ពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់ (MoU) រវាងអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ០៤

ពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់ (MoU) រវាងអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ០៤

ពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់ (MoU) រវាងអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(ឧ.វ.ប.ន.) ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ០៤ដែលរួមមាន Publox Co., Ltd, the Mobile C&C (Cambodia) Co., Ltd, Korea Venture Business Association, និង KyungRim Tech Co., Ltd ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចមប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧ.វ.ប.ន. នៅភ្នំពេញ។ ពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ន្តរដ្ឋ និងវិស័យឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។