កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលជាតិ (NCB) នៃកម្មវិធីដៃគូក្នុងប្រទេសកម្ពុជា២០២០-២០២៣(PCP Cambodia 2020-2023) លេីកទី១តាមប្រព័ន្ធOnline ( Cloud zoom meeting)
កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលជាតិ (NCB) នៃកម្មវិធីដៃគូក្នុងប្រទេសកម្ពុជា២០២០-២០២៣(PCP Cambodia 2020-2023) លេីកទី១តាមប្រព័ន្ធOnline ( Cloud zoom meeting)
-----------------
កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលជាតិ (NCB) នៃកម្មវិធីដៃគូក្នុងប្រទេសកម្ពុជា២០២០-២០២៣(PCP Cambodia 2020-2023) លេីកទី១ត្រូវបានប្រារព្វធ្វេីតាមប្រព័ន្ធOnline ( Cloud zoom meeting)រវាងភាគីប្រទេសកម្ពុជា ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាសម្របសម្រួលជាតិ (NCB) នៃកម្មវិធីដៃគូក្នុងប្រទេសកម្ពុជា២០២០-២០២៣(PCP Cambodia 2020-2023) ជាមួយតំណាងអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ UNIDO ដែលដឹកនាំដោយលោក Ciyong Zou នាយកគម្រោង លោកRalf Bredel ប្រធានសម្របសម្រួលតំបន់អាសុី និងប៉ាសុីហ្វិច និងជាប្រធានដឹកនាំក្រុមសម្រាប់កម្មវិធីដៃគូក្នុងប្រទេស (PCP) កម្ពុជាធ្វេីបទបង្ហាញ ពីទីក្រុង Vienna ប្រទេសអូទ្រីស និងឯកឧត្តម សុខ ណារិន ប្រធានតំណាងអង្គការ UNIDO ប្រចាំកម្ពុជា និងជាសហប្រធានក្រុមដឹកនាំកម្មវិធី(PCP) នៅកម្ពុជា ធ្វេីបទអន្តរាគមន៍ពីទីក្រុងភ្នំពេញ ។
បន្ទាប់ពីឯកឧត្តម សុឹម ណារ៉ា អនុរដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសមាជិកអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សា NCB មានប្រសាសន៍ស្វាគមន៍ និងលេីកឡេីងកម្មវិធីសង្ខេបនៃរបៀបវារៈរបស់កិច្ចប្រជុំរួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាNCB នៃកម្មវិធីដៃគូក្នុងប្រទេ(PCP) កម្ពុជាឆ្នាំ២០២០-២០២៣បានមានប្រសាសន៌បេីកកិច្ចប្រជុំដោយបានវាយតម្លៃខ្ពស់ចំពោះកច្ចប្រជុំលេីកទី១នេះ ហេីយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធកម្ពុជា ដៃគូអភិវឌ្ឍ ម្ចាស់ជំនួយ រួមទាំងវិស័យឯកជនកម្ពុជា និងបានថ្លែងអំណរគុណដល់អង្គការ UNIDO ដែលបានគាំទ្រយ៉ាងពេញទំហឹងកម្មវិធី PCP កម្ពុជា ២០២០-២០២៣ បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលេីឯកសារផ្លូវការនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រោយដំណេីរទស្សនកិច្ចជាផ្លូវការមកកម្ពុជា ពីថ្ងៃទី ០៦-០៨ ខែឧសភា ឆ្នាំ២០១៧ របស់ឯកឧត្តម លី យ៉ុង អគ្គនាយកអង្គការUNIDO និងបានជួបសវនាការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជារួចមក ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានចាត់ទុកកម្មវិធី PCP កម្ពុជា ២០២០-២០២៣ នេះមានសារៈសំខាន់ណាស់ សម្រាប់ជម្រុញល្បឿនអភិវឌ្ឍជាច្រេីនវិស័យ មានដូចជាវិស័យឧស្សាហកម្ម សហគ្រាសធុនតូចមធ្យម វិស័យបរិស្ថាន កសិកម្ម ថាមពល បច្ចេកវិទ្យាព័ត៌មាន និងសមភាពយេនឌ័រជាដេីម ជាពិសេសផងដែរគឺកម្មវិធីការស្តារសេដ្ឋកិច្ចតាមវិស័យកក្រោយវិបត្តិកូវីដ១៩ នៅកម្ពុជា។ ដូច្នេះថ្ងៃនេះជាឱកាសដែលភាគីពាក់ព័ន្ធទាំងអស់ទទួលបាននិងចងក្រងឯកសារ និងចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដេីម្បីតាមដានគម្រោង និងអនុវត្តគម្រោងនីមួយៗ ឲ្យបានសម្រេចជោគជ័យតាមកាលកំណត់ ដោយមិនត្រូវបង្អែរបង្អង់ឡេីយ ។ បេីទោះបីកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបវិបត្តិកូវីដ១៩ក៏ដោយ ។ ប៉ុន្ដែសម័យDigital យេីងអាចធ្វេីការជាមួយគ្នាពិចម្ងាយបានគ្រប់ពេលវេលា ។
ដេីម្បីជម្រុញប្រសិទ្ធិភាពការងារ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានលេីកចំណុចសំខាន់មួយចំនួនដូចជា៖-ការបង្កើតក្រុមការងារម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍន៍ PDWG ដែលមានសមាជិកមកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងម្ចាស់ជំនួយសំខាន់ៗ -របាយការណ៍ត្រួតពិនិត្យនិងយន្តការវាយតម្លៃកម្មវិធីPCP ជាដេីម ។