ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសាលា CamEd នឹងពង្រឹងកិច្ចសហការដើម្បីផ្តល់ជំនាញហិរញ្ញវត្ថុដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម

គណៈប្រតិភូវិទ្យាស្ថាន ខេមអេដ (CamEd Business School) ដឹកនាំដោយ បណ្ឌិត ព្រំ វីរៈ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានចូលជួបសំដែងការគួរសមជាមួយឯកឧត្តម ហែម វណ្ណឌី និងពិភាក្សាអំពីកិច្ចសហការក្នុងការគាំទ្រសហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម (MSMEs) នៅកម្ពុជា។

ក្នុងជំនួបនោះ បណ្ឌិត ព្រំ វីរៈ បានបង្ហាញបំណងរបស់ CamEd ក្នុងការសហការជាមួយក្រសួង ដើម្បីគាំទ្រ និងអភិវឌ្ឍវិស័យ SMEs តាមរយៈការផ្តល់ការបណ្តុះបណ្តាលជំនាញគ្រប់គ្រង់ហិរញ្ញវត្ថុដល់ម្ចាស់សហគ្រាស។ កន្លងមក CamEd បានរៀបចំសិក្ខាសាលា និងបញ្ជូនគ្រូឧទ្ទេសទៅបណ្តុះបណ្តាលក្នុងសិក្ខាសាលាដែលផ្តោតលើការគាំទ្រសហគ្រាសធុនតូច និងមធ្យម។

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះកិច្ចសហការ និងបានស្នើឱ្យវិទ្យាស្ថានបន្ត និងពង្រីកសេវាបណ្តុះបណ្តាលរបស់ខ្លួនទៅដល់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសផ្តល់ការបណ្តុះបណ្តាលស្តីពីការរៀបចំបញ្ជីការគណនេយ្យ ដើម្បីឱ្យពួកគេអាចធ្វើអន្តរកាលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលអាចបង្កើនលទ្ធភាពរបស់ពួកគេឱ្យទទួលបានសេវាហិរញ្ញវត្ថុ និង ពង្រីកប្រតិបត្តិការ។