សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
«ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តជាផ្លូវការកំណត់យកថ្ងៃទី ២៦ ខែមីនា ជារៀងរាល់ឆ្នាំ ហើយក៏ជាព្រឹត្តិការណ៍ដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដឹកនាំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
កម្មវិធីសំខាន់ចំនួនបួន នឹងត្រូវរៀបចំចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ដើម្បីអបអរសាទរទិវាជាតិនេះ៖
១.ការតាំងបង្ហាញផ្នែកវិទ្យាសាស្ត្រ «Science Caravan »សហការជាមួយក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃប្រទេសថៃ
២. ផ្តល់ពានរង្វាន់ដល់អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជា
៣.ពិព័រណ៍ វ.ប.ន.
៤.សិក្ខាសាលា និងជំនួបពិភាក្សាលើផ្នែក វ.ប.ន.