ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាគមអ្នកផលិតចំណីអាហារកម្ពុជាពិភាក្សាស្វែងរកវិធីលើកកម្ពស់គុណភាព និងភាពប្រកួតប្រជែងនៃផលិតផលចំណីអាហារកម្ពុជា

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបតំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីសម្តែងការគួរសម និងពិភាក្សាស្វែងរកវិធីលើកកម្ពស់គុណភាព និងភាពប្រកួតប្រជែងនៃផលិតផលចំណីអាហារកម្ពុជា។

ក្នុងជំនួបនោះ ប្រធានសមាគមបានថ្លែងអំណរគុណចំពោះក្រសួងសម្រាប់ការគាំទ្រ និងការណែនាំជាបន្តបន្ទាប់ ជាពិសេសការបណ្តុះបណ្តាលពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ ដូចជាស្តង់ដារនិងសុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងគុណភាព និងនីតិវិធីបង្កើតសហគ្រាសផលិត និងកែច្នៃម្ហូបអាហារជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការគាំទ្រ និងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារកម្ពុជា។ ឯកឧត្តមក៏បានជម្រាបជូនអំពីរបៀបវារៈជាអាទិភាពរបស់ក្រសួង និងបានលើកទឹកចិត្តឱ្យសមាគមចូលរួមសកម្មនៅក្នុងវេទិការរាជរដ្ឋាភិបាល-វិស័យឯកជន ដែលសមាគមអាចផ្តល់ធាតុចូលដ៏មានតម្លៃ និងចូលរួមក្នុងកិច្ចសន្ទនាបើកចំហជាមួយក្រសួង និងសមាគមធុរកិច្ចផ្សេងទៀត។