សេចក្តីថ្លែងឯកជនភាព

សេចក្តីថ្លែងឯកជនភាព

សេចក្តីថ្លែងឯកជនភាពរបស់ ក.ឧ.វ.ប.ន.

 

នេះជាគេហទំព័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

គោលការណ៍ឯកជនភាពនេះពន្យល់ពីរបៀបដែលយើងប្រមូល ប្រើប្រាស់ បង្ហាញ និងការពារព័ត៌មានរបស់អ្នក នៅពេលអ្នកចូលមើលគេហទំព័ររបស់​ ក.ឧ.វ.ប.ន.។

យើងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរគោលការណ៍ឯកជនភាពនេះនៅពេល ឬហេតុផលដែលចាំបាច់។ យើង​នឹង​ជូន​ដំណឹង​ជូនអ្នកប្រើប្រាស់​អំពី​ការ​ផ្លាស់​ប្តូរ​ដោយ​កត់ត្រានូវកាលបរិច្ឆេទ ដែលយើងធ្វើ​បច្ចុប្បន្នភាព នៃ​គោលការណ៍​ឯកជនភាព​នេះ។ សូមអ្នកប្រើប្រាស់ពិនិត្យមើលគោលការណ៍ឯកជនភាពនេះជាប្រចាំ ដើម្បីទទួលព័ត៌មានបច្ចុប្បន្នភាព។ អ្នកនឹងត្រូវបានចាត់ទុកថា បានដឹង និងបានទទួលយកគោលការណ៍ឯកជនភាពដែលបានកែប្រែ នៅពេលអ្នកប្រើប្រាស់បានចូលមើលឬប្រើប្រាស់វិបសាយ ក.ឧ.វ.ប.ន ក្រោយថ្ងៃដែលគោលការណ៍ឯកជនភាពនេះបានកែប្រែនិងត្រូវបានដាក់ក្នុងទំព័រនេះ។

វិសាយរបស់ ក.ឧ.វ.ប.ន អាចមានតំណភ្ជាប់ទៅកាន់វិបសាយរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល ដែលការការពារទិន្នន័យ និងការអនុវត្តឯកជនភាពអាចខុសពីគេហទំព័ររបស់យើង។ ក.ឧ.វ.ប.ន មិនទទួលខុសត្រូវចំពោះខ្លឹមសារ និងការអនុវត្តឯកជនភាពនៃគេហទំព័រផ្សេងទៀតទាំងនោះទេ ហើយលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ ពិគ្រោះជាមួយម្ចាស់វិបសាយអំពីឯកជនភាពនៃវិបសាយទាំងនោះ។

 

ការប្រមូលព័ត៌មានរបស់អ្នក

យើងអាចនឹងទទួលបានទិន្នន័យពីអ្នកតាមវិធីផ្សេងៗ។ យើងអាចប្រមូលព័ត៌មានដូចមានរៀបរាប់ខាងក្រោម តាមរយៈវិបសាយ ក.ឧ.វ.ប.ន. អាស្រ័យលើទិន្នន័យ ឬទំព័រដែលអ្នកប្រើ និងរួមទាំង៖

 

Cookies

នៅពេលអ្នកចូលមកវិបសាយ ក.ឧ.វ.ប.ន. យើងអាចប្រើ "cookies" ដែលជាឯកសារតូចៗ ដែលបានបញ្ជូនទៅកម្មវិធីបើកវិបសាយ (web broswer) ដើម្បីរក្សាទុក និងតាមដានព័ត៌មានអំពីអ្នក។ cookies ត្រូវបានប្រើដើម្បីតាមដានព័ត៌មាន រួមមានចំនួនអ្នកចូលមើល និងចំនួននៃការចូលមើល អ្នកប្រើប្រាស់ និងវិបសាយដែលអ្នកប្រើប្រាស់ចូលចិត្ត។ cookies អាចឱ្យយើងដឹង ពេលអ្នកចូលមើលវិបសាយ ក.ឧ.វ.ប.ន.  និងទំព័រដែលអ្នកចូលមើល ប៉ុន្តែវាមិនអាចអានទិន្នន័យពីថាសរឹងរបស់អ្នកបានទេ។

អ្នកមានជម្រើសក្នុងការទទួលយក ឬបដិសេធ cookies។ កម្មវិធីបើកវិបសាយ ភាគច្រើនអនុញ្ញាតឱ្យ cookies ដំណើរការ។ ទោះយ៉ាងណាក៏ដោយ ជាធម្មតាអ្នកអាចផ្លាស់ប្តូរការកំណត់កម្មវិធីបើកវិបសាយរបស់អ្នក ដើម្បីបដិសេធ cookies ប្រសិនបើអ្នកចង់បិទដំណើរការរបស់វា។ ប៉ុន្តែក្រោយពីបិទដំណើរការ cookies វាអាចរារាំងការប្រើវិបសាយយើងឱ្យបានពេញលេញ។

 

ទិន្នន័យឯកជន

នៅពេលអ្នកចូលរួមក្នុងសកម្មភាពផ្សេងៗដែលទាក់ទងនឹងវិបសាយ ដូចជាការស្វែងរក ការបង្ហោះសារនៅក្នុងមតិយោបល់ ការផ្ញើមតិកែលម្អ និងការឆ្លើយតបទៅនឹងការស្ទង់មតិ អ្នកស្ម័គ្រចិត្តផ្តល់ឱ្យយើងនូវព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន (ដូចជាឈ្មោះ អាសយដ្ឋានអ៊ីមែល និងលេខទូរសព្ទរបស់អ្នក)។

 

ការបង្ហាញព័ត៌មានរបស់អ្នក

ប្រសិនបើអ្នកព័ត៌មាន ដែលរួមមានអត្តសញ្ញាណអ្នក៖

· យើងអាចនឹងចែករំលែកព័ត៌មានបែបនេះជាមួយក្រសួងស្ថាប័នរបស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីផ្តល់ឱ្យអ្នកនូវសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលអាចធ្វើទៅបាន។

· យើងនឹងមិនចែករំលែកព័ត៌មានរបស់អ្នកជាមួយអង្គការមិនមែនរដ្ឋាភិបាលទេ លុះត្រាតែពួកគេត្រូវបានអនុញ្ញាតឱ្យផ្តល់សេវារដ្ឋាភិបាលមួយចំនួន។

· យើងក៏អាចបង្ហាញអ្នកនូវទិន្នន័យដែលអ្នកបានផ្តល់ពីមុនដល់យើង ឬភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ក្នុងករណីចាំបាច់។ វានឹងពន្លឿនដំណើរការ ដោយមិនចាំបាច់បញ្ចូលព័ត៌មានដដែលម្តងទៀត។ ប្រសិនបើព័ត៌មានហួសសម័យ សូមផ្តល់ព័ត៌មានថ្មីបំផុត។

 

ការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

រាល់ការរក្សាទុន និងការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានការពារជាមួយនឹងវិធានការសុវត្ថិភាពសមស្របដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

 

ទំនាក់ទំនងមក​យើងខ្ញុំ

សូមទាក់ទងមកយើងខ្ញុំតាមរយៈ «ទំនាក់ទំនង» ប្រសិនបើអ្នក៖

· មានសំណួរ ឬមតិយោបល់អំពីគោលការណ៍ និងនីតិវិធីការពារទិន្នន័យរបស់យើង

· ត្រូវការព័ត៌មានបន្ថែម

 

ធ្វើនៅថ្ងៃទី២៥ ខែវិច្ឆិកា​ ២០២១