ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុត្តន៍ ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុត្តន៍ ឆ្នាំ២០២៤

ការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤

 

          ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នឹងរៀបចំ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤ ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា​ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

          ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងគោលដៅបំផុសចលនាឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជាចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនផលិតកម្ម និងផលិតភាពរ​បស់ខ្លួន និងពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤។

          ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤ នឹងមានកម្មវិធីសំខាន់ៗចំនួន៥ ដូចខាងក្រោម៖

           (១) ពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល

           (២) ពិព័រណ៍វិទ្យាសាស្ត្រ

           (៣) វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា

           (៤) ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម និង

           (៥) កម្មវិធីពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ

          ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមគោរពអញ្ជើញសម្រេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សាធារណជន បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនផលិតឧបករណ៍ គ្រឿងបន្លាស់ វត្ថុធាតុដើម សេវាជួសជុលគ្រឿងម៉ាស៊ីន អ្នកផ្តល់ដំណោះស្រាយឌីជីថល និងអ្នកផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម ចូលរួមគាំទ្រ និងអញ្ជើញមកទស្សនា ដើម្បីស្វែងយល់អំពីសក្តានុពល និងឱកាសសម្រាប់ការអភិវឌ្ឍធុរកិច្ចរបស់ខ្លួនតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានច្រើនកុះករ។

ចុះឈ្មោះចូលរួមទិវាទាំងអស់គ្នា តាមរយៈ តំណនេះ ឬ ស្កេន QR ខាងក្រោម៖

ព័ត៌មានបន្ថែម៖ សូមចុចលើតំណ ដើម្បីចូលទៅកាន់ ទំព័រហ្វេសបុកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤