ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ប្រគល់អំណោយមនុស្សធម៌ទទួលបានពី​FASMEC ជូនដល់សាលារាជធានីភ្នំពេញ​ ដេីម្បីចាត់ចែងបន្តសម្រាប់ឧបត្ថម្ភពលរដ្ឋ​ ក្នុង​តំបន់​បិទ​ខ្ទប់​ជំងឺ​កូវីដ​១៩

-----------
ទឹក​ប្រាក់​ចំនួន​ ១២១.៦៩៤.០០០​រៀល​ -សាប៊ូចំនួន​៣០០​ កញ្ចប់-ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ ចំនួន​៦០០០​ដប-ទឹកបរិសុទ្ធហាយតិចចំនួន​២០០កេស-ពងពាន់ចំនួន២០០០គ្រាប់-មាន់សាច់១០០ក្បាល-សាច់​កែច្នៃ​១០០គីឡូ​ក្រាម​-សាច់​ក្រក​អប់ផ្សែងស្បែកស្រួយ​៥០​កញ្ចប់​ -និងមាន់អាំង​៥០​ កញ្ចប់​ ដែលក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ទទួលបានពីសម្ព័ន្ធសមាគមសហគ្រាសធនតូច​និងមធ្យម​ (FASMEC ) ​ ក្រោមអធិបតីភាព​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋ​មន្ត្រី​ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ នៅទីស្តីការ​ក្រសួង​ កាលពីព្រឹកថ្ងៃ​ទី​ ២១​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ កន្លងទៅ​នេះ​ ។ ជាក់ស្តែង​នៅថ្ងៃទី​ ២៤​ ខែ​ឧសភា​ ឆ្នាំ​២០២១​នេះ​ ដោយមានការចាត់ចែងសម្របសម្រួលពីមន្ទីរឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ​រាជធានីភ្នំពេញ​ដែលមាន​លោក​ នេត​ មុនីប៉ុណ្ណាការ​ ជាប្រធាន​ នៅសាលារាជធានីភ្នំពេញ​ ត្រូ​វបានរៀបចំ​ពិធីប្រគល់​ ទទួលជំនួយបន្ត​ ធ្វេីឡេីង​នៅសាលារាជធានីភ្នំពេញរវាង​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ និង​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណ:អភិបាល​រាជធានី​ភ្នំពេញ​ ។ ដោយឡែក​លោកឧកញ៉ា​ តែ​ តាំងប៉​ ប្រធាន​ FASMEC ក៏មានវត្តមានចូលរួមនាឱកាស​នោះផងដែរ​ ។
ស្ថិតក្នុង​ឱកាសនោះ​ ទាំងឯកឧត្ដម​ គណ:អធិបតី​ និងតំណាងម្ចាស់ជំនួយ​ បានសម្តែងចេញនូវសមានចិត្ត​រីករាយ​និង​មនុស្សធម៌ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល​ និងប្រមុខដឹកនាំប្រទេស​សម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ក្នុងស្មារតីខ្មែរជួយខ្មែរ​ ក្នុង​កាលៈទេសៈ​វិបត្តិ​កូវីដ១៩​ នេះ​ ហេីយនឹងខិតខំបន្តរួមគ្នាទៅមុខ​ទៀត​ ដេីម្បី​ជួយដោះស្រាយបន្ទុកប្រជាពលរដ្ឋ​ដែលកំពុងស្ថិតក្នុងតំបន់រាំងខ្ទប់​ ជាពិសេសតំបន់ក្រហម​ ។