ពិធីប្រគល់ទទួលជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​

ពិធីប្រគល់ទទួលជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​

ពិធីប្រគល់ទទួលជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​

ក្រោមគំនិតផ្តួចផ្តេីម​ប្រកបដោយ​ភាព​ឈ្លាសវៃ​ និងឆ្នៃប្រឌិតខ្ពស់របស់ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ​តាំងពីអតីត​ក្រសួង​ឧស្សាហកម្ម​ និងសិប្បកម្ម​និងរហូតមកដល់ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ជាប្រធានស្ថាប័នបានខិតខំប្រឹងប្រែងយកអស់កំលាំងកាយស្មារតី​និងបញ្ញាញាណក្នុងការអភិវឌ្ឍក្រសួងលេីគ្រប់វិស័យឲ្យមានការរីកចម្រេីនជាបន្តបន្ទាប់​រហូតដល់បច្ចុប្បន្ន​នេះ។ ក្នុងនោះការសាងសង់អគារទីស្តីការក្រសួង​ វិទ្យាស្ថាន​ មជ្ឈមណ្ឌល​ អគ្គនាយក​ដ្ឋាន​ មន្ទីរ​ពិសោធន៍​ និងបណ្តាអង្គភាពមន្ទីរជុំវិញ​២៥​ខេត្ត​-រាជ​ធានី​ ក្រោម​ឱវាទក្រសួង​​ក៏ត្រូវបាន​សាងសង់ជាអគារថ្មីៗទាំងអស់ ព្រមទាំងបំពាក់នូវសំភារៈការិយា​ល័យគ្រប់គ្រាន់ដេីម្បីឲ្យថ្នាក់​ដឹកនាំ​និងមន្ត្រីរាជការ​ បានធ្វេីការងារប្រកប​ដោយ​​ភាពសមរម្យ​និងមោទន​ភាព​ ។ ជាក់ស្តែង​សម្រាប់អគារទីស្តីការក្រ​សួង​ បន្ទាប់​ពី​មានអគារថ្មីកំពស់៩ជាន់រួចហេីយ​ ឥឡូវ​អគារទីស្តីការកំពស់១៨ជាន់ថ្មីមួយ​ទៀត​ត្រូវ​បានលេចជារូបរាងឡេីង​ នៅជាប់គ្នា​ តាមបណ្តោយមហាវិថីព្រះនរោត្តម​ ហេីយត្រូវបានប្រារព្វពិធីប្រគល់ទទួលជាផ្លូវការ​នៅ​ព្រឹ​ក​​ថ្ងៃទី​ ២៥​ ខែកក្កដា​ ឆ្នាំ​២០២៣​ ក្រោម​អធិបតី​ភាព​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ។

តាមរបាយការណ៌​របស់លោក​ ឃុន​ សេងផេង​ តំណាងក្រុមហ៊ុន​សាងសង់​ គឺក្រុមហ៊ុន​ ឃុន​ សៀ​ អុីមផត​ អុិចផត​ បានបញ្ជាក់ថា​ អគារទីស្តីការក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​កំពស់​១៨ជាន់​ ចាប់ផ្តេីមការដ្ឋានសាងសង់កាលពីថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ និងបញ្ចប់ការសាងសង់នៅថ្ងៃទី​២២​ ខែកក្កដា​ ឆ្នាំ២០២៣​កន្លងទៅ​ ។

លោក​ ឃុន​ សេងផេង​ បានបញ្ជាក់បន្ថែមថា៖ក្នុងរយៈ​ពេល​នៃការសាងសង់ទីស្តីការក្រសួងជាង៣ឆ្នាំនេះ​ ក្រុមហ៊ុន​របស់លោក​ និងក្រុមហ៊ុន​ដៃគូគឺក្រុមហ៊ុន​ ម៉ាទីន​ ឌីហ្សាញ​ &សឹកសេស​ ប៊ីល​ ទទួលបានការគាំទ្រជានិច្ចទាំងផ្នែកពិគ្រោះយោបល់​និងបច្ចេកទេសពីគណៈ​ក​ម្មការសាងសង់របស់ក្រសួង​ ក្នុងកិច្ចសហការ​និងយោគយល់គ្នាយ៉ាងល្អប្រសេីរ​ ។

មានប្រសាសន៍នាឱកាសនោះ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានបង្ហាញនូវ​ទឹក​ចិត្ត​រីករាយ​ វាយតម្លៃ​ខ្ពស់​ ចំពោះសមិទ្ធិផលថ្មី​នេះ​ និងកោតសរសេីរ​ចំពោះកិច្ចសហការល្អរវាងគណៈកម្មការ​សាងសង់របស់ក្រសួង​ និងតំណាង​ក្រុមហ៊ុន​សាងសង់​ទាំងពីរ​ ជំរុញ​ឲ្យដំណេីរការសាង​សង់សម្រេចបានតាមការគ្រោងទុក​ និងអនុលោមតាមស្តង់ដាបច្ចេក​ទេសត្រឹមត្រូវ​ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានបញ្ជាក់ថា​៖ការទទួលបាននូវអគារថ្មីៗ​បន្តបន្ទាប់​ ទាំង​អគារទីស្តីការក្រសួង​ និងអគារនៅអង្គភាពក្រោមឱវាទ​ គឺជាការលេីកទឹកចិត្តដ៏ស័ក្តសមមួយ​ពីរាជរដ្ឋាភិបាល​ និងក្រសួង​ ​ចំពោះថ្នាក់ដឹកនាំ​ និងមន្ត្រីគ្រប់លំដាប់ថ្នាក់​ដែលបានខិតខំបំពេញការងារប្រកប​ដោយ​ការទទួលខុសត្រូវខ្ពស់​ និងសម្រេច​បានលទ្ធផលគួរជាទីមោទន:​ ក្រោមម្លប់សន្តិភាព​ ដែល​មានសម្តេចតេជោ​នាយករដ្ឋមន្ត្រី​ជាប្រមុខដឹកនាំ​ ប្រទេសដ៏វៀងវៃ​ និងប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់

ខ្ពស់បំផុត​ ។

សូមបញ្ជាក់ថា​ អគារថ្មីទីស្តីការរបស់ក្រសួងនេះ​ គឺមានជណ្តេីរយោងរថយន្តចំនួន០២គ្រឿង​ អាចចតរថយន្តនៅជាន់ទី១​ ទី២​ និងទី៣​ បានចំនួន​៤៥​ គ្រឿង​ ។ ចំពោះថ្នាក់ដឹកនាំ​ ជារដ្ឋលេខាធិការ​ និងអនុរដ្ឋលេខាធិការក៏ត្រូវបានរៀបចំពិធីចាប់ឆ្នោត​ ដេីម្បីជ្រេីសរេីស​ជាន់​ និងបន្ទប់ធ្វេីការ​ នា​ឱកាស​នោះ​ផងដែរ​ ។