ក្រសួងឧស្សាហកម្ម និងក្រសួងប្រៃសណីយ៍ចុះអនុស្សរណៈនៃការយោគយល់ដើម្បីបង្កើន​សុវត្ថិភាពឌីជីថល និងភាពងាយស្រួល

ក្រសួងឧស្សាហកម្ម និងក្រសួងប្រៃសណីយ៍ចុះអនុស្សរណៈនៃការយោគយល់ដើម្បីបង្កើន​សុវត្ថិភាពឌីជីថល និងភាពងាយស្រួល

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់ ក្នុងគោលដៅបង្កើនសុវត្ថិភាពឌីជីថល និងភាពងាយស្រួល។

ក្រោមអនុស្សរណៈនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការគាំទ្រដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត, និងផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នឹងដាក់បញ្ចូល QR Code ស្តង់ដារលើឯកសារនានាក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលដៅលុបបំបាត់ការក្លែងបន្លំឯកសារ លើកកម្ពស់ការអភិវឌ្ឍថ្នាល និងសេវារដ្ឋាភិបាលឌីជីថល។