ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូគណ:កម្មការយានយន្តនៃសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប នៅកម្ពុជា

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូគណ:កម្មការយានយន្តនៃសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប នៅកម្ពុជា

ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូ គណ:កម្មការ យានយន្ត នៃសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប នៅកម្ពុជា

ដោយសារក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដឹកនាំគោលនយោបាយ និងបទប្បញ្ញត្តិទាក់ទងនឹងបច្ចេកទេសយានយន្ត ។ ក្នុងនោះក្រសួងបានកំពុងអនុវត្ត សារាចរលេខ ០១ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ ២០២០ របស់រាជរដ្ឋាភិបាល សម្រាប់ធ្វើការផ្ទៀងផ្ទាត់គុណភាព​ និងសុវត្ថិភាពប្រេងឥន្ធនៈ ដែលត្រូវប្រើប្រាស់សម្រាប់រថយន្តថ្មី និងរថយន្តជជុះផងដែរនោះ នៅព្រឹកថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២៣ មានជំនួបពិភាក្សាការងារមួយរវាងឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយប្រតិភូគណ:កម្មការយានយន្ត នៃសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប នៅកម្ពុជា នៅទីស្តីការក្រសួង ។

ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បាន សម្តែង ការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប ដែលបានបង្កេីតគណ:កម្មការ យានយន្ត (EuroCham Aoutomotive Committee) ដេីម្បីជាដៃគូ សហការជាមួយក្រសួង ដែលមានវិទ្យាស្ថាន ស្តង់ដារកម្ពុជា ជាសេនាធិការ ក្នុងការធ្វេីបទបញ្ញត្តិបច្ចេកទេស ទាក់ទង និងយានយន្ត ហេីយបច្ចុប្បន្នកម្ពុជាកំពុងអនុវត្តការត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅក្នុងទីផ្សារកម្ពុជាតាមរបៀបពីរយ៉ាង គឺ៖ទី១-ការអនុវត្តក្នុងក្របខណ្ឌទ្វេភាគីជាមួយសហរដ្ឋអាមេរិក ដែល តម្រូវ ឲ្យ យានយន្ត ផលិតនៅសហរដ្ឋអាមេរិក អនុលោមទៅតាម ស្តង់ដារ សហរដ្ឋអាមេរិក ដែល បានឯកភាព ដោយភាគីកម្ពុជា និងទី២-ការអនុវត្តក្នុងក្របខណ្ឌពហុភាគី ចំណុចនេះ កម្ពុជាអនុវត្តនៅក្នុងវិសាលភាពនៃកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានលើវិស័យយានយន្ត ដែលតម្រូវឱ្យបណ្តាប្រទេសអាស៊ានជាសមាជិកសម្រេចយក បទប្បញ្ញត្តិ យូអិន អ៊ីស៊ីអ៊ី (UNECE){adopted UNECE Regulation }ធ្វើជាស្តង់ដារ និងឬបទប្បញ្ញត្តិបច្ចេកទេសរបស់ខ្លួន។

ផ្អែកតាមគោលការណ៍ខាងលើ កម្ពុជាបានចេញប្រកាសលេខ ១៥០ MIH/2016 ស្តីពីបទប្បញ្ញត្តិបច្ចេកទេសសម្រាប់ផលិតផលយានយន្ត (ចំនួន១៩ បទប្បញ្ញត្តបច្ចេកទេស) និងបានចូលជាធរមានរួចមក ហើយ។ បន្ទាប់មក្រសួង បានចេញប្រកាសលេខ ២២៧ MIH/2019 និងប្រកាសលេខ២៦៦ MIH/2020 ស្តីពីការកំណត់កម្មវិធីសម្រាប់អនុវត្ត ប្រកាស លេខ ១៥០ MIH/2016 និងបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់។បច្ចុប្បន្ននេះ វិទ្យាស្ថានស្តង់ដារកម្ពុជា កំពុងអនុវត្តនូវប្រកាសទាំងនេះ តាមរយៈការចុះបញ្ជី និងការធ្វើអធិការកិច្ច។

លោកបណ្ឌិត ANTOINE FONTAIN អគ្គលេខាធិការនៃក្រុមប្រឹក្សា នាយករបស់សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា (EuroCham) បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្រដោយឥតនឿយហត់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចំពោះសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាងនេះទៅទៀត យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់របស់វិទ្យាស្ថានស្តង់ដារកម្ពុជា ដែលបាននិងកំពុងបង្កើតបទប្បញ្ញត្តិស្តីពីបច្ចេកទេសយានយន្ត សម្រាប់ការប្រេីប្រាស់លេីទីផ្សារកម្ពុជា។

គណៈកម្មាធិការយានយន្ត គឺជាគណៈកម្មាធិការតស៊ូមតិរបស់ EuroCham ដែលបានធ្វើសកម្មភាព យ៉ាងសកម្មក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងលើកកម្ពស់ច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងឱកាសនោះផងដែរ ដៃគូរសន្ទនាបានពិភាក្សាផ្លាស់ប្តូរយោបល់ពីនិន្នាការវិវឌ្ឍន៍នៃបច្ចេកវិទ្យាពិភពលោក ទាក់ទង និងការប្រេីប្រាស់ប្រភេទប្រេងឥន្ធន: ដែលរួមចំណែកដល់សុវត្ថិភាពអ្នកប្រេីប្រាស់ និងកិច្ចការពារបរិស្ថានតាមរយ:ការប្រេីប្រាស់ ថាមពលស្អាត ។ ដោយបច្ចុប្បន្នពិភពលោកកំពុងអនុវត្តបច្ចេកវិទ្យាផលិតប្រេងឥន្ធន:សំយោគ (Synthetic fuel) ឬ ជីវឥន្ធន:(Bio-fuel )និង រថយន្ត ប្រេីប្រាស់ ថាមពលអគ្គិសនី ដែលជានិន្នាការថ្មីកំពុងពេញនិយម ដែល កម្ពុជា ត្រូវមានបទបញ្ញត្តិ និងប្រកាសថ្មីៗបន្ថែមទៀត ដែលឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ស្នេីឲ្យសហគមន៍អឺរ៉ុប ចូលរួមជួយលេីការងារបច្ចេកទេស និងបទបញ្ញត្តិគតិយុត្តមួយចំនួនផងដែរ នាពេលខាងមុខ ។