ពិធី​ចុះហត្ថលេខា​លេីអនុស្សរណៈយោគយល់គ្នាស្តីពីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងទទួលផលរហ័ស (QIP) ក្នុងការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខេត្តកំពត ប្រទេសកម្ពុជា

ពិធី​ចុះហត្ថលេខា​លេីអនុស្សរណៈយោគយល់គ្នាស្តីពីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងទទួលផលរហ័ស (QIP) ក្នុងការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខេត្តកំពត ប្រទេសកម្ពុជា

ពិធី​ចុះហត្ថលេខា​លេីអនុស្សរណៈយោគយល់គ្នាស្តីពីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងទទួលផលរហ័ស (QIP) ក្នុងការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខេត្តកំពត ប្រទេសកម្ពុជា

ដើម្បីប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចតម្រង់ទិសឧស្សាហកម្ម និងសម្រេចបាននូវចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់ឆ្នាំ២០៣០និង២០៥០​ ដែលការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ STEM ( Science Technology Engineering Mathematicians)កាន់តែមានតម្រូវការយ៉ាងខ្លាំងនោះ​ ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា​ ក្នុងកិច្ចទំនាក់ទំនងដ៏ល្អកន្លងមកផ្នែកអភិវឌ្ឍ​សេដ្ឋកិច្ច​ និងសង្គម​ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ​ មេគង្គ​-គង្គា​ នៅរសៀលថ្ងៃទី​ ៣១​ ខែ​មីនា​ ឆ្នាំ​២០២២​ នៅទីស្តីការក្រសួង​ មានរៀបចំពិធីចុះហត្ថលេខារវាង​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ជាមួយ​លោក​ជំទាវ​បណ្ឌិត Davyani Khobragade ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំកម្ពុជា​ ស្តីពីជំនួយឥត​សំណង​របស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងទទួលផលរហ័ស ក្នុងការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​នៅក្នុងខេត្តកំពត ប្រទេសកម្ពុជា ។

យោងតាមកិច្ចព្រមព្រៀង​ប្រទេសឥណ្ឌា​ នឹងផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន​៥មុឺន​ដុល្លារ​ស.រ.អា​ ​ដេីម្បីជម្រុញលេីកកំពស់វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ (STI)និងមុខវិជ្ជា​ STEM សម្រាប់សិស្សានុសិស្សនៅខេត្តកំពត​ តាមរយៈ​ការ​បង្កេីតឲ្យមានវិធានណែនាំអំពីការអប់រំ STI-STEM នៅក្នុងចំណោមគ្រូបង្រៀន និងលើកកម្ពស់ការអប់រំវិស័យ STEM ដល់សិស្សានុសិស្ស​ ។ ចំពោះលទ្ធផលនៃគម្រោងគឺ៖ទី1) បេីកវគ្គបណ្តុះបណ្តាលចំនួន ១០ស្តីពី "ការណែនាំការអប់រំលេី​វិស័យSTEM /គរុកោសល្យ ដល់លោកគ្រូ អ្នកគ្រូសម្រាប់វិទ្យាល័យ​ សាធារណៈចំនួន ៥ ក្នុងខេត្តកំពត​ ទី2) ក្លឹប STEM របស់សិស្សចំនួន 10 ត្រូវបានបង្កើតឡើង​ 3) យុទ្ធនាការលើកកម្ពស់ការអប់រំ STEM ដល់ភាគីពាក់ព័ន្ធ​ ។

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ និងលោកជំទាវបណ្ឌិត Davyani Khobragade ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំកម្ពុជា​ បាន​បង្ហាញនូវទឹកចិត្តរីករាយ​ និងចាត់ទុក​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ ពិតជាមានសារ:សំខាន់​ និងជាការចាប់ផ្តេីមមួយដ៏ល្អ​ សម្រាប់​ជាមូលដ្ឋានលេីកកំពស់វិស័យ​STI-STEM ដល់សិស្សានុសិស្ស​ ដេីម្បី​ឲ្យស្របនឹងបរិបទរីកចម្រេីននៃចរន្តពិភពលោក​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤​.០​ និងសេដ្ឋកិច្ចបែបឌីជីថលជាដេីម​ ។

រូបភាពច្រើនទៀត