សម័យ ប្រជុំ លេីកទី ១៩ នៃមហាសន្និបាត របស់ អង្គការ សហប្រជាជាតិ ដេីម្បី អភិវឌ្ឍ ឧស្សាហកម្ម (UNIDO)

សម័យ ប្រជុំ លេីកទី ១៩ នៃមហាសន្និបាត របស់ អង្គការ សហប្រជាជាតិ ដេីម្បី អភិវឌ្ឍ ឧស្សាហកម្ម (UNIDO)

ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជើញ ថ្លែងការសំដែងនូវអំណរ គុណ និងគុណតម្លៃការងារចំពោះឯកឧត្តមបណ្ឌិត Li Yong អគ្គនាយក អង្គការ UNIDO ដែលនឹងបញ្ចប់អណត្តិនាពេលខាងមុខ ក្នុងសម័យ ប្រជុំ លេីកទី ១៩ នៃមហាសន្និបាត របស់ អង្គការ សហប្រជាជាតិ ដេីម្បី អភិវឌ្ឍ ឧស្សាហកម្ម (UNIDO)

ក្នុងសម័យ ប្រជុំ លេីកទី ១៩ នៃមហាសន្និបាត របស់ អង្គការ សហប្រជាជាតិ ដេីម្បី អភិវឌ្ឍ ឧស្សាហកម្ម (UNIDO) ដែល រៀបចំឡើង ចាប់ពីថ្ងៃទី ២៩ ខែ វិច្ឆិកា ដល់ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២១ តាមប្រព័ន្ធ អនឡាញ ពីទីក្រុង Vienna ប្រទេស អូទ្រីស ។ ក្នុងនោះ ភាគី កម្ពុជា ដឹកនាំ ដោយ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានអញ្ជេីញ ចូលរួមតាំងពីដេីមរហូតដល់សម័យប្រជុំចុងក្រោយ គឺ សម័យប្រជុំពេញអង្គលេីកទី៩ ពី ទីក្រុង ភ្នំពេញ ដែល ជារបៀបវារ:ក្នុងការពិនិត្យ សម្រេច និងដំណោះ ស្រាយបញ្ហានានា ក្នុងកិច្ចប្រជុំរយ:ពេល ០៥ថ្ងៃ កន្លងមក ។

ក្នុង ព្រឹត្តិការណ៍ ពិសេស អង្គមហាសន្និបាត បានរៀបចំពិធីសេចក្តីថ្លែង ការ ដេីម្បី សំដែង នូវអំណរ គុណ និងគុណតម្លៃការងារជូនចំពោះ ឯកឧត្ដម បណ្ឌិត Li Yong អគ្គនាយក អង្គការ សហប្រជាជាតិ ដេីម្បី អភិវឌ្ឍ ឧស្សាហកម្ម UNIDO ក្នុងអណត្តិកាងាររបស់ ឯកឧត្តម បណ្ឌិតរយ:ពេល៨ឆ្នាំ កន្លងមក ពីគ្រប់ រដ្ឋជាសមាជិក ។ ចំពោះភាគីកម្ពុជា ត្រូវបានថ្លែងការដោយឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានខ្លឹមសារថា៖ឯកឧត្តម បណ្ឌិត លី យ៉ុង នឹងបញ្ចប់អាណត្តិជាអគ្គនាយក UNIDO ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ គណៈប្រតិភូកម្ពុជា សូមយកឱកាសនេះថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងការកសាង និងកែទម្រង់នានា រហូត ដល់ បច្ចុប្បន្ន នេះ។ ក្នុងរយៈពេលប្រាំបីឆ្នាំនៃការគ្រប់គ្រងរបស់ឯកឧត្តម ក្នុងអង្គកា UNIDOត្រូវបានកំណត់ លក្ខណៈដោយគំនិតច្នៃប្រឌិត ការគិតគូជា យុទ្ធសាស្ត្រ ហើយអ្វីដែលមានតម្លៃបំផុតនោះគឺការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ឯកឧត្តម ដើម្បីបង្កើនភាពជឿជាក់ និងទស្សនទាន វែងឆ្ងាយរបស់ អង្គការ UNIDO នៅសៃវៀនតំបន់ និងអន្តរជាតិ ។ ការទទួលស្គាល់នូវលទ្ធផលបានក្លាយទៅជាអត្ថប្រយោជន៍របស់ អង្គការ UNIDO ហើយទំនាក់ទំនងដែលបានជំរុញជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធរបស់យើងនឹងធានាថា UNIDO នឹងបន្តក្លាយជា្របទីបនាំផ្លូវដើម្បីជំរុញនូវដំណោះស្រាយឧស្សាហកម្មប្រកបដោយនិរន្តរភាព នៅក្នុងរដ្ឋជាសមាជិករបស់យេីង។

ជា ថ្មី ម្តង ទៀត យើង មាន សេចក្តី សោមនស្ស រីករាយ ក្នុង នាម រដ្ឋាភិបាល នៃ ប្រទេស កម្ពុជា ក្នុង ការ ថ្លែង អំណរគុណ ដល់ ឯកឧត្ដម បណ្ឌិត Li Yong ចំពោះការលះបង់ ដ៏មឥនតម្លៃ និងការងារដ៏ អស្ចារ្យដែលបានបំពេញក្នុងអាណត្តិរយៈពេលប្រាំបីឆ្នាំជាអគ្គនាយកនៃ អង្គការ UNIDO ហើយយើងសូមជូនពរឱ្យឯកឧត្តមទទួលបានជោគជ័យក្នុងការខិតខំនាពេលអនាគតបន្តទៀត ។

(related posted from UNIDO: link)