផ្តល់ការចាប់អារម្មណ៍ចំពោះសំណេីភាគីកម្ពុជា ក្នុងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការលេីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

May be an image of 1 person, sitting, standing and indoorMay be an image of 2 people, people sitting, people standing and mapMay be an image of 1 person, sitting and indoorMay be an image of indoor