ពិធីចុះហត្ថលេខាលេីអនុស្សរណ:នៃការយោគយល់ ក្នុងកិច្ចសហប្រតិបត្តិការ លេីការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គំនូសប្លង់និងការសាងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គ ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត និងប្រព័ន្ធបណ្តាញ

ពិធីចុះហត្ថលេខាលេីអនុស្សរណ:នៃការយោគយល់ ក្នុងកិច្ចសហប្រតិបត្តិការ លេីការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គំនូសប្លង់និងការសាងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គ ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត និងប្រព័ន្ធបណ្តាញ

ពិធីចុះហត្ថលេខាលេីអនុស្សរណ:នៃការយោគយល់ ក្នុងកិច្ចសហប្រតិបត្តិការ លេីការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គំនូសប្លង់និងការសាងសង់ស្ថានីយ៍បូមដោយយក ប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត និងប្រព័ន្ធបណ្តាញ នៅកម្ពុជា

ក្រោមក្របខណ្ឌ កិច្ចសហប្រតិបត្តិការ សហគមន៍ វាសនា រួមកម្ពុជា-ចិន ក៏ដូចជា ក្របខណ្ឌ កិច្ច សហប្រតិបត្តិការ ត្បូងពេជ្រ កម្ពុជា -ចិន ដែល ថ្នាក់ដឹកនាំ នៃ ប្រទេសទាំងពីរបានបង្កេីតឡេីងក្នុងសករាជថ្មីនេះ ហេីយជាខួបលេីកទី៦៥ ឆ្នាំ នៃទំនាក់ទំនងការទូត និងខួប១០ ឆ្នាំ នៃគំនិតផ្តួចផ្តេីម ផ្លូវ មួយ ខ្សែ ក្រវ៉ាត់ មួយរបស់រដ្ឋចិន ភាគី ទាំងពីរ កម្ពុជា -ចិន បានពង្រឹងពង្រីកមិត្តភាព ហេីយសម្រេចបាននូវសមិទ្ធផល និងអនុវត្តគម្រោងអភិវឌ្ឍធំៗជាច្រេីននៅព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្តែង សមិទ្ធផល ថ្មី មួយទៀត តាមរយ: ការដេញថ្លៃ បានឈានដល់ការចុះអនុស្សរណ: យោគយល់ គ្នា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ ក្រុម ហ៊ុន Beijing Urban Construction Group Co.,Ltd ហៅកាត់ថា (BUCG) ក្នុងកិច្ចសហប្រតិបត្តិការ លេីការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គំនូសប្លង់និងការ សាងសង់ស្ថានីយ៍បូមដោយយក ប្រភពទឹកពីទន្លេមេគង្គ ,ការសាងសង់ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត និងប្រព័ន្ធបណ្តាញ នៅកម្ពុជា ។ កម្មវិធី នេះបានរៀបចំ តាមប្រព័ន្ធ អនឡាញ នៅព្រឹកថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៣ ក្រោម អធិបតីភាព ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពីរាជធានីភ្នំពេ ញ នៅទីស្តីការក្រសួង និងលោក Li Daosong ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co.,Ltd (BUCG) នៅទីក្រុងប៉េកាំងប្រទេសចិន ។

លោក Li Daosong ប្រធានក្រុមហ៊ុន BUCG បានថ្លែង អំណរគុណ ចំពោះការគាំទ្រ និងការសម្រប សម្រួល របស់ភាគីកម្ពុជា ជាពិសេស ការផ្តល់ អនុសាសន៍ណែនាំ និងផ្តល់ហេតុផលដ៏ សមស្រប របស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលធ្វេីឲ្យភាគីចិន ត្រូវ ប្តេជ្ញា ចិត្ត ក្នុងការ ប្រឹងប្រែង អនុវត្ត គម្រោងខាងលេីនេះឲ្យបានសម្រេច ដេីម្បី ចូលរួម ចំណែកក្នុងការអភិវឌ្ឍវិស័យទឹកស្អាត នៅកម្ពុជា ជាពិសេស ប្រជាពលរដ្ឋរស់នៅខាងកេីតដងទន្លេមេគង្គ ដូចជា ៖ខេត្ត កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ ជាដេីម ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបង្ហាញនូវភាពកក់ក្តៅចំពោះក្រុមហ៊ុន BUCG ដែល ជាក្រុមហ៊ុន រដ្ឋចិន ដ៏ធំ មានភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ ក្នុងការសាងសង់សំណង់ធំៗ នៅក្នុងស្រុក និងក្រៅស្រុក ដូចជា៖ អាកាសយានដ្ឋាន -ពហុកីឡដ្ឋាន ជាតិ -ផ្លូវ ល្បឿនលឿន-អាងប្រព្រឹត្តកម្មទឹកស្អាត -និងស្ថានីយ៍ ចម្រោះ ទឹក ក្រខ្វក់ ជាដេីម ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ថា ៖គម្រោង ខាងលើ នេះ ជាគម្រោង ដ៏ធំ និងមានសារៈសំខាន់ ណាស់ ក្រុម ហ៊ុន តូចៗមិនអាចធ្វេីបានទេ ។ ពីព្រោះ ត្រូវ ប្រើ ដេីមទុនច្រេីន និងបច្ចេកទេសខ្ពស់ គឺត្រូវយកប្រភពទឹកពីចម្ងាយរាប់រយគីឡូម៉ែត្រក្នុងដងទន្លេមេគង្គជាមួយនឹងការតបំពង់ទុយោធំៗ និងសាងសង់អាងប្រព្រឹត្តកម្មទឹកស្អាត ជាច្រើន កន្លែង ដេីម្បី បំពេញ តម្រូវការប្រជាពលរដ្ឋ ដែលឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានសង្កត់ធ្ងន់ថា៖បេីយេីងអនុវត្តគម្រោង នេះបាន ដូចជាយេីងបានរំដោះប្រជាពលរដ្ឋភាគខាងកេីតដងទន្លេមេគង្គ រហូតដល់ព្រំដែនវៀតណាមឲ្យរួចចាកផុត គ្រោះថ្នាក់ នៃឥទ្ធិពលជាតិពុលគីមី ។ ពីព្រោះ យេីងដឹងហេីយថា ក្នុងសង្រ្គាម ចុងទស្សវត្សន៍ទី៦០ និងដេីមទស្សវត្សន៍ទី៧០ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែករាប់លានតោន គឺច្រេីនជាងការទម្លាក់គ្រាប់បែក នៅសង្គ្រាមលោកលេីកទី២ទៅទៀត រួមទាំងរោយម្សៅព័ណ៌ទឹកក្រូចជម្រុះស្លឹកឈេី ដែល សុទ្ធតែ ជាតិគីមីដែលរងឥទ្ធិពលដល់ជីវិត សត្វ មនុស្ស ជាច្រើន ឆ្នាំទៅមុខ តាមរយៈ ការប្រេីប្រាស់ទឹកឆៅ លេីដី និងក្រោមដី ដែលជាតិគីមីពុលទាំងនោះ នៅជាមួយ ។ តាមការសិក្សា ជាតិពុលគីមីនេះ គឺប៉ះពាល់ខ្លាំង ទៅលេីស្ត្រីមានផ្ទៃពោះ ដែលទារកកេីតមក អាចមានកាយសម្បទាមិនគ្រប់គ្រាន់ ដូចជា៖ឆែបមាត់ -ខ្វះដៃជេីង និងបាត់ ឬ លេីសម្រាមដៃជាដេីម ។

ដេីម្បី ឲ្យការអនុវត្តអនុស្សរណ:យោគយល់គ្នា កាន់តែមានប្រសិទ្ធិភាព និងឆាប់ហ័ស ហេីយជាការចែករំលែក បទពិសោធន៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី និងបង្កេីតក្រុមការងាររបស់ក្រសួងមួយក្រុមចុះធ្វេីការជាមួយ និងត្រៀមសម្របសម្រួលគ្រប់ការងារ ស្មុគស្មាញទាំងឡាយទាំងពួង ។

បន្ទាប់មក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និង លោកLi Daosong ប្រធានក្រុមហ៊ុន BUCG បានចុះហត្ថលេខាលេីអនុស្សរណ:ខាងលើ តាមប្រព័ន្ធ អនឡាញ ដោយមានការអញ្ជេីញចូលរួមជាសាក្សីនៃភាគីទាំងពីរ ទាំងនៅកម្ពជា និងនៅ ប្រទេសចិន ផងដែរ ។