ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលអំណោយមនុស្សធម៌ពី​FASMEC សម្រាប់ឧបត្ថម្ភពលរដ្ឋ​ ក្នុង​តំបន់​បិទ​ខ្ទប់​ជំងឺ​កូវីដ​១៩

ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលអំណោយមនុស្សធម៌ពី​FASMEC សម្រាប់ឧបត្ថម្ភពលរដ្ឋ​ ក្នុង​តំបន់​បិទ​ខ្ទប់​ជំងឺ​កូវីដ​១៩

ថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលអំណោយមនុស្សធម៌ពី​FASMEC សម្រាប់ឧបត្ថម្ភពលរដ្ឋ​ ក្នុង​តំបន់​បិទ​ខ្ទប់​ជំងឺ​កូវីដ​១៩​ ទឹក​ប្រាក់​ចំនួន​ ១២១.៦៩៤.០០០​រៀល​ -សាប៊ូចំនួន​៣០០​ កញ្ចប់-ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ ចំនួន​៦០០០​ដប-ទឹកបរិសុទ្ធហាយតិចចំនួន​២០០កេស-ពងពាន់ចំនួន២០០០គ្រាប់-មាន់សាច់១០០ក្បាល-សាច់​កែច្នៃ​១០០គីឡូ​ក្រាម​-សាច់​ក្រក​អប់ផ្សែងស្បែកស្រួយ​៥០​កញ្ចប់​ -និងមាន់អាំង​៥០​ កញ្ចប់​ ត្រូវបានរៀបចំពិធីប្រគល់ទទួល​ ក្រោមអធិបតីភាព​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋ​មន្ត្រី​ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ នៅទីស្តីការ​ក្រសួង​ ។
មានប្រសាសន៍នាឱកាសនោះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានសម្តែងនូវទឹកចិត្តរីករាយ​ ដែលបានទទួលជំនួយពីកម្មវិធីមនុស្សធម៌របស់សម្ព័ន្ធសមាគមសហគ្រាសធនតូច​និងមធ្យម​ (FASMEC ) ដែលមានលោកឧកញ៉ា​ តែ​ តាំងប៉​ ជាប្រធាន​ ដែលកន្លងមកតែងតែដេីរតួយ៉ាងសំខាន់ក្នុងករចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច​ សង្គម​ជាមួយ​រាជរដ្ឋាភិបាល​ ។ ជាក់ស្តែង​ ជំនួយ​មនុស្សធម៌​នាថ្ងៃនេះ​ ពិតជាបានរួមចំណែកយ៉ាងសំខាន់​ ជាមួយ​រាជរដ្ឋាភិបាលដែលកំពុងមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​ ហេីយមានតម្រូវការក្នុងការឧបត្ថម្ភ​ប្រជាពលរដ្ឋដែលស្ថិតក្នុងតបន់បិទខ្ទប់​ ជាពិសេសតំបន់ក្រហម​ ។ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ បានបញ្ជាក់​ថា​ ជំនួយ​ទាំងអស់នេះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​នឹង​ឧបត្ថម្ភ​បន្តទៅសាលារាជធានីភ្នំពេញ​ នាថ្ងៃ២៤​ ដេីមសប្តាហ៍ខាងមុខ​ ដេីម្បី​ឯកឧត្តម​អភិបាលរាជធានីភ្នំពេញចាត់ចែងចែកជូនដល់ដៃប្រជាពលរដ្ឋ​ ដែលរស់ក្នុងតំបន់បិទខ្ទប់​ និងស្នេីរអញ្ជេីញតំណាងមកពី​FASMEC ចូលរួម​កម្មវិធីប្រល់ទទួលនាពេលខាងមុខនេះដែរ​ ។
ឆ្លៀតឱកាស​នោះ​​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្នុងនាមក្រសួង​ គឺយេីងបានធ្វេីរួចរាល់ហេីយចំពោះមន្ត្រីរាជការក្រោមឱវាទដែលជាប់ក្នុងតំបន់បិទខ្ទប់តំបន់កក្រហម​ ​គឺត្រូវបានឧបត្ថម្ភ​ជាបន្តបន្ទាប់​ គឺម្នាក់ៗ​ទទួលបានទឹកប្រាក់ចំនួន១០០​ដុល្លារអាមេរិក​ ដេីម្បីដោះស្រាយបន្ទុករបស់ពួកគាត់ក្នុងកាលៈទេសៈនេះ​ ។
លោក​ឧកញ៉ា​ តែ​ តាំងប៉​ ប្រធាន​ FASMEC បាន​បង្ហាញនូវទឹកចិត្តរីករាយ និងបានបញ្ជាក់ថា​ កម្មវិធីមូលនិធិ​មនុស្សធម៌​ កំពុងទទួលជំនួយឧបត្ថម្ភជាបន្តបន្ទាប់ពីសមាជិក​ ក៏ដូចជា​តំណាងសមាគមតាមវិស័យនានា​ ​ ហេីយនឹងខិតខំគៀងគរ​ ប្រមែប្រមូល​យកមកជូនជាបន្តបន្ទាប់ទៀត​ តាមរយៈ​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ដេីម្បីបានចាត់ចែងបន្ត​តមលទ្ធភាពជាក់ស្តែង​ ។