ការចុះអនុស្សរណៈនៃកិច្ចសហប្រតិបតិ្តការ (MoC) រវាងក្រសួង ឧ.វ.ប.ន. ជាមួយ សកលវិទ្យាល័យ ADAMSON UNIVERSITY (AdU) និងសកលវិទ្យាល័យ NATIONAL UNIVERSITY (NU)នៃប្រទេសហ្វីលីពីន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង

នៅថ្ងៃចន្ទទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៩ព្រឹក នៅសាលប្រជុំនៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ( ឧ.វ.ប.ន.) មានកម្មវិធីចុះអនុស្សរណៈនៃកិច្ចសហប្រតិបតិ្តការ (MoC) រវាងក្រសួង ឧ.វ.ប.ន. ជាមួយ សកលវិទ្យាល័យ ADAMSON UNIVERSITY (AdU) និងសកលវិទ្យាល័យ NATIONAL UNIVERSITY (NU)នៃប្រទេសហ្វីលីពីន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង។ នៅក្នុងការចុះ អនុស្សរណៈ នេះ ភាគីទាំងបីផ្តោតលើការលើកកំពស់កិច្ចសហប្រតិបតិ្តការនៃការស្រាវជ្រាវនៅក្នុងតំបន់ និងផ្តោតលើគម្រោងស្រាវជ្រាវ «ការវិភាគទិន្នន័យខ្នាតធំ និងការធ្វើផែនទីនៃឧស្សាហកម្មដែលកំពុងលូតលាស់នៅក្នុងអាស៊ាន៖ ទស្សនទានសម្រាប់ការអបរំនៅឧត្តមសិក្សា»។