ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជេីញ ជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអគ្គនាយកនិងក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តសៀមរាប អាណត្តិ ទី ៦

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជេីញ ជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអគ្គនាយកនិងក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តសៀមរាប អាណត្តិ ទី ៦

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជេីញ ជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអគ្គនាយកនិងក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តសៀមរាប អាណត្តិ ទី ៦

នៅសាលប្រជុំសាលាខេត្តសៀមរាប នៅរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ មានរៀបចំពិធី ប្រកាសតែងតាំងមុខតំណែងអគ្គនាយកនិងក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តសៀមរាប ដែលតាមអនុក្រឹតតែងសម្រេចតែងតាំងលោក ចាន់ សេងឡា ជាអគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប ជំនួសឯកឧត្តម ឃុត វុត្យារិទ្ធ ដែលត្រូវបានតែងតាំងមុខតំណែងថ្មី និងសម្រេចតែងតាំង ឯកឧត្តម ឃុត វុត្យារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តសៀមរាបអាណត្តិទី ៦ ។

បន្ទាប់ពីមានប្រសាសន៍ ស្វាគមន៍ និងរាយការណ៍ពីស្ថានភាពទូទៅរបស់រដ្ឋបាលខេត្តសៀមរាប ដោយលោក ពិន ប្រាកដ អភិបាលរង តំណាងដោយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាល ខេត្ត សៀមរាប ព្រមទាំងរបាយការណ៍ពីវឌ្ឍនភាពការងារ របស់ រដ្ឋាករទឹកស្វយ័តសៀមរាប ដោយឯកឧត្តម ឃុត វុត្យារិទ្ធ អតីត អគ្គនាយក រដ្ឋាករទឹកស្វយ័តសៀមរាប រួចមក ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអញ្ជេីញ មានប្រសាសន៍ អបអរសាទរចំពោះពិធីតែងតាំងមុខតំណែងថ្មីនេះ និងបានកោតសរសេីរ ចំពោះការគ្រប់គ្រងដឹកនាំរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ដែលដឹកនាំដោយឯឧត្តម ឃុត វុត្យារិទ្ធ អតីត អគ្គនាយក ហេីយក៏មានលោក ចាន់ សេងឡា ជាអគ្គនាយក រងផងដែរ រួមទាំងមន្ត្រី បុគ្គលិកនយោជិតទាំងអស់ ដែល បានខិតខំលេីការងារវិស័យទឹកស្អាតនេះទទួលលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ ។ ជាពិសេស ដំណាក់កាល ចុងក្រោយ នេះ មានការខិតខំទាំងយប់ទាំងថ្ងៃដេីម្បីសម្រេចបានតាមផែនការ ដែល ប្រមុខរាជ្ឋាភិបាលបានដាក់ចុះ គឺការតបណ្តាញផ្គត់ផ្គង់ទឹកស្អាតដល់តំបន់អភិវឌ្ឍ រុន តាឯក និងតំបន់អភិវឌ្ឍ ពាក់ស្នែង ដែល មានប្រជាពលរដ្ឋរស់នៅជិត ២មុឺនគ្រួសារ ។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានលេីកឡេីងពីគោលនយោបាយអភិវឌ្ឍវិស័យទឹកស្អាតរបស់រជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០២៥ និង និងឆ្នាំ២០៣០ ដេីម្បីបានទឹកស្អាតសម្រាប់ទាំងអស់គ្នា ។ ដោយឡែក សម្រាប់ ក្រុងសៀម រាប ក៏ដូចជាតំបន់ជុំវិញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានបង្ហាញនូវទស្សនវិស័យគិតគូវែងឆ្ងាយ ពីព្រោះ ខេត្តសៀមរាប ជាខេត្តដែលសម្បូរណ៍ប្រាង្គប្រសាទនានា និងជាប៉ូលទេសចរណ៍របស់ជាតិ ហេីយក៏មានអាកាសយាន ដ្ឋានអន្តរជាតិថ្មីមួយបន្ថែមទៀត ។ ដូច្នេះតម្រូវការ ទឹកស្អាត ពិតជានៅមានកំរិតខ្ពស់ណាស់ ដេីម្បីផ្គត់ផ្គង់មុខសញ្ញាខាងលេី ជាពិសេស គឺការបន្ថយ ឬបញ្ឈប់ការយកទឹក ពីប្រភពក្រោមដីហួសហេតុ ដែលនឹងធ្វេីឲ្យប៉ះពាល់ដឹកគ្រឹះប្រសាទនានា ។ ចំណុច នេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចង់ ទាញអារម្មណ៍អង្គពិធីថា៖ បេីបងប្អូនមានបំពង់ទឹកស្អាតឆ្លងកាត់មុខផ្ទះ គឺបងប្អូនមានភាពចំណេញច្រេីនណាស់ ពីព្រោះទឹកស្អាតរបស់យេីង មានគុណភាពសុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដែល ជាបុរេលក្ខខ័ណ្ឌនៃវិស័យទឹកស្អាត របស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលចង់ ឲ្យប្រជាពលដ្ឋមានទឹកស្អាតប្រេីប្រាស់ជៀងផុតពីជំងឺដង្កាត់ផ្សេងៗ ។

ឆ្លៀតឱកាស នោះ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានជម្រាបជូនអង្គពិធី ជាពិសេស អាជ្ញាធរ ដែនដី ស្វែងយល់ ពី ច្បាប់គ្រប់គ្រងទឹកស្អាត ដែលនឹងគ្រោងប្រកាសដាក់ឲ្យប្រេីប្រាស់នាពេលខាងមុខ គឺត្រូវមានកិច្ចសហការ មុននឹងជីកកកាយ តំបន់ដែលមានបំពង់ទុយោទឹកក្រោមដី ហេីយ បេីមានការខូចខាតដោយប្រការណាមួយត្រូវមានសំណង ជាចាំបាច់ ហេីយបេីគ្មានសំណងរហូតដល់មានទោសព្រហ្មទណ្ឌទៀតផង ។ ពីព្រោះ ការដាច់ទុយោទឹកមិនងាយ មានការជួសជុលបានឆាប់រហ័សទេ ហេីយចំណាយ ក៏ច្រេីនផងដែរ ។

បន្ទាប់មកឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បាន បំពាក់ គ្រឿង ឥស្សរិយយស និងមេដាយ ការងារ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង មន្ត្រី បុគ្គលិក នយោជិត នៃរដ្ឋាករទឹកស្វយ័តសៀមរាប ដែល មានស្នាដៃល្អក្នុងការងារផងដែរ ។