ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួប​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួប​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួប​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា
----------------------------------------------
នៅព្រឹកថ្ងៃទី​០៦​ ខែសីហា​ ឆ្នាំ​២០២១​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ​ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលជួប​ឯកឧត្ដម​ MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ និងសហការី​ដេីម្បី​ពិភាក្សាការងារ​នៅទីស្តីការក្រសួង​ ។
គោលបំណងនៃជំនួបពិភាក្សាបានផ្តោតការយកចិត្តទុកដាក់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការការងារ​វិស័យទឹកស្អាត​រវាងកម្ពុជា-ជប៉ុន​ ដែលជាហិរញ្ញប្ប​ទាន​ឥតសំណង​ និងហិរញ្ញប្បទានឥណទាន​សម្បទាន នៃភាគីជប៉ុនជូនដល់កម្ពុជា​ និងដែលបានអនុវត្គគម្រោង​ដោយ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ។
ស្ថិតក្នុង​ឱកាសនោះ​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានសម្តែងនូវការស្វាគមន៍​ និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ដល់ប្រទេស​ជប៉ុនដែល​តាមរយៈ​អង្គការ​ JICA និងអង្គភាព​រដ្ឋាករទឹកទីក្រុងគីតាគ្យូស៊ុ​ (Kitakyushu)​ ក៏ដូចជា​សមាគមអាជីវកម្ម
ទឹកស្អាត​ក្រៅប្រទេស​ក្រុង​គិតាគ្យូស៊ុ​ (KOWBA)​ រួមជាមួយអង្គការដៃគូ​ និងក្រុមហ៊ុនមួយចំនួនទៀត​ បាន​ដេីរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹក​ស្អាតនៅកម្ពុជា​ ។ ជាការកត់សំគាល់គឺថា​ ប្រជាជនកម្ពុជា​ ពេលបានទឹកស្អាតប្រេីប្រាស់គឺតែងនឹកគុណដល់ប្រទេសជប៉ុនជានិច្ច​ ។ ស្របគ្នានេះ ភាគីជប៉ុន​ នៅបានជួយជំនួយបច្ចេកទេសជាច្រេីនទៀត​ ដូចជាការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី​ និងស្ថាប័ន​ផងដែរ ។
ឯកឧត្ដ​ម​ MIKAMI Masahiro ​ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ្តការដ៏ល្អ​រវាងកម្ពុជា-ជប៉ុន​ ។ ក្នុងនោះ​ ជាមួយក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ លេីវិស័យទឹកស្អាត​គឺមានលក្ខណៈជឿនលឿនទៅមុខ​គួរកត់សំគាល់។ ជាក់ស្តែង​ចាត់ទុកជាដំណឹងល្អមួយគឺថា​គម្រោងអភិវឌ្ឍវិស័យទឹកស្អាត​មួយចំនួន​តាបណ្តា​ ខេត្តផ្សេងៗ​ និងរាជធានីភ្នំពេញដូចជា៖ខេត្តសៀមរាប​ ខេត្តពោធិ៍​សាត់​ ខេត្តស្វាយរៀង​ ខេត្តកណ្តាល​ និងស្ថានីយ៍ភូមិព្រែក​ រាជធានីភ្នំពេញ​ជាដេីម រដ្ឋាភិបាលជប៉ុននឹងអនុម័តនូវគម្រោង​ស្នេីសុំរបស់កម្ពុជា​ ដែល​នឹង​អាចចេញជាលទ្ធផលបាន​នៅចុងឆ្នាំនេះ​ នឹងខ្លះនៅដេីម​និងពាក់កណ្តាល​ ឆ្នាំក្រោយ​ ។
ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានសម្តែងនូវទឹកចិត្តរីករាយ​ចំពោះដំណឹងដ៏ល្អនេះ​ និងថ្លែងអំណរគុណជាថ្មីចំពោះមិត្តជប៉ុន​ ដែលបានខិតខំសម្រេចកិច្ចការងារជូនដល់ភាគីកម្ពុជា​ បេីទោះបី​ស្ថិតក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩​ជាសា​កលក៏ដោយ​ ។ ទន្ទឹម​គ្នា​នេះ​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី​​ក៏បានបង្ហាញនូវក្តីសង្ឃឹមថា​ ភាគីជប៉ុននឹងពិនិត្យ​ល​ទ្ធភាពបន្ថែមទៀតលេីគម្រោង​ពង្រីក​សមត្ថភាព​ និងការធ្វើ​ឲ្យប្រសេីរឡេីងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ​ ដែលកំពុងរីកធំធាត់​ទាំងផ្ទៃក្រឡាដី​ និងការអភិវឌ្ឍន៍គ្រប់វិស័យរបស់ខ្លួន​និង​នៅខេត្តសៀមរាប ដែលជាខេត្តសក្តានុពលទេសចរណ៌​ និងកំពុង​អភិវឌ្ឍអាកាសយានដ្ឋានថ្មី​ ។ ក្នុងនោះជាការចាំបាច់បំផុតផងដែរ​ សូមជួយពង្រឹងសមត្ថភាពអង្គភាពរដ្ឋាករទឹក​សាធារណៈ​ និងឯកជនបន្តទៀត​ ។ ជា​ពិសេស​អង្គភាពរដ្ឋាករទឹក​សាធារណៈ​ ដើម្បី​ឲ្យគេ​មានសមត្ថភាគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព​ ដែលថ្ងៃក្រោយអង្គភាពនោះ​ អាចនឹងក្លាយជាអង្គភាព​ស្វយ័ត​បាន​ ។
ដោយឡែក​នាឱកាស​នោះ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​​ ក៏បាន​លើក​ឡើង​ពីភារកិច្ច​ទទួល​ខុស​ត្រូវ​ និងការងារសម្របសម្រួល​របស់ក្រសួងលេី​វិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដែល​បច្ចុប្បន្នក្រសួងកំពុងប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ​ដែល​បានបញ្ចប់ការសិក្សានៅក្រៅប្រទេសក្នុងបញ្ជីសារពេីភ័ណ្ឌមួយ​សម្រាប់ជាប្រភពធនធានរបស់ជាតិ​ ។ ក្នុងនោះតាមតួររលេខ​បញ្ញាវ័ន្ត​ ដែលបញ្ចប់ការ​សិក្សាមកពីប្រទេសជប៉ុនមានប្រមាណ៤៨០​នាក់ ។ កិច្ច​ការនេះ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ក៏បានស្នេីដល់ភាគីជប៉ុន​ពង្រឹង​កិច្ចសហប្រតិបត្តិការលេីវិស័យនេះ​ ។ ជាពិសេស​ពិនិត្យលទ្ធភាពការវិនិយោគ​រួមលេីការបង្កេីត​សួនវិទ្យាសាស្ត្រ​ និងផ្នែកឧបករណ៌ពិសោធន៍ជាដេីម​ ។