ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំសន្និបាតប្រចាំឆ្នាំ នៅថ្ងៃទី២០ និង២១ ខែកុម្ភៈ ឆ្នាំ២០២៤  

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំសន្និបាតប្រចាំឆ្នាំ នៅថ្ងៃទី២០ និង២១ ខែកុម្ភៈ ឆ្នាំ២០២៤  

សេចក្តីប្រកាសព័ត៌មាន
 

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំសន្និបាប្រចាំឆ្នាំ
នៅថ្ងៃទី២០ និង២១ ខែកុម្ភៈ ឆ្នាំ២០២៤  

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំ​សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ខ្លួន នៅថ្ងៃទី២០ និង២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ។

សន្និបាតប្រចាំឆ្នាំនេះនឹងពិភាក្សាលើប្រធានបទធំចំនួនបួនដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា៖ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ របៀបវារៈអាទិភាពនៃវិស័យទឹកស្អាត កំណែទម្រង់សេវា​សាធារណៈ និងការជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​​ក្នុងអាណត្តិទី៧ នៃរដ្ឋសភា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងធ្វើជា​អធិប​តីក្នុងពិធីបើកសន្និបាត នៅថ្ងៃទី២០ ខែកុម្ភៈ។ ពិធីបិទសន្និបាតនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤​​ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​​ណាចក្រកម្ពុជា។ តំណាងព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​វិស័យឯកជនសំខាន់ៗ ក៏​នឹងចូលរួមក្នុងសន្និបាទប្រចាំឆ្នាំនេះដែរ។

តាមរយៈសន្និបាតដែលនឹងប្រមូលផ្តុំភាគីពាក់ព័ន្ធពី​វិស័យ​ផ្សេងៗ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ មាន​បំណង​សម្រប​សម្រួលកិច្ចសន្ទនា ផ្លាស់​ប្តូរ​ការយល់ដឹង និងបង្កើនកិច្ចសហប្រតិបត្តិ​ការ ដើម្បី​រួមចំណែកពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សន្និបាតប្រចាំឆ្នាំនេះមិនត្រឹមតែផ្តល់ជាវេទិកា ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលនៃឆ្នាំកន្លងទៅប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ជាឱកាសមួយក្នុងការរៀបចំមាគ៌ានៃអាទិភាពការងារអនាគតរបស់ក្រសួងផងដែរ។ កិច្ច​ពិភាក្សាជាយុទ្ធ​សាស្ត្រ​ក្នុងអំឡុងពេលនៃសន្និបាតនេះនឹងកំណត់ទិសដៅសម្រាប់គំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែង​របស់​ក្រសួង​ក្នុងឆ្នាំ២០២៤ និងឆ្នាំជាបន្តបន្ទាប់។