ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំពិធីអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំពិធីអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំពិធីអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពីវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នាទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានរៀបចំពិធីអបអរសាទរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឱកាស “ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពីវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ” ដោយមានការចូលរួមអបអរសាទរ និងជូនពរ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួង។

គួររំលឹកផងដែរថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យបានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជូនដល់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់សមិទ្ធិផលដ៏អស្ចារ្យ ជាច្រើនរបស់ឯកឧត្ដមក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដែលកម្មវិធីបានប្រព្រឹត្តទៅនៅឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត ឡេង ភីរម្យ នាយកវិទ្យាស្ថាន តំណាងរបស់លោកតាកេស៊ិ អ៊ីហ្សូកាក់ ជាស្ថាបនិកក្រុមហ៊ុនអេធូអេ ថោនខេមបូឌា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសលើកទី១ ដែលគិតចាប់តាំងពីការបង្កើតឡើងរបស់វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យក្នុងឆ្នាំ២០១៤កន្លងមក ជូនឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្អែកលើកត្តាសំខាន់ៗចំនួនបីគឺ៖

• កត្តាទី១៖ ឯកឧត្តមគឺឥស្សរជនជាន់ខ្ពស់ដែលមានភាពចាស់ទុំពោរពេញដោយបទពិសោធន៍ក្នុងការដឹកនាំ ស្ថាប័នជាតិពាក់ព័ន្ធលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា ដែលជាចលករដ៏ចាំបាច់សម្រាប់អង្គការនីតិប្រតិបត្តិក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកិត្តិយសជាតិលើឆាកអន្តរជាតិ។

• កត្តាទី២៖ ឯកឧត្តមបានដឹកនាំឥស្សរជនថ្នាក់ជាតិ ដើម្បីចូលរួមព្រឹត្តិការណ៍សំខាន់ៗដើម្បីការពារគោលជំហរ របស់កម្ពុជាលើឆាកអន្តរជាតិ និងស្វែងរកបទពិសោធពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយបណ្តាប្រទេសអភិវឌ្ឍជាច្រើនលើពិភពលោក ដើម្បីបានជាធាតុចូលសម្រាប់រៀបចំជាគោលនយោបាយជាតិ ដើម្បីជួយជម្រុញ និងសម្របសម្រួលដល់វិស័យពាក់ព័ន្ធ ជាពិសេស សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

• កត្តាទី៣៖ ឯកឧត្តមបាននិងកំពុងជំរុញ និងលើកកម្ពស់លើវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការអញ្ជើញវិញ្ញុជនដែលមានចំណេះជំនាញពាក់ព័ន្ធវិស័យខាងលើពីបណ្តាស្ថាប័នជាតិ និងអន្តរជាតិ ឲ្យមកជុំគ្នារៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកសាងស្ថានប័នជាតិ ដើម្បីជួយគាំទ្រ និងលើកកម្ពស់ស្ថាប័នពាក់ព័ន្ធដែលកំពុងដំណើរការលើវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរ ដើម្បីរុញនាវាជាតិកម្ពុជាឲ្យប្រែក្លាយពីប្រទេសដែលមានការអភិវឌ្ឍដោយពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្មស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។

ចាប់តាំងពីការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យមក ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនចំពោះឥស្សរជនដែល មានស្នាដៃឆ្នើមបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិនាឱកាសនេះ ជាលើកដំបូងសម្រាប់វិទ្យាស្ថាន ដើម្បីបង្ហាញពីការគោរព និងទទួលស្គាល់ស្នាដៃឆ្នើមប្រកបដោយគុណតម្លៃដ៏ខ្ពង់ខ្ពស់ ព្រមទាំងវីរភាពរបស់ឥស្សរជនជាតិកម្ពុជា។