ជំនួបរវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងនាយកកម្មវិធី CAP-RED អូស្ត្រាលី

ជំនួបរវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងនាយកកម្មវិធី CAP-RED អូស្ត្រាលី

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបនាយកកម្មវិធី CAP-RED អូស្ត្រាលី

នៅព្រឹកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២ ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ពិភាក្សា ការងារ ជាមួយ ប្រតិភូ អង្គការ កម្មវិធី CAP-RED អូស្ត្រាលី ដឹកនាំដោយ លោក ឌេវីឌ រេ ជានាយកកម្មវិធី ដេីម្បីពិភាក្សាការងារ នៅទីស្តីការក្រសួង ។

ក្នុងជំនួបនោះ លោកឌេវីឌ រេ ជានាយកកម្មវិធី CAP-RED និងសហការី បានជម្រាបជូនពីកម្មវិធីCAP-REDដែលជាកម្មវិធីថ្មីមួយដោយបញ្ជាក់ថា៖កម្មវិធី ភាពជាដៃគូ កម្ពុជា -អូស្ត្រាលី សម្រាប់ ការ អភិវឌ្ឍ ន៍ សេដ្ឋកិច្ច ប្រកបដោយ ភាព ធន់ ហៅកាត់ថា CAP-RED នេះ ត្រូវបានបង្កើតឡើង ដោយមានការគាំទ្រមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី ។ ពិធី សម្ពោធ ជាផ្លូវការ របស់កម្មវិធី ត្រូវបានធ្វេីឡេីងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ។ កម្មវិធីនេះ មានរយៈពេល៥ឆ្នាំ ដេីម្បីអនុវត្ត ហេីយអាចបន្តថែមរយៈពេល៣ឆ្នាំ ទៀត ។ CAP-RED នឹងធ្វេីការនៅក្នុងវិស័យជា សសរស្តម្ភចំនួន៣ គឺ៖វិស័យ កសិកម្ម ពាណិជ្ជកម្ម និង វិនិយោគ និងសេវាហេដ្ឋារចនាសម្ព័ន្ធ ដែលមានគោលដៅដេីម្បីជួយដល់កម្ពុជាឲ្យមានកំណេីនសេដ្ឋកិច្ចប្រកប ដោយចិរភាព ភាពធន់ និងបរិយាប័ន្ន ។ ចំពោះការសហការជាមួយក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានវិស័យមួយចំនួនដែលពាក់ព័ន្ធ រួមមាន វិស័យទឹកស្អាត សហគ្រាស ធនតូចនិងមធ្យម ស្តង់ដារផលិតផល វិស័យ មាត្រា សាស្ត្រ និងវិស័យ វាយតម្លៃ ទទួល ស្គាល់ (Accreditation) ជាដេីម ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះការដាក់ ចេញនូវកម្មវិធីថ្មីនេះ ដែលមានសារៈសំខាន់សម្រាប់ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ។ ក្នុងនោះមានការពាក់ព័ន្ធនឹងវិស័យសំខាន់ៗមួយចំនួនរបស់ក្រសួង ផងដែរ ។

ស្ថិត ក្នុង ឱកាស នោះ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានជម្រាបជូនពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួង និងរាជរដ្ឋាភិបាល ហេីយក៏បានលេីកឡេីង ពីភាពប្រឈមបញ្ហាមួយចំនួនដល់វិស័យពាក់ព័ន្ធខាងលេី ផងដែរ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានថ្លែង អំណរគុណនិងរីករាយ ចំពោះការបង្ហាញការប្តេជ្ញាចិត្តរបស់ភាគីអូស្ត្រាលីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ កម្មវិធី CAP-RED និងបង្ហាញ ជំហរគាំទ្រលេីវិស័យពាក់ព័ន្ធ របស់ក្រសួង ដេីម្បីធ្វេីឲ្យប្រសេីរ ឡេីងនៃ ផលសេដ្ឋកិច្ចកម្ពុជា រួមមានដូចជា៖ ការពង្រឹង សហគ្រាស ធនតូចនិងមធ្យម បែបបច្ចេកវិទ្យាឌីថល -អភិវឌ្ឍ ស្តង់ដារ ផលិតផលកសិកែឆ្នៃ-អភិវឌ្ឍ វិស័យ ទឹកស្អាតដោយត្រូវសហការជាមួយអង្គការទ្រីអាយ( 3i ) អូស្ត្រាលី -និងអភិវឌ្ឍ ផ្នែកហេដ្ឋារចនាសម្ព័ន្ធគុណភាព ។ ក្នុងនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានសាទរការជួយផ្នែក លក្ខខណ្ឌ ច្បាប់ និងបទដ្ឋានគតិយុទ្ធមួយចំនួន ដេីម្បីឲ្យច្បាប់គ្រប់គ្រងទឹកស្អាតកម្ពុជា មានលក្ខណៈគ្រប់ជ្រង់ជ្រោយ និងត្រូវបានអនុម័តឲ្យប្រេី ប្រាស់ បានឆាប់រហ័ស ព្រមទាំងស្នេីឲ្យភាគីអូស្ត្រាលីប្រេីប្រាស់មូលនិធិអភិវឌ្ឍ ទឹកស្អាត ដោយផ្តោតសំខាន់លេីការងាររក្សគុណភាព ទឹក កិច្ចការពារប្រភពទឹកឆៅ និង ការតបណ្តាញទឹកពីប្រភពទឹកឆ្ងាយៗជាដេីម។