ពិធី​ទទួលផែនទីតំបន់សេវាទឹកស្អាតពីកម្មវិធី​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ហៅកាត់ថា​ កម្មវិធី​ 3i នៃប្រទេសអូស្ត្រាលី​

ពិធី​ទទួលផែនទីតំបន់សេវាទឹកស្អាតពីកម្មវិធី​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ហៅកាត់ថា​ កម្មវិធី​ 3i នៃប្រទេសអូស្ត្រាលី​

ពិធី​ទទួលផែនទីតំបន់សេវាទឹកស្អាតពីកម្មវិធី3i អូស្ត្រាលី​
-----------------------------------------
តាមរយៈ​កិច្ចសហប្រតិបត្តិការរវាងក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ជាមួយ​កម្មវិធី​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ហៅកាត់ថា​ កម្មវិធី​ 3i នៃប្រទេសអូស្ត្រាលី​ បានស្តែងចេញនូវ​សារ:សំខាន់​នៃហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការអនុវត្តគម្រោង​និងសកម្មភាពគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា​ ។ កម្មវិធី​នេះ​ បានកំពុងពង្រីកវិសាលភាព នៃការ​ទទួល​បាន​ទឹក​ស្អាត​តាម​បណ្ដាញ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ហេីយដែលការងារនេះ​ កម្មវិធី​3i ត្រូវ​ធ្វើ​ផែនទី​ពីតំបន់គ្របដណ្តប់របស់ខ្លួន​ ដាក់មកក្រសួងដេីម្បីជាមូលដ្ឋាននៃការពិនិត្យវាយតម្លៃ​ កំណត់​គោលដៅ​បន្ថែម​ ក៏ដូចជាកាដាក់ចេញនូវគោលនយោបាយ​ផ្សេងៗ​ ។ ជាក់​ស្ដែង​ នៅព្រឹកថ្ងៃទី​ ១៥​ ខែមិថុនា​ ឆ្នាំ​ ២០២១​ នៅទីស្តីការក្រសួង​មានរៀបចំ​ពិធី​ទទួល​ផែនទីតំបន់សេវាទឹកស្អាតពីកម្មវិធី3i អូស្ត្រាលី​ រវាងឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងលោក​ Luke Arnol ឯកអគ្គរដ្ឋទូត​រងអូស្ត្រាលី​ប្រចាំកម្ពុជា​ ។
មានប្រសាសន៍នាឱកាសនោះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្ត​គម្រោង​កម្មវិធី3i របស់​ប្រទេស​អូស្ត្រាលី​ ។ ក្នុង​នោះ​លេីវិស័យទឹកស្អាតឃេីញថា​កំពុង​គ្រប​ដណ្តប់​ស្ទើរ​ទូទាំង​ប្រទេស​ក្នុង​ដំណាក់កាល​ផ្សេងៗ​គ្នា​។ គម្រោង​នេះពិតជាបានរួមចំណែកជាមួយ​ក្រសួង​ក៏ដូចជា​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​កំណត់​ថា​ នៅឆ្នាំ​២០២៥​ ទីប្រជុំជន​នឹងទទួល​ទឹកស្អាត​ប្រេីប្រាស់​១០០%​ និងនៅឆ្នាំ២០៣០​ ទទួលបាន​ទូទាំង​ប្រទេស​ តាម​គ្រប់​មធ្យោបាយ​ ។
ការ​ទទួល​បាន​ផែនទី​នាថ្ងៃនេះ​ គឺពិតជា​មានសារៈសំខាន់ណាស់​ ដេីម្បី​យេីង​ដឹង​ពី​ស្ថានភាព​ និងដេីម្បី​តាម​ដាន​ពី​វឌ្ឍនភាព​នៃការ​ផ្គត់ផ្គង់​ទឹកស្អា​ត​ ហេីយក៏ជាមូលដ្ឋានសម្រាប់ការពិនិត្យវាយតម្លៃ​ ក្នុង​ផែនការសកម្មភាពរបស់យេីងផងដែរ​ ។
ជាមួយគ្នានេះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ចម​ ប្រសិទ្ធ​ក៏បាន​ស្នេីឲ្យប្រទេសអូស្ត្រាលី​បន្តការផ្តល់ជំនួយអភិវឌ្ឍ​ ជំនួយ​បច្ចេកទេស​ ការ​ផ្ទេរបច្ចេវិទ្យា​ ដូចជាជំនាញការធ្វេីបច្ចុប្បន្នភាពលេីផែនទីសេវាគ្របដណ្តប់ និងការ​ពិនិត្យ​លទ្ធភាពផ្តល់ជំនួយបច្ចេកទេសចំពោះការបំពាក់​ប្រព័ន្ធ​ Sensor សម្រាប់​ត្រួតពិនិត្យ​គុណភាព​ទឹក​ប្រចាំ​ថ្ងៃ​ផងដែរ​ ។
លោក​​ Luke Arnold ឯកអគ្គរដ្ឋទូត​រងអូស្ត្រាលី​ប្រចាំកម្ពុជា​ បានលេីកឡេីងពីទំនាក់ទំនងល្អនៃកិច្ចសហប្រតិបត្តិការ​ និងបានបញ្ជាក់ពីជំហររបស់អូស្ត្រាលី​ ក៏ដូចជាបេសកកម្មរបស់កម្មវិធី​3i ក្នុងការចូលរួមចំណែកការអភិវឌ្ឍនតាមរយ:ការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា​ ។ ​ក្នុងនោះ​បានផ្តោតលេីហិរញ្ញប្បទានឥតសំណង​សម្រាប់​ការអភិវឌ្ឍវិស័យទឹកស្អាត​ វិស័យ​អគ្គិសនី​ ស្តង់ដារ​ផលិតផល​ និងកសិ-កែច្នៃ​ ជាដេីម​ ។ ក្រៅពីនោះ​ ប្រទេសអូស្ត្រាលីក៏មានជំនួយអភិវឌ្ឍក្រោមក្របខណ្ឌ​អាស៊ាន​-អូស្ត្រាលី​ និងក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គផងដែរ​ ។
ជាមួយ​នឹង​ការ​ផ្តល់សារ:សំខាន់នៃផែនទី​តំបន់​សេវាកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​ពីកម្មវិធី3i ដែល​បានរៀបចំពិធីប្រគល់-ទទួល​ នាថ្ងៃនេះ​ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ ក៏បាន​បង្ហាញនូវជំហរគាំទ្រចំពោះសំណេីរលេីកឡេីងពីឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ខាងលេី​ ដេីម្បី​សម្រេចបាននូវគោលដៅអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា​ ។